ការស្ទង់មតិបង្ហាញថាអ្នកចូលរួមពីសកលវិទ្យាល័យ NTU ចំនួន១០០ភាគរយចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារក្រោយបញ្ចប់ការសិក្សា នាពេលថ្មីៗនេះក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំឈានមុខគេមួយនៅកម្ពុជា បានធ្វើការគាំទ្រដល់កម្មវិធីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (ហៅកាត់ថា NTU) PEAK ASEAN ដែលជាកម្មវិធីដំបូងបង្អស់មួយ ក្នុងការប្រមូលផ្ដុំនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ NTU ផ្នែកជំនាញធុរកិច្ច មនុស្សសាស្រ្ត សិល្បៈ វិទ្យាសាស្ត្រសង្គម និងវិស្វកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចុះកម្មសិក្សារយៈពេលពីរសប្ដាហ៍។ លើសពីនេះ និស្សិតរបស់សាកលវិទ្យាល័យ NTU ត្រូវបានតម្រូវឱ្យធ្វើការសហការជាមួយនឹងនិស្សិតរមកពីវិទ្យាស្ថាន CamEd Business School។ លទ្ធផលរំពឹងទុកពីការស្ទង់មតិក្រោយបញ្ចប់កម្មវិធីបានបង្ហាញថានិស្សិត ចំនួន១០០ភាគរយបានចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារបន្ទាប់ពីបញ្ចប់ការសិក្សា។  អ្នកគ្រប់គ្រងរបស់ព្រីនស៍ គ្រុប គ្រូណែនាំ និស្សិតសកលវិទ្យាល័យNTU និងនិស្សិតវិទ្យាស្ថាន CamEd ក្នុងអំឡុងពេលធ្វើបទបង្ហាញចុងក្រោយនៅទីស្នាក់ការកណ្តាលរបស់ព្រីនស៍ ហូលឌីង គ្រុប ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមផ្ដល់ការងារ និងបរិយាកាសស្រាវជ្រាវដល់និស្សិតទាំងអស់នៅក្នុងកម្មវិធីនេះ ដោយមានការគាំទ្រពីសំណាក់គ្រូជំនាញដែលមកពីអង្គភាពសាជីវកម្មសំខាន់ៗទាំងពីររបស់ខ្លួនរួមមាន ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថលមេនេចមុិន និងព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ NTU […]

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់TAFTAC នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា ឆ្វេងទៅស្តាំ អ្នកនាង Ceci Hon អ្នកជំនាញផ្នែកទំនួលខុសត្រូវសង្គមនៃមូលនិធិព្រីនស៍ , លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុប, អ្នកស្រី Doreen Tan នាយក TAFTAC, លោក Maarten Pieters ទីប្រឹក្សាបច្ចេកទេសនៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា និងលោក Albert Tan អនុប្រធាន TAFTAC មជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ពី TAFTAC (សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ) មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ពួកយើង។  លោក Albert Tan អនុប្រធាន TAFTAC និង អ្នកស្រី Doreen Tan នាយក TAFTAC បានទទួលការស្វាគមន៍ដោយ លោក Gabriel Tan […]

យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) រួមជាមួយនឹងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ក្នុងការអបអរសាទរខួបលើកទី៣០ នៃសកម្មភាពដោះមីននៅកម្ពុជា បានចេញផ្សាយសារជាវីដេអូដែលបង្ហាញពីលោក Daniel Craig ដែលជាតារាសម្តែងអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក និងជាអ្នកតស៊ូមតិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់មីន និងអាវុធផ្ទុះ។ លោក Daniel Craig បានចែករំលែកក្នុងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ដែលអំពាវនាវឱ្យមានការគាំទ្របន្ថែមពី សហគមន៍អន្តរជាតិថា៖ « ចាប់តាំងពីមានសកម្មភាពបោសសម្អាតមីនមក ដែលបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩២ គឺ៣០ឆ្នាំមុន មនុស្សជាង ១លាននាក់ បានទទួលផលប្រយោជន៍ក្រោមការដឹកនាំរបស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ នៅក្នុងការងាររបស់ខ្ញុំ ជាមួយអង្គការសហប្រជាជាតិ ខ្ញុំពិតជាមានសំណាងនិងសេចក្តីសោមន្សរីករាយដែលបានឃើញពីសមិទ្ធផល និងជីវិតមានភាពផ្លាស់ប្តូរ ក្រោយសកម្មភាពបោសសម្អាតមីន ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ជំនួយជាច្រើន។ ទីបំផុតកម្ពុជាអាចគ្មានមីន។ ទីវាលដែលធ្លាប់តែជាកន្លែងឃាតករគំរាមកំហែងដល់គ្រប់អាយុជីវិតអាចក្លាយទៅជាទីវាលនៃក្តីសង្ឃឹម។» អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនថ្មីៗនេះបានបើកការតាំងពិពណ៌ដើម្បីប្រារព្ធខួប ៣០ ឆ្នាំនៃប្រតិបត្តិការដោះមីននេះ។ បច្ចុប្បន្នកម្ពុជាបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) លើផ្ទៃដីចំនួន ២.៥៣១ គីឡូម៉ែត្រការ៉េ ពីភូមិចំនួន ១.៧០៣ ហើយបានប្រែក្លាយវាទៅជាដីលំនៅដ្ឋាន និងទីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩ លាននាក់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

[ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២] អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ មូលនិធិព្រីនស៍ ក្នុងចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា(CKF)។ ការបរិច្ចាគនេះគឺសម្រាប់ប្រតិបត្តិការនានារបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីប្រគល់-ទទួលនេះ ប្រតិភូតំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលព័ត៌មានសង្ខេបអំពីការអភិវឌ្ឍនានា និងវឌ្ឍនភាពចុងក្រោយបង្អស់ដែលទទួលបានពីការបរិច្ចាគកន្លងមក។ មន្ទីពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណជាង ៥០០,០០០នាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ គូសបញ្ជាក់ថា សាច់ប្រាក់ដែលបានបរិច្ចាគនេះនឹងត្រូវយកទៅប្រើប្រាស់លើការកែលម្អបរិក្ខារមន្ទីរពេទ្យកុមារចំនួនប្រាំ ការតម្លើងគ្រឿងឧបករណ៍ទំនើបៗ និងការផ្គត់ផ្គង់គ្រឿងវេជ្ជ​សា​ស្រ្តពេទ្យនានា។ ការបរិច្ចាគនេះក៏នឹងជួយបន្ថែមដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកផ្នែកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា៖ «ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយសប្បុរសជាច្រើនរបស់យើងបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងទៅលើជីវិតរបស់កុមារជាច្រើននៅកម្ពុជា។ យើងមានជំនឿថា កុមារគ្រប់រូបគួរតែទទួលបានការថែទាំសុខភាពដ៏ត្រឹមត្រូវ ហើយយើងមានសេចក្តីសោមន្សរីករាយដែលកុមារមកពីគ្រប់មជ្ឈដ្ឋានទទួលបានការព្យាបាលប្រកបដោយគុណភាពនៅមន្ទីរពេទ្យរបស់យើង។» ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប […]

ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបង្ហាញនិងប្រគល់នាឡិកាដៃដ៏ប្រណិតដែលផលិតត្រឹមតែ ២៥ គ្រឿងប៉ុណ្ណោះ ជូនជាអំណោយដល់ថ្នាក់ដឹកនាំពិភពលោកនានាដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នាឡិកាដៃ ASEAN Lotus Tourbillion ត្រូវបានរចនានិងផ្តុំឡើងជាពិសេស ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកានៅកម្ពុជា ដែលនាឡិកាដៃប្រណិតប្រភេទ ASEAN Lotus Tourbillion នេះ បានបញ្ជាក់អំពីស្មារតីនៃការរួបរួមរបស់ប្រទេសជាសមាជិកអាស៊ានដែលមិនអាចកាត់ថ្លៃបាន និងជាតំណាងនៃកម្លាំងចលនាដ៏មុតមាំក្នុងការជំនះគ្រប់ឧបសគ្គ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រទេសជាសមាជិក និងប្រទេសជាដៃគូសន្ទនាទាំងអស់។ ជាមួយគ្នានេះ នាឡិកាដៃចំនួន ២៥គ្រឿងនេះ គឺជាអំណោយចំណងអនុស្សាវរីយ៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន គឺជាឆ្នាំមួយដែលត្រូវបានសម្គាល់ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដៃគូខាងក្រៅនានា និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ […]

មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលបង្កើតឡើងដោយមូលនិធិព្រីនស៍ ក្នុងការនាំយកការអប់រំផ្នែកផលិតនាឡិកាស្វីសដ៏ល្អបំផុតមកកាន់កម្ពុជា មានមោទនភាពក្នុងការប្រកាសថា និស្សិតកម្ពុជាចំនួន ៦នាក់ ដំបូងរបស់ខ្លួនបានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីសិក្សារយៈពេលពីរ ឆ្នាំ អំពីផ្នែកមីក្រូមេកានិក និងការផលិតនាឡិកា។ និស្សិតបញ្ចប់ការសិក្សាទាំង ៦រូបរួមមាន ចក់ សំសូរិយា លន សេរីវឌ្ឍន៏ សាក់ លីហួ សាមុត ផានីឆារ៉ាត សែម ធារ៉ា និង អ៊ឹង ឈុនឡុង បានទទួលវិញ្ញាបនបត្ររបស់ពួកគេនៅក្នុងកម្មវិធីផ្លូវការមួយ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាមួយនឹងការចូលរួមពីសមាជិកគ្រួសាររបស់ពួកគេ និងបុគ្គលិក មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងការអបអរសាទរក្នុងឱកាសដ៏សែនរីករាយនេះ។ លោកសាក់ លីហួ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលបានបញ្ចប់ការសិក្សាពី មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងឆ្នាំ ២០២២ បានថ្លែងជាសុន្ទរកថាក្នុងពិធីបញ្ចប់ការសិក្សារថា៖  « ខ្ញុំសូមថ្លែងអំណរគុណដល់សាស្រ្ដាចារ្យរបស់យើងនៅ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការផ្តល់ពេលវេលា ការខិតខំ និងការរួមចំណែកជួយដល់ពួកយើង។ បើគ្មានការគាំទ្រ ពីសំណាក់អ្នកទាំងអស់គ្នាទេ […]

ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនធុរកិច្ចធំជាងគេមួយរបស់កម្ពុជា មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា ខ្លួនទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធីពានរង្វាន់​ Annual Global CSR & ESG Summit & Awards លើកទី១៤ ដែលក្នុងនោះមានពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (Best Community Programme Award) និងពានរង្វាន់ប្រចាំប្រទេសល្អបំផុត(Best Country Award) សម្រាប់ផ្នែកឧត្តមភាពទំនួលខុសត្រូវសង្គមរួមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើម​ (Overall CSR Excellence & ESG​ Award) នៅកម្ពុជា​។ អ្នកទទួលរង្វាន់ផ្សេងទៀតនៅទូទាំងតំបន់អាស៊ានរួមមានមូលនិធិ Maybank នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាវៀតណាម និងក្រុមហ៊ុន PT Astra International TBK នៅប្រទេសឥណ្ឌូនេស៊ី។ ពានរង្វាន់ Global CSR & ESG Awards ជាកម្មវិធីស្វែងរកការទទួលស្គាល់គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានរៀបចំដោយ Pinnacle […]

[ភ្នំពេញ ថ្ងៃទី 28 សីហា ឆ្នាំ2022]៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតប្រចាំឆ្នាំ (Best Developer) ក៏ដូចជាពានរង្វាន់អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី 7 ប្រចាំឆ្នាំ 2022 ដែលការប្រគល់ពានរង្វាន់ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងកម្មវិធីលៀងសាយភោជន៍នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី 26 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ។ គម្រោង Prince International Plaza របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) និងពានរង្វាន់ការរចនាប្លង់ស្ថាបត្យកម្មសម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត(Best Mixed Use Architectural Design) ។ គម្រោងមួយទៀតគឺគម្រោង Prince One Tropica ទទួលបានពានរង្វាន់រចនាប្លង់មេលំនៅដ្ឋានល្អបំផុត […]

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទ ក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដ៏មានការទទួលខុសត្រូវសង្គមបំផុតឆ្លើយតបទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ផងដែរ។ ហើយគ្រុប ក៏បានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នាក្នុងឆ្នាំនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។ ជាមួយគ្នានេះ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានាក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅកម្ពុជា […]

ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសដែលបានចូលរួមជាអ្នកឧបត្ថម្ភផ្លាទីនីម ក្នុងគម្រោង”តោះដាំដើមឈើ ចាំអង្កាល់ទៀត ២០២២” របស់ JCI ចតុមុខ ដើម្បីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ ព្រឹត្តិការណ៍ នេះ ធ្វើឡើង ក្នុង គោលបំណង បង្កើតការយល់ដឹង អំពី បរិស្ថាន ដល់ សមាជិក និង សាធារណជន។ នៅធនាគារ ព្រីនស៍ ម.ក និរន្តរភាព និងបរិស្ថានបង្កើតបានជាស្នូលមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR)។ លើសពីនេះទៀត កីឡា សុខភាព និងការអប់រំ គឺជាស្នូលរបស់ទំនួលខុសត្រូវសង្គមសាជីវកម្មផងទៀត។ កម្មវិធីនេះ មានការចូលរួមពីសំណាក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឃីម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២២ និងលោក ជា កុកម៉េង ប្រធានថ្នាក់តំបន់នៃសភាយុវពាណិជ្ជករអន្តរជាតិចតុមុខ 2022។