ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសដែលបានចូលរួមជាអ្នកឧបត្ថម្ភផ្លាទីនីម ក្នុងគម្រោង”តោះដាំដើមឈើ ចាំអង្កាល់ទៀត ២០២២” របស់ JCI ចតុមុខ ដើម្បីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ ព្រឹត្តិការណ៍ នេះ ធ្វើឡើង ក្នុង គោលបំណង បង្កើតការយល់ដឹង អំពី បរិស្ថាន ដល់ សមាជិក និង សាធារណជន។
នៅធនាគារ ព្រីនស៍ ម.ក និរន្តរភាព និងបរិស្ថានបង្កើតបានជាស្នូលមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR)។ លើសពីនេះទៀត កីឡា សុខភាព និងការអប់រំ គឺជាស្នូលរបស់ទំនួលខុសត្រូវសង្គមសាជីវកម្មផងទៀត។
កម្មវិធីនេះ មានការចូលរួមពីសំណាក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឃីម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២២ និងលោក ជា កុកម៉េង ប្រធានថ្នាក់តំបន់នៃសភាយុវពាណិជ្ជករអន្តរជាតិចតុមុខ 2022។