ព្រីនស៍ ហូលឌីង គ្រុប

លោកប្រធានក្រុមហ៊ុន អ្នកឧកញ៉ា Chen Zhi

អ្នកឧកញ៉ា Chen Zhi ជាប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ ក្នុងនាមជាប្រធានក្រុមហ៊ុន អ្នកឧកញ៉ា Chen Zhi បានធ្វើឱ្យក្រុមហ៊ុនព្រីនស៍ គ្រុប ក្លាយជាក្រុមហ៊ុនពហុផលិតផលដ៏ធំឈានមុខគេមួយនៅកម្ពុជា ដែលប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ការវិនិយោគនាពេលអនាគតនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញាក្នុងការអនុវត្តអាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព។

នៅប្រទេសកម្ពុជា អ្នកឧកញ៉ា Chen Zhi បានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនព្រីនស៍ គ្រុប ដើម្បីពង្រីកវិស័យផ្សេងៗដូចជា ការអភិវឌ្ឍវិស័យអចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ និងទេសចរណ៍។​ ក្រៅពីសកម្មភាពជំនួញនានារបស់គាត់ អ្នកឧកញ៉ា Chen Zhi ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់សហគមន៍នៅកម្ពុជាជាមួយនឹងការងារសប្បុរសធម៌របស់គាត់ផងដែរ។