មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលបង្កើតឡើងដោយមូលនិធិព្រីនស៍ ក្នុងការនាំយកការអប់រំផ្នែកផលិតនាឡិកាស្វីសដ៏ល្អបំផុតមកកាន់កម្ពុជា មានមោទនភាពក្នុងការប្រកាសថា និស្សិតកម្ពុជាចំនួន ៦នាក់ ដំបូងរបស់ខ្លួនបានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីសិក្សារយៈពេលពីរ ឆ្នាំ អំពីផ្នែកមីក្រូមេកានិក និងការផលិតនាឡិកា។ និស្សិតបញ្ចប់ការសិក្សាទាំង ៦រូបរួមមាន ចក់ សំសូរិយា លន សេរីវឌ្ឍន៏ សាក់ លីហួ សាមុត ផានីឆារ៉ាត សែម ធារ៉ា និង អ៊ឹង ឈុនឡុង បានទទួលវិញ្ញាបនបត្ររបស់ពួកគេនៅក្នុងកម្មវិធីផ្លូវការមួយ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាមួយនឹងការចូលរួមពីសមាជិកគ្រួសាររបស់ពួកគេ និងបុគ្គលិក មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងការអបអរសាទរក្នុងឱកាសដ៏សែនរីករាយនេះ។ លោកសាក់ លីហួ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលបានបញ្ចប់ការសិក្សាពី មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងឆ្នាំ ២០២២ បានថ្លែងជាសុន្ទរកថាក្នុងពិធីបញ្ចប់ការសិក្សារថា៖ « ខ្ញុំសូមថ្លែងអំណរគុណដល់សាស្រ្ដាចារ្យរបស់យើងនៅ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការផ្តល់ពេលវេលា ការខិតខំ និងការរួមចំណែកជួយដល់ពួកយើង។ បើគ្មានការគាំទ្រ ពីសំណាក់អ្នកទាំងអស់គ្នាទេ […]
Category: ESG
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទ ក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដ៏មានការទទួលខុសត្រូវសង្គមបំផុតឆ្លើយតបទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ផងដែរ។ ហើយគ្រុប ក៏បានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នាក្នុងឆ្នាំនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។ ជាមួយគ្នានេះ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានាក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅកម្ពុជា […]
យោងតាមរបាយការណ៍ទស្សនវិស័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ* ៩៣% នៃនិយោជកបានលើកឡើងថា ជំនាញទន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិករបស់ពួកគេ។ ដើម្បីបង្កើនសក្តានុពលនៃអាជីពការងាររបស់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ២០នាក់ មូលនិធិព្រីនស៍ បានសហការជាមួយក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍ទេពកោសល្យ Grow4Growth រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញទន់រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ខ្លួន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញក្នុងការគិតពិចារណាទៅកាន់និស្សិត។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ជាភាសាខ្មែរ និងភាសាអង់គ្លេសដោយគ្រូជំនាញល្បីក្នុងស្រុកដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល។ នៅថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាល និស្សិតបានសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ពួកគេដោយបានពង្រឹងនូវការស្គាល់អំពីខ្លួនឯង ដឹងពីគោលដៅរបស់ខ្លួន និងវិធីសាស្រ្តសម្រាប់ការលើកទឹកចិត្តខ្លួនឯង។ ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាល និស្សិតរបស់យើងបានទទួលការបំប៉នចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគតដោយជោគជ័យ ខណៈដែលថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលបានផ្តោតទៅលើការអភិវឌ្ឍជំនាញក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត និងជំនាញវិភាគ ដែលជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងអំឡុងពេលសិក្សារបស់ពួកគេ។ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ជំនាញនានា ក៏ដូចជាជំនាញវិភាគដែលតម្រូវឱ្យមានដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្ហាញឱ្យឃើញថាសិស្សនិស្សិតមិនអាចពឹងផ្អែកលើការសិក្សាក្នុងសាលាតែមួយមុខនោះទេ”។ លោកបានបន្តថា “ការសិក្សាពេញមួយជីវិត ជំនាញវិភាគ និងជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺរឹតតែមានសារៈសំខាន់សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកអនាគតដ៏ល្អមួយ ហើយមូលនិធិព្រីនស៍ មានសេចក្តីរីករាយក្នុងការសហការជាមួយ Grow4Growth ដើម្បីធានាឱ្យបានថា […]
ពីរឆ្នាំជាប់គ្នាហើយ ការពង្រឹងអំណាចក្នុងសង្គមនៅតែបន្តស្ថិតក្នុងបេះដូងនៃមូលនិធិព្រីនស៍ ដែលធ្វើឱ្យខ្លួនត្រូវបានទទួលសមិទ្ធិផលឆ្នើមនៃពានរង្វាន់សហគ្រាសទំនួលខុសត្រូវនៅតំបន់អាស៊ីក្នុងឆ្នាំ ២០២២(AREA) រៀបចំដោយ Enterprise Asia ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលទទួលស្គាល់ភាពជាសហគ្រិនភាពនៅទូទាំងតំបន់។ ការទទួលបានពានរង្វាន់នៅក្នុងប្រភេទការផ្តល់អំណាចដល់សង្គម តាមរយៈកម្មវិធីអាហារូបករណ៍ដ៏លេចធ្លោរបស់ខ្លួន ដែលជាគំនិតផ្តួចផ្តើម «អាហារូបករណ៍ ចេន ហ្ស៊ី» ដែលសមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីមូលនិធិព្រីនស៍ ដែលជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌សម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ ចំណុចសំខាន់ៗអំពីអាហារូបករណ៍ ចេន ហ្ស៊ី ៖ ជាកម្មវិធីអាហារូបករណ៍ដែលមានតម្លៃ ២លានដុល្លារអាមេរិកសម្រាប់សិស្ស ៤០០ នាក់ រយៈពេលប្រាំពីរឆ្នាំ។ អាហារូបករណ៍រួមបញ្ជូលទាំងថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ការចុះកម្មសិក្សា និងឱកាសការងារ។ កម្មវិធីនេះបានផ្តល់រង្វាន់ដល់សិស្សចំនួន ១០០នាក់ ដោយជ្រើសរើសពីចំណោមសិស្សកម្ពុជាដែលដាក់ពាក្យ ១៥០០នាក់ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំ និងការអភិវឌ្ឍន៍យុវជន អាហារូបករណ៍ ចេន ហ្ស៊ី គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដោយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពតាមរយៈការអប់រំ។ កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍ធនធានសមត្ថភាពប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូទាំងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នេះបើយោងតាមលោក Gabriel Tan ដែលជា […]
មូលនិធិព្រីនស៍ មានមោទកភាពដែលបានក្លាយជាអ្នកឧបត្ថម្ភនៃកម្មវិធីកីឡាវាយកូនហ្គោល SGMC & Phillip Bank Golf Funtasia ដែលសហការរៀបចំដោយមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) និងធនាគារ ហ្វីលីព។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ City Golf Club ដែលទទួលបានការចូលរួមពីសំណាក់អ្នកជំនួញ និងបុគ្គលដែលមានមុខមាត់ក្នុងស្រុកមួយចំនួន ក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព និងណែនាំអំពីសេវាធនាគារដល់អតិថិជនអាទិភាពសម្រាប់ការធ្វើឱ្យមានភាពប្រសើរឡើងនៃប្រទេសកម្ពុជា។ រួមជាមួយគ្នានេះ Prince Brewing ក៏បានចូលរួមផ្ដល់ជាស្រាបៀរស្រស់ៗដល់អ្នកចូលរួមក្នុងអំឡុងពេលកម្មវិធីនេះផងដែរ។ លោក Chan Mach នាយកប្រតិបត្តិធនាគារហ្វីលីព បានមានប្រសាសន៍ថា “ពួកយើងរីករាយណាស់ដែលបានសហការជាមួយមណ្ឌលវេជ្ជសាស្រ្ត ស៊ីងហ្គាពួរ មេឌីខល សេនធ័រ (អេស ជី អឹម ស៊ី) ក្នុងការរៀបចំកម្មវិធីកីឡាវាយកូនហ្គោលនេះឡើង។ យើងសង្ឈឹមថាប្រជាជនកម្ពុជាអាចទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយពីការធានារ៉ាប់រងសុខភាព និងសេវាកម្មហិរញ្ញវត្ថុរបស់ពួកយើង។” ។ ជាមួយគ្នានេះ លោក Yeong Hock Ming អ្នកគ្រប់គ្រងផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្មនៃមណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ […]
ថ្មីៗនេះ មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈព្រីនស៍នាឡិកា មានកិត្តិយសក្នុងការទទួលស្វាគមន៍លោក Ben Cumming លេខាទីមួយ ដើម្បីសិក្សាពីដំណើរការនៃការអភិវឌ្ឍធនធនមនុស្សសម្រាប់អនាគតអ្នកផលិតនាឡិកាជំនាញនៅក្នុងប្រទេសកម្ពុជា។ អ្នកតំណាងមកពីស្ថានទូត អូស្ត្រាលី បានទទួលការស្វាគមន៍ពី លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប និង អ្នកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនប្រចាំនៅមជ្ឈមណ្ឌលសញ្ជាតិអូស្ត្រាលីដែលបាន ទទួលការបណ្តុះបណ្តាលនៅប្រទេសស្វីស បានធ្វើការរៀបចំទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្ដៅ។ ក្នុងឱកាសនៃការចូលជួបសម្តែងការគួរសម គណៈប្រតិភូទាំងអស់ក៏បានជួបជាមួយយុវជនកម្ពុជាទាំង ៦នាក់ ដែលជាសិស្សនៅមជ្ឈមណ្ឌល និងបានស្វែងយល់អំពីសេចក្តីប្រាថ្នារបស់ពួកគេក្នុងការពង្រឹងជំនាញនេះសម្រាប់ស្នាដៃដ៏មានតម្លៃ និងស្តង់ដាអន្តរជាតិ។ បន្ទាប់ពីការធ្វើទស្សនកិច្ច យើងក៏បានរៀបចំការពិសាអាហារថ្ងៃត្រង់ដែលគណៈប្រតិភូទាំងអស់បានពិភាក្សាផងដែរអំពីឱកាសសហការអាជីវកម្មដ៏មានសក្តានុពលជាមួយសហគ្រាសអូស្ត្រាលីដែលមានវត្តមាននៅកម្ពុជា។ លោក Ben Cumming លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានដឹងថា សិស្សកម្ពុជាកំពុងរៀនពីគ្រូជំនាញដើមកំណើតអូស្ត្រាលីដែលមានបទពិសោធន៍ និងធ្វើឱ្យមានភាពខុសប្លែកគ្នាជាវិជ្ជមានសម្រាប់ការអប់រំបណ្តុះបណ្ដាលវិជ្ជាជីវៈនៅក្នុងប្រទេស”។ លោកបានបន្តថា “ដំណើរទស្សនកិច្ចនេះ ជាការចុះសួរសុខទុក្ខសង្កេតមើលដំណើរការក្នុងការជួយផ្ដួចផ្ដើមការជួយពង្រឹងជំនាញដល់យុវជនកម្ពុជាដើម្បីសម្របខ្លួនឱ្យបានល្អសម្រាប់ជំនាញការងារនាពេលអនាគត”។ ជាមួយគ្នានេះផងដែរ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងមានមោទកភាពដែលបានរៀបចំទទួលគណៈប្រតិភូមកពីស្ថានទូតអូស្ត្រាលី ដើម្បីស្វែងយល់អំពីការបណ្តុះបណ្ដាលជំនាញដែលយើងបានផ្ដល់ឲ្យយុវជនកម្ពុជា។ យើងពិតមានកិត្តិយសណាស់ដែលមានឱកាសអាចដើរតួនាទីតូចមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ទេពកោសល្យក្នុងព្រះរាជាណាចក្រ […]
Prince Brewing ដែលជាក្រុមហ៊ុនស្រាបៀដ៏ធំនៅទីក្រុងភ្នំពេញនិងជាសមាជិកនៃ ព្រីនស៍ហូលឌីងគ្រុប បានរៃអង្គាសថវិការបីពាន់ដុល្លារនៅក្នុងរាត្រីសប្បុរសធម៌ ដែលប្រារព្ធឡើងជាកិត្តិយសសម្រាប់មូលនិធិកុមារកម្ពុជា សម្រាប់បុព្វហេតុដ៏មានសារៈសំខាន់ក្នុងការផ្តល់ការអប់រំដល់កុមារក្រីក្រ។ ការរៃអង្គាសត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីនៃការដេញថ្លៃស្នាដៃសិល្បៈ និងការថតរូបជាលើកដំបូងដែលមិនធ្លាប់មានដែលបានធ្វើឡើងនៅរោងចក្រស្រាបៀរផ្ទាល់ រួមទាំងការចាប់ចាប់ឆ្នោតសម្រាប់អ្នកចូលរួមដែលមានចិត្តសប្បុរសដែលបានមកកម្សាន្តជាមួយនឹងការឈ្នះរង្វាន់ជាច្រើន។ អ្នកចូលរួមក៏បានរីករាយនឹងការសម្តែងសិល្បៈប្លែកៗពីវិចិត្រករជនជាតិអ៊ុយក្រែនម្នាក់។ រាល់ការរៃអង្គាសទាំងអស់នឹងត្រូវប្រគល់ជូនទៅ មូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដើម្បីជាការគាំទ្រដោយផ្ទាល់ដល់ការផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់កុមារក្រីក្រនៅកម្ពុជា។ លោក ឡាច សាវី ប្រធានផ្នែកប្រតិបត្តិ នៃមូលនិធិកុមារកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំសូមកោតសរសើរចំពោះការគាំទ្រការរៃអង្គាសថវិកាពីសំណាក់មូលនិធិសាជីវកម្ម និងក្រុមហ៊ុនអាហារ និងភេសជ្ជៈឈានមុខគេ ដើម្បីឲ្យមានការយល់ដឹងពីសារៈសំខាន់នៃការអបរំកុមារកាន់តែទូលំទូលាយឡើងជាងមុន ដូចដែលយើងជឿជាក់យ៉ាងមុតមាំថា ជំនាន់ក្មេងៗដែលទទួលបានការអប់រំត្រឹមត្រូវនឹងមានឥទ្ធិពលក្នុងការលុបបំបាត់ភាពក្រីក្រសម្រាប់មនុស្សជំនាន់ក្រោយៗទៀតជាក់ជាមិនខាន”។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានសម្ព័ន្ធ និងសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះផងដែរ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងជឿជាក់ថា វាមានសារៈសំខាន់សម្រាប់ក្រុមធុរកិច្ចដូចជាក្រុមហ៊ុន ព្រីនស៍ ក្នុងការចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធទាំងផ្នែកសាធារណៈ […]
ដែលមានការចូលរួមសហការពី មូលនិធិព្រីនស៍ និងនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី សិស្សានុសិស្សវិទ្យាល័យប្រមាណជាង ២,០០០នាក់ ក្នុងខេត្តសៀមរាប បានស្វែងយល់អំពីគន្លឹះសម្រាប់អនាគតតាមរយៈការទទួលបាននូវបទពិសោធន៍ដែលចែករំលែកពីអ្នកជំនាញការងារដែលមានបទពិសោធន៍នៅឯពិព័រណ៍ការងារដែលរៀបចំឡើងដោយអង្គការ Caring for Cambodia (CFC)។ ពិព័រណ៍ការងារនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលរៀបចំឡើងដោយអង្គការ CFC ក្នុងកម្មវិធីត្រៀមរៀបចំអាជីពការងារដើម្បីជួយដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យឲ្យទទួលបានឱកាសការងារត្រឹមត្រូវ។ មូលនិធិព្រីនស៍ គឺជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មនានាដែលបានចូលរួមនៅក្នុងកម្មវិធីពិព័រណ៍ការងារនេះដោយមានការរៀបចំស្តង់មួយដែលមានឈ្មោះថា “សម្រេចក្តីសុបិនរបស់អ្នកជាមួយ ព្រីនស៍ គ្រុប” ដោយមានការដាក់បង្ហាញអំពីដៃគូអាជីវកម្មសំខាន់ៗទាំងប្រាំពីរ និងឱកាសការងារជាច្រើនរបស់ ព្រីនស៍ គ្រុប នៅវិទ្យាល័យប្រាសាទបាគង និងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអារញ្ញសាគរខាតបឺត។ យើងក៏ទទួលបានការចូលរួមស្ម័គ្រចិត្តពីសំណាក់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ១៤នាក់ របស់យើង ក្នុងការរៀបចំកម្មវិធី និងការចែករំលែកគំនិតល្អៗដើម្បីជួយដល់យុវជនកម្ពុជាដែលកំពុងស្វែងរកឱកាសការងារល្អៗ។ លោកស្រី Rebecca Large នាយករងប្រចាំប្រទេសរបស់អង្គការ Caring for Cambodia បានមានប្រសាសន៍ថា “ពិព័រណ៍ការងារ គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សក្នុងការបង្កើនទំនាក់ទំនង និងទទួលបានព័ត៌មានដោយផ្ទាល់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់អនាគតរបស់ខ្លួន”។ លោកស្រីបានបន្តថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំពិព័រណ៍ការងារដែលមានចំនួនអ្នកចូលរួមច្រើនបំផុត ហើយយើងសង្ឃឹមថាកម្មវិធីនេះនឹងជំរុញទឹកចិត្តសិស្សានុសិស្សកម្ពុជាឱ្យហ៊ានសុបិនឱ្យកាន់តែធំ”។ ជាមួយគ្នានេះ លោក Gabriel […]
ក្នុងដំណើរទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ តំណាងមូលនិធិព្រីនស៍ បានសិក្សាស្វែងយល់ថា ស្រ្តីបានដើរតួសំខាន់ក្នុងការធ្វើឱ្យកម្ពុជាមានលទ្ធភាពសម្រេចបានគោលដៅបោសសម្អាតមីនឲ្យអស់បានយ៉ាងឆាប់រហ័សនាពេលអនាគត។ នៅឆ្នាំ២០២៥ កម្ពុជាមានគោលបំណងបញ្ចប់ការគំរាមកំហែងនៃការរងរបួសដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលសល់ពីសម័យសង្គ្រាម។ គិតចាប់ពីឆ្នាំ១៩៩២ កម្ពុជាបានប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសម្រេចរំដោះផ្ទៃដីបាន ២,៣៧៩គីឡូម៉ែត្រការ៉េ និងនៅសល់ប្រមាណជាង ២,០០០គីឡូម៉ែត្រការ៉េ ទៀត។ នៅថ្ងៃទី6 ខែកក្កដា មូលនិធិព្រីនស៍ បានចូលរួមដំណើរទស្សនកិច្ចនៃកម្មវិធី “ឥទ្ធិពលស្ត្រីក្នុងសកម្មភាពកំចាត់មីន” ដែលរៀបចំដោយ អាជ្ញាធរមីនកម្ពុជា និងមូលនិធិ Sir Bobby Charlton រួមជាមួយនឹងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលទើបទទួលបានការតែងតាំងនាពេលថ្មីៗនេះ បានធ្វើការណែនាំគណៈប្រតិភូទៅកាន់ស្ត្រីជាអ្នកបោសសម្អាតមីន ដែលស្គាល់ថាជាអ្នកដោះមីន។ តំណាងគណៈប្រតិភូទាំងអស់ បានសិក្សាស្វែងយល់អំពីរបៀបដែលស្ត្រីកម្ពុជារៀនជំនាញដោះមីន និងបោសសម្អាតជាតិផ្ទុះដ៏ស្មុគស្មាញ ហើយអនុវត្តជាក់ស្ដែងក្នុងកិច្ចការនេះ។ មូលនិធិ បានធ្វើការប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនដើម្បីជួយលើកកម្ពស់ការយល់ដឹងទៅកាន់សមាជិកក្រុមហ៊ុន និងភាគីពាក់ព័ន្ធតាមរយៈការធ្វើវីដេអូសម្ភាសន៍ ក៏ដូចជាសកម្មភាពរបស់អ្នកដោះមីន។
២០២២ សហព័ន្ធបាល់បោះរទេះជនពិការកម្ពុជា (Cambodia Wheelchair Basketball Federation_CWBF) បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ព្រមទាំងបង្ហាញក្រុមកីឡាករបាល់បោះរទេះរុញជម្រើសជាតិកម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (ASEAN ParaGame 2023) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។