អ្វីដែលពួកយើងធ្វើ

អាជីវកម្មរបស់យើង

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅប្រទេសកម្ពុជា ដែលមានអង្គភាពផ្សេងៗ ផ្តោតទៅលើវិស័យស្នូលចំនួនបីគឺ៖ ការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប

អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត បានបញ្ចប់គម្រោងជាច្រើននៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ គម្រោងទាំងនោះដំណើរការដោយក្រុមអ្នកជំនាញជាច្រើនដែលមានបទពិសោធន៍ ដែលមានផ្ទៃដីលើសពី ២០លានម៉ែត្រក្រឡា ហើយមានគោលបំណងក្លាយជាអ្នកអភិវឌ្ឍន៍ពហុជាតិក្នុងរយៈពេលវែង។

អានបន្ត

ក្រុមហ៊ុនអចលនទ្រព្យ Prince Huan Yu

ក្រុមហ៊ុនអចលនទ្រព្យ Prince Huan Yu គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏សំខាន់ផ្សេងមួយទៀតរបស់គ្រុប។ ក្រុមហ៊ុនអចលនទ្រព្យ Prince Huan Yu បានធ្វើការលើគម្រោងប្រមាណជាង ២០គម្រោង ហើយគឺជាអ្នកអភិវឌ្ឍន៍នៅពីក្រោយការសាងសង់អាគារ Prince Financial Tower ជាអាគារមានកំពស់ ៤៧ជាន់ ដែលនឹងសាងសង់នៅក្នុងទីក្រុងភ្នំពេញ និង Prince Mall នៅខេត្តព្រះសីហនុ។

អានបន្ត

ធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក គឺជាធនាគារពាណិជ្ជដ៏ពេញលេញមួយ ដែលផ្តល់សេវាកម្មដល់អតិថិជនធនាគារបុគ្គល និងអាជីវកម្ម ជាមួយនឹងផលិតផល និងសេវាកម្មសម្បូរបែប រួមមានប្រាក់បញ្ញើ ប្រាក់កម្ចី ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ និងប៊េងកាសួរេន ដែលបម្រើអតិថិជនជាង ១០០.០០០ នាក់ ហើយកំពុងបន្តរីកចម្រើនឥតឈប់ឈរ។

អានបន្ត

ក្រុមហ៊ុនវិនិយោគ Awesome Global Investment Group

ក្រុមហ៊ុនវិនិយោគ Awesome Global Investment Group បានបង្កើតក្រុមហ៊ុនជាង ៣០ នៅក្នុងវិស័យនានាដូចជា ការកំសាន្ត បច្ចេកវិទ្យាព័ត៌មាន ការធ្វើដំណើរ និង អាហារនិងភេសជ្ជៈ។ ការផ្តោតសំខាន់របស់ក្រុមហ៊ុនគឺផ្តោតលើវិស័យទេសចរណ៍ ការកំសាន្ត និងបដិសណ្ឋារកិច្ចដែលផ្តល់នូវបទពិសោធន៍បុព្វលាភដ៏ល្អៗ សម្រាប់អតិថិជន VIP។ ក្រុមនេះក៏ជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនិងគ្រប់គ្រងអចលនទ្រព្យដែលមានច្រើនលក្ខណៈសម្បត្តិ។