ការប្តេជ្ញាចិត្តរបស់ ESG
ក្នុងនាមជាក្រុមហ៊ុនរីកចម្រើនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ព្រីនស៍ ហូលឌីង គ្រុប ក្រសោបយកនូវរាល់ទំនួលខុសត្រូវរបស់ខ្លួនដើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងកម្រិតរបស់សម្ព័ន្ធ យុទ្ធសាស្រ្តបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់យើង (ESG) គឺមានការផ្តោតសំខាន់បីទៅលើ ការអប់រំនិងការអភិវឌ្ឍយុវជន ការថែទាំសុខភាព និងការចូលរួមរបស់សហគមន៍។ បន្ថែមពីនេះទៀត ព្រីនស៍ ហូលឌីង គ្រុប កំពុងធ្វើការលើការបង្កើតនូវគម្រោងESGជារួមមួយ ដែលនឹងក្លាយជាមាគ៌ាណែនាំពីផែនការពង្រីកខ្លួនដល់ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង។
ខណៈពេលដែលគ្រោះមហន្តរាយមានការធូរស្បើយហើយមានតម្រូវការនៃការថែទាំសុខភាព ក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុប បានធ្វើការបរិច្ចាគជាទ្រង់ទ្រាយធំជាច្រើនលើកក្នុងការជួយប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ហើយបានជួយដល់ជនរងគ្រោះដោយសារទឹកជំនន់កាលពីឆ្នាំ ២០២០។ នៅក្នុងនោះ សម្ព័ន្ធ ក៏បានផ្កល់ជំនួយឧបត្ថម្ភជាថវិកាក៏ដូចជាសម្ភារៈផ្គត់ផ្គង់ចាំបាច់ផ្សេងៗដល់អ្នកដែលរងគ្រោះដោយសារជំនន់ផងដែរ។ នៅខែមីនា ឆ្នាំ២០២១ ប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប អ្នកឧកញ៉ា Chen Zhi បានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយពី រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃការការពារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដោយប្រកាសអំពីផែនការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក ជូនដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ និងការការពារការរីករាតត្បាត នៃជំងឺនេះ។ នៅចុងឆ្នាំ២០២០ លោកប្រធាន អ្នកឧកញ៉ា Chen Zhi ក៏បានបរិច្ចាគថវិកាចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ-១៩ផងដែរ។
ដោយសារតែមានការអភិវឌ្ឍលើការសិក្សាអប់រំ និងយុវជន ពួកយើងបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាផលិតនាឡិកាមួយ ការជួយជ្រើសរើសគ្រូបង្វឹកដែលមានបទពិសោធន៍ដើម្បីបណ្តុះបណ្តាលដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ហើយពួកយើងក៏នឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីអាហារូបករណ៍ធំជាងគេនៅកម្ពុជាមួយ ដែលទទួលមូលនិធិពីក្រុមហ៊ុនឯកជន។ ពួកយើងនឹងបន្តរកវិធីថ្មីៗដើម្បីធ្វើឱ្យមានភាពខុសគ្នា និងអនុវត្តតាមយុទ្ធសាស្ត្រដែលអាចវាស់វែងបានដើម្បីលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន។
រហូតមកទល់ពេលនេះ មូលនិធិសប្បុរសធម៌ព្រីនស៍បានរៀបចំប្រមាណជាង២៥០ សកម្មភាព និងបានបរិច្ចាគថវិកានិងសម្ភារៈផ្សេងទៀតដែលមានតម្លៃជាង ១៤លានដុល្លារសហរដ្ឋអាមេរិក ដែលផ្តល់ជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ៥០ម៉ឺននាក់។
តាមដែលស្ថានភាពនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ វាបានបង្ហាញថាសម្រាប់ក្រុមហ៊ុនមិនមានអ្វីដែលសំខាន់ជាងការថែរក្សាសហគមន៍ដែលពួកគេកំពុងធ្វើប្រតិបត្តិការនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានវិនិយោគជាទឹកប្រាក់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងការបណ្តាក់ទុនសាជីវកម្មក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ហើយនឹងបន្តកើនឡើងដើម្បីរក្សាផលប្រយោជន៍ជូនប្រជាជនកម្ពុជា។
គំនិតផ្តួចផ្តើមរបស់ ESG
ការអភិវឌ្ឍឈានមុខគេនៅប្រទេសកម្ពុជា
ដោយមាន