ព្រីនស៍ ហូលឌីង គ្រុប

ព័ត៌មានអំពីសម្ព័ន្ធ

្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ១០០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍនារយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាឧទាហរណ៍ ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននៅលើដីទំហំប្រមាណ ៨៣៤ហិចតា ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅប្រទេសកម្ពុជាក្នុងគោលបំណងធានាបាននូវការវិនិយោគសម្រាប់តំបន់នេះជាថវិកាសរុបប្រមាណ ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចម្ងាយ ៨នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលមានគោលបំណងក្នុងការរួមចំណែកដល់ការស្តារសេដ្ឋកិច្ចនៅខេត្តព្រះសីហនុឡើងវិញ។

ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។