មូលនិធិព្រីនស៍ បានទទួលស្វាគមន៍សិស្សវិទ្យាល័យ និងណែនាំយុវជនកម្ពុជាដែលមានទេពកោសល្យកំពុងធ្វើការនៅក្រុមហ៊ុន។ សិស្សានុសិស្សចំនួន១២នាក់ និងសមាជិក២នាក់មកពីអង្គការ Caring for Cambodia (CFC) ដឹកនាំដោយលោកស្រី Rebecca Large នាយករងប្រចាំប្រទេសនៃអង្គការ CFC ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រីនស៍ ហូលឌីង គ្រុបនិង មូលនិធិព្រីនស៍នៅទីស្នាក់ការកណ្តាលរបស់ខ្លួនដែលមានទីតាំងនៅកោះពេជ្រ រាជធានីភ្នំពេញ។ សិស្សានុសិស្សទាំងនេះមកពីវិទ្យាល័យចំនួន២ ដែលកំពុងដំណើរការក្រោមកម្មវិធីត្រៀមរៀបចំអាជីពការងារនៅខេត្តសៀមរាប ប្រទេសកម្ពុជា ឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ តំណាងមូលនិធិព្រីនស៍បានសំណេះសំណាលទៅកាន់សិស្សានុសិស្ស និងពន្យល់ពីតម្រូវការសម្រាប់ការរៀនជំនាញបន្ថែមនៅទូទាំងប្រទេសកម្ពុជា។ វគ្គចែករំលែកដែលមានរយៈពេលប្រមាណកន្លះម៉ោង ដោយបុគ្គលិកថ្មី និងអ្នកហាត់ការ បានធ្វើបទបង្ហាញអំពីរបៀបដែលអ្នកណែនាំអន្តរជាតិ និងក្នុងស្រុកនៅក្នុងក្រុមបានជួយពួកគេឱ្យរីកចម្រើន ហើយត្រៀមខ្លួនបន្ថែមទៀតសម្រាប់ពេលអនាគត។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ការបំផុសគំនិតគឺដូចជាគ្រាប់ពូជដែលត្រូវការដាំ” ។ “ពួកយើងសង្ឃឹមថាដំណើរទស្សនកិច្ចមកកាន់ទីស្នាក់ការកណ្តាលរបស់យើង និងការផ្លាស់ប្តូរបទពិសោធន៍ពីបុគ្គលិកវ័យក្មេងរបស់យើងអាចជម្រុញសិស្សានុសិស្សទាំងនេះឱ្យបន្តការសិក្សាក្រោយថ្នាក់មធ្យមសិក្សារបស់ពួកគេ”។ កាលពីដើមឆ្នាំនេះ លោក Bryan Morytko នាយកប្រតិបត្តិនៃអង្គការ CFC បានមកទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន បន្ទាប់ពីប្រទេសកម្ពុជាបានបើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញ។ អ្នក​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​បន្តប្តេជ្ញា​ចិត្ត​​របស់​ខ្លួន​ចំពោះ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា […]

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកាស្វីសដំបូងគេ និងតែមួយគត់របស់ទីក្រុងភ្នំពេញ @Prince Horology ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (@Ministry of Foreign Affairs and International Cooperation – MFAIC) ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម សន ច័ន្ទរិទ្ធី ទីប្រឹក្សា និងប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ គណៈប្រតិភូ​ទាំងអស់ត្រូវ​បាន​ទទួលស្វាគមន៍​ដោយ​លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប និង​លោក Maarten Pieters ជាគ្រូបង្ហាត់ជនជាតិស្វីស​ដែលបាន​ធ្វើ​បទ​បង្ហាញអំពីសាលា។ នៅក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីជាន់ខ្ពស់ក៏បានជួបជាមួយយុវជនកម្ពុជាដែលជាសិស្សកំពុងសិក្សាពីផលិតនាឡិកាស្វីសផងដែរ។ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានដឹងថាមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈនាឡិកាព្រីនស៍ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ដើម្បីផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកការផលិតនាឡិកាស្វីស។ ខ្ញុំពិតជារំភើបណាស់ដែលសាលាបានបណ្តុះបណ្តាលយុវជនកម្ពុជាដែលមានទេពកោសល្យ ៦​ […]

Philanthropist and Watch Afficionado, Chen Zhi, Instills Confidence in Future Cambodian Watchmakers with Class Visit. Neak Oknha Chen Zhi, Chairman of Prince Holding Group, one of the largest and fastest-growing conglomerates in Cambodia, visited students of Prince Horology Vocational Training Center undergoing training in the art of Swiss watchmaking. The 6 Cambodians students, currently under […]

14 of Cambodia’s top journalists felicitated at event held at Ministry of Information

មូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប(Prince Holding Group)បាន​ធ្វើការចេញផ្សាយ​របាយការណ៍​វាយតម្លៃប្រចាំរបស់​ខ្លួន​ឆ្នាំលើសកម្មភាព ក៏​ដូចជា​សមិទ្ធិផល​នៃការ​វិនិយោគ​ដែល​មាន​តម្លៃជាង ៤,៥លានដុល្លារ លើវិស័យអប់រំ ការថែទាំសុខភាព និងកម្មវិធីគំនិតផ្តួចផ្តើមសហគមន៍។ មូលនិធិព្រីនស៍ (Prince Foundation) ​ដែលជាមូលនិធិសប្បុរសធម៌​របស់សម្ព័ន្ធ​ក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន​ដែលធំជាងគេ និង​រីកចម្រើន​បំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួននៅថ្ងៃនេះ។ របាយការណ៍នេះបាន​បង្ហាញពី ​គំនិតផ្តួចផ្តើមពេញមួយឆ្នាំរបស់មូលនិធិ ដែលមានលក្ខណៈរួមបញ្ចូល និងបានធ្វើសមាហរណកម្មខិតទៅជិតគោលដៅ​អភិវឌ្ឍន៍​ជាតិរបស់កម្ពុជា។ ទឹកប្រាក់ជាង ៤,៥ លានដុល្លារត្រូវបានបែងចែកជាចម្បងលើការថែទាំសុខភាព រីឯមូលនិធិដែលនៅសល់​ត្រូវ​បាន​ ដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំនិងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្ត​ទុកដាក់លើវិស័យបី។ មិនតែប៉ុណ្ណោះ មូលនិធិព្រីនស៍ ក៏បានធ្វើ​ការ​បរិច្ចាគទឹកប្រាក់ ៣ លាន​ដុល្លារ​ ក្នុង​ចូល​រួម​ចំណែក​​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាតក្នុង​ប្រទេស​ឡាវ ដើម្បី​​ជួយ​ឲ្យ​ប្រទេស​នេះ​ទទួល​បាន​វាក់សាំងចំនួន​មួយ​លាន​ដូស។​ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុម​ហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​មាន​ប្រសាសន៍​ថា​៖ «ដោយសារយើង​ ធ្លាប់បានទទួល​នូវ​ភាព​ជោគជ័យពីការ​អនុវត្ត​​វិធីសាស្រ្តយុទ្ធសាស្ត្រនៃ​ការវិនិយោគលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ខ្ញុំជឿជាក់ថាវិធីសាស្រ្តស្រដៀងគ្នានេះរបស់មូលនិធិនឹងផ្តល់ផលល្អជាច្រើនបន្ថែម​ទៀត​សម្រាប់ប្រទេសកម្ពុជា»។ របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រ និង​ការវិនិយោគ​តម្រង់​ទិសថ្មីរបស់ខ្លួនឡើងវិញនៅឆ្នាំ ២០២១ […]

នាពេលថ្មីៗនេះ អ្នកតំណាងរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំប្រទេសកម្ពុជាបានធ្វើការចុះទស្សនកិច្ចថ្នាក់រៀនរបស់សាលានាឡិកាស្វីសដំបូងគេបង្អស់ និងតែមួយគត់នៅទីក្រុងភ្នំពេញ Prince Horology។ ការធ្វើទស្សនកិច្ចនៅក្នុងសាលានេះត្រូវបានដឹកនាំដោយលោកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនពីប្រទេសស្វីស។

លោកស្រី គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន LDI Enterprise Ltd បានធ្វើការចុះទស្សនកិច្ចថ្នាក់រៀនរបស់សាលានាឡិកាស្វីសដំបូងគេបង្អស់ និងតែមួយគត់នៅទីក្រុងភ្នំពេញ។ ជាម្តាយមួយរូបដែលមានការលះបង់ខ្ពស់ និងជាម្ចាស់អាជីវកម្មដែលប្រកបដោយភាពជោគជ័យម្នាក់ លោកស្រី ណាវី គ្រប់គ្រងហាងនាឡិកាចំនួន២១កន្លែង នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ក្រោមម៉ាកយីហោឈ្មោះ TIMECITY ។

In inaugural donor meet, Prince Holding Group receives update and introduces experienced NGO professional to talented Cambodian youths working at the firm

ក្រោយពីបានឆ្លងកាត់ឆ្នាំដ៏លំបាកដែលមិនធ្លាប់មានពីមុនមក និងបានធ្វើឲ្យប៉ះពាល់ដល់ទាំងគ្រឹះស្ថានអប់រំនានា ក៏ដូចជាសិស្សានុសិស្ស ថ្ងៃនេះសាលានាឡិកាស្វីសដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា Prince Horology ដែលជាសាលាបង្កើតឡើងដោយ ព្រីនស៍ ហូលឌីង គ្រុប មានមោទនភាពក្នុងការប្រកាសថា ក្រុមនិស្សិតកម្ពុជាដំបូងគេទាំង៦នាក់របស់យើង បានបញ្ចប់ការសិក្សាឆ្នាំទី១ដោយជោគជ័យ ហើយ ពួកគេកំពុងបន្តការសិក្សាឆ្នាំទី២ នៃកម្មវិធីសិក្សារបស់ពួកគេ។ បច្ចុប្បន្ន សិស្សទាំង ៦នាក់ បានទទួលអាហារូបករណ៍ផ្ដល់ដោយមូលនិធិ ព្រីនស៍ ដែលរួមមានប្រាក់ខែ និងប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅជាដើម។

We are pleased to announce that Prince Holding Group, one of the largest and fastest growing conglomerates in Cambodia, is now part of EuroCham Cambodia as an Associate Corporate Member. We look forward to engaging with EuroCham to work together and build a better future for Cambodia!