អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាមេរិកជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានប្រសាសន៍ថាការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។ ដោយសារកម្ពុជាតែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួមនិងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដដ៏កាចសាហាវនេះ។ ក្នុងនាមជាអ្នកជំនួញម្នាក់ដែលបានចាក់គ្រឹះជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះលោកក៏បានវិនិយោគនៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ចនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។ ដោយផ្អែកលើការយល់ដឹងដ៏ស៊ីជម្រៅរបស់គាត់អំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុមហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន។ សហគ្រិនកម្ពុជារូបនេះត្រូវបានទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១ហើយក៏ជាសហគ្រិនកម្ពុជាតែមួយគត់ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំអាជីវកម្មពហុឧស្សាហកម្ម។ […]

NGO Enterprise Asia បានជ្រើសយកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅកម្ពុជាសម្រាប់ពានរង្វាន់នៃការពង្រឹងសិទ្ធិអំណាចនៅក្នុងសង្គម ដោយក្នុងកម្មវិធីនោះទទួលបានការចុះឈ្មោះជាង ៥០០នាក់។

ថ្លៃសិក្សាពេញលេញនិងប្រាក់ឧបត្ថម្ភ សម្រាប់និស្សិតសាកលវិទ្យាល័យចំនួន ៤០០នាក់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការបញ្ចូលហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ចលំដាប់ពិភពលោក អ្នកឈ្នះរង្វាន់ទទួលបានកម្មសិក្សានិងឱកាសការងារនៅ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប

ផ្នែកសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានគោលបំណងពង្រឹងយុទ្ធសាស្រ្ត និង អភិក្រមតម្រង់ទិសដៅសម្រាប់ការវិនិយោគ

ពានរង្វាន់អាជីវកម្មអនតរជាតិឆ្នាំប្រចាំ ២០២១ ទទួលការចូលរួម្បានជាង ៣,៨០០ កន្នែងពីអងគការនានាម្កពីប្រទទសចាំនួន ៦៣ – កនុងនាម្ជាថ្ននក់ដឹកនាាំពហុប្កុម្ហ ុន ន្ដលមានភារកិចចទ ោះប្ាយរញ្ហាទសេងៗទៅកនុងសងគម្។

មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation)នឹងធ្វើការជាមួយក្រុមការងារសប្បុរសធម៌ដែលផ្តោតលើការអប់រំឈានមុខគេដើម្បីលើកកម្ពស់ទស្សនវិស័យសិក្សា និងអាជីពការងាររបស់សិស្ស ៧,០០០នាក់ ក្រោយពីការឆ្លងរាតត្បាតត្រឡប់ទៅរកសភាពធម្មតាវិញ។

ក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate បានចែកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជូនដល់គ្រួសារក្រីក្រចំនួន ៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ដោយសារការផ្ទុះជំងឺក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

(រាជធានីភ្នំពេញ កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១) ដោយមើលឃើញពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៃការរាតត្បាតជំងឺកូរីដ-១៩​នៅកម្ពុជា អ្នកឧកញ៉ ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម បានប្រកាសថានឹងធ្វើការបរិច្ចាគថវិកាចំនួន ៣​ លានដុល្លាអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ផ្នែកផ្តល់ជំនួយសប្បុរសធម៌របស់ក្រុមហ៊ុនពហុផលិតផលកម្ពុជាចូលរួមជាមួយសហគមន៍មូលដ្ឋាន ដែលជាអ្នកពាក់ព័ន្ធដ៏សំខាន់សម្រាប់គម្រោងដែលនឹងមកដល់ឆាប់ៗនេះលើផ្ទៃដីទំហំ ៨៣៤ ហិចតា

The global pandemic has changed the working lives of many people across the world, including in Cambodia. Chairman Neak Oknha Chen Zhi (陈志公爵) and Prince Group, being a responsible corporate citizen, have opened the Prince Horology Vocational Training Center, Cambodia’s first independent watch school. The training center gives Cambodians the opportunity to learn a new […]