អំពី មូលនិធិព្រីនស៍

មូលនិធិព្រីនស៍ បង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។​ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា។​ មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាពនិងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ៖ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។

ដោយផ្តោតលើការអប់រំនិងការអភិវឌ្ឍយុវជន តំហែទាំសុខភាព និងគំនិតផ្តួចផ្តើមក្នុងការចូលរួមរបស់សហគមន៍មូលនិធិព្រីនស៍ ធ្វើការជាមួយដៃគូជាច្រើនដើម្បីផ្តល់នូវកម្មវិធីប្រកបដោយនិរន្តរភាពដែលបង្កើនឱកាសដល់យុវជនកម្ពុជា ការពង្រឹងភាពរឹងមាំដល់សហគមន៍ និងរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

គម្រោងដ៏អស្ចារ្យរបស់មូលនិធិនេះគឺ អាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងផ្តល់អាហារូបករណ៍ប្រចាំឆ្នាំរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា របស់កម្ពុជាដែលផ្តល់ជូននូវអាហារូបករណ៍ថ្លៃសិក្សាពេញលេញនិងប្រាក់ឧបត្ថម្ភ កម្មសិក្សា និងឱកាសការងារដល់និស្សិតសាកលវិទ្យាល័យនៅប្រទេសកម្ពុជាចំនួន ៤០០នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំ។ មូលនិធិព្រីនស៍ បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌ជាង២៥០កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន៥០០,០០០នាក់ ជាមួយនឹងជំនួយច្រើនជាង១៤លានដុល្លារសហរដ្ឋអាមេរិក។