មូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប(Prince Holding Group)បានធ្វើការចេញផ្សាយរបាយការណ៍វាយតម្លៃប្រចាំរបស់ខ្លួនឆ្នាំលើសកម្មភាព ក៏ដូចជាសមិទ្ធិផលនៃការវិនិយោគដែលមានតម្លៃជាង ៤,៥លានដុល្លារ លើវិស័យអប់រំ ការថែទាំសុខភាព និងកម្មវិធីគំនិតផ្តួចផ្តើមសហគមន៍។
មូលនិធិព្រីនស៍ (Prince Foundation) ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួននៅថ្ងៃនេះ។ របាយការណ៍នេះបានបង្ហាញពី គំនិតផ្តួចផ្តើមពេញមួយឆ្នាំរបស់មូលនិធិ ដែលមានលក្ខណៈរួមបញ្ចូល និងបានធ្វើសមាហរណកម្មខិតទៅជិតគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ទឹកប្រាក់ជាង ៤,៥ លានដុល្លារត្រូវបានបែងចែកជាចម្បងលើការថែទាំសុខភាព រីឯមូលនិធិដែលនៅសល់ត្រូវបាន ដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំនិងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្តទុកដាក់លើវិស័យបី។ មិនតែប៉ុណ្ណោះ មូលនិធិព្រីនស៍ ក៏បានធ្វើការបរិច្ចាគទឹកប្រាក់ ៣ លានដុល្លារ ក្នុងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងប្រទេសឡាវ ដើម្បីជួយឲ្យប្រទេសនេះទទួលបានវាក់សាំងចំនួនមួយលានដូស។
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា៖ «ដោយសារយើង ធ្លាប់បានទទួលនូវភាពជោគជ័យពីការអនុវត្តវិធីសាស្រ្តយុទ្ធសាស្ត្រនៃការវិនិយោគលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ខ្ញុំជឿជាក់ថាវិធីសាស្រ្តស្រដៀងគ្នានេះរបស់មូលនិធិនឹងផ្តល់ផលល្អជាច្រើនបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជា»។
របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រ និងការវិនិយោគតម្រង់ទិសថ្មីរបស់ខ្លួនឡើងវិញនៅឆ្នាំ ២០២១ ដោយបានបញ្ចូលនូវសេចក្តីថ្លែងការណ៍បេសកកម្មថ្មីមួយគឺ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗ ដែលមូលនិធិព្រីនស៍បានសហការ និងធ្វើការជាមួយ ដូចបានបង្ហាញក្នុងរបាយការណ៍ រួមមានកាកបាទក្រហមកម្ពុជា អង្គការ Caring for Cambodia ដែលជាអង្គការសប្បុរសធម៌ផ្តោតលើវិស័យអប់រំ និងអង្គការម្លប់តាប៉ាង (M’Lop Tapang) ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុដែលធ្វើការជាមួយកុមារប្រឈមនឹងហានិភ័យ។ ការប្តេជ្ញាមួយទៀតរបស់មូលនិធិព្រីនស៍ក្នុងការផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈនៅកម្ពុជា ក៏មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរ តាមរយៈការគាំទ្រពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ (Prince Horology) ដែលជាសាលាបង្រៀនធ្វើនាឡិកាស្តង់ដារប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។ មូលនិធិត្រូវបានផ្តោតជាសំខាន់លើការបង្កើតផលវិជ្ជមានរយៈពេលវែងតាមរយៈគម្រោងផ្សេងៗរបស់ខ្លួន។
លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានឲ្យដឹងថា៖«ក្នុងភាពជាដៃគូនាពេលអនាគត យើងនឹងស្វែងរកអង្គការមិនមែនរដ្ឋាភិបាលដែលមានភាពជាក់លាក់ មាននិរន្តរភាព និងជាអង្គការដែលមានការអនុវត្តផ្ទាល់ ដែលយើងជឿជាក់ថាវានឹងបង្កើននូវតម្លៃសង្គមនៃការវិនិយោគរបស់យើងឲ្យកាន់តែប្រសើរថែមទៀត»។
ដូចបានគូសបញ្ជាក់ផងដែរនៅក្នុងរបាយការណ៍នេះ មូលនិធិព្រីនស៍នឹងបង្វែរការផ្តោតយកចិត្តទុកដាក់ពីកម្មវិធីគំនិតផ្តួចផ្តើមទាក់ទងនឹងជំងឺកូវីដ-១៩ ទៅជាការផ្តល់ជំនួយសប្បុរសធម៌ផ្នែកអប់រំវិញម្តង។ អ្វីដែលពិសេសជាងនេះទៀត គឺអាហារូបករណ៍ ចេន
ហ្ស៊ី(Chen Zhi)ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារយៈពេលប្រាំពីរឆ្នាំជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤០០ នាក់ ដើម្បីសិក្សានៅតាមសកលវិទ្យាល័យដ៏ល្បីល្បាញក្នុងស្រុក។
របាយការណ៍ប្រចាំឆ្នាំក៏បានសបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ចំពោះប្រជាជនកម្ពុជា ដោយប្រកាន់យកវិធីសាស្រ្តភាពជាដៃគូពហុភាគីជាយុទ្ធសាស្រ្ត ដើម្បីឲ្យប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ ក្នុងរយៈពេលប្រាំមួយឆ្នាំ កន្លងមក មូលនិធិព្រីនស៍បានបរិច្ចាគទឹកប្រាក់ជាង ១៤ លានដុល្លារ ដែលបានជួយទៅដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់។
សូមចុចត្រង់នេះដើម្បីទទួលបានរបាយការណ៍ពេញ៕
អំពីមូលនិធិព្រីនស៍ (Prince Foundation)៖ មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ«រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ គ្រុប សូមទំនាក់ទំនង៖
លោក សូ សោទ្ធី
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ
Prince Foundation
ទូរសព្ទលេខ៖855 92 881 101
អ៊ីម៉ែល៖ sorthy.so@princefoundation.com