មូលនិធិព្រីនស៍ បានប្រារព្ធពិធីអបអរសាទរដល់ក្រុមកីឡាករបាល់ទះ ក្នុងសាសជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលថ្មីៗនេះ។ អំណោយជាការកោតសរសើរ និងលើកទឹកចិត្តនេះត្រូវបានប្រគល់ជូនដល់ម្ចាស់មេដាយប្រាក់ស៊ីហ្គេម រួមជាមួយនឹងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ នៅឯសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ក្រោមមាគាដឹកនាំរបស់សប្បុរសជន​ អ្នកឧកញ៉ា ចេន ហ្ស៊ី និងជាប្រធានក្រុមហ៊ុនព្រីនស៍​ ហូលឌីង គ្រុប មូលនិធិព្រីនស៍បានបន្តគាំទ្រក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលរួមទាំងការសម្របសម្រួលការប្រកួតមិត្តភាពអន្តរជាតិ និងការឧបត្ថម្ភគ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកបង្វឹកកូនក្រុមផងដែរ។ លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានសម្តែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុម ដែលនាំឱ្យពួកគេទទួលបានជ័យជម្នះនាពេលថ្មីៗនេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ លោកបានគូសបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តមិនងាករេរបស់មូលនិធិក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដោយសង្កត់ធ្ងន់លើការផ្តល់ផលជាវិជ្ជមានចំពោះសហគមន៍។ លោក Tan បានមានប្រសាសន៍ថា «ការទទួលបានមេដាយប្រាក់ក្នុងវគ្គប្រកួតចុងក្រោយជាមួយក្រុមខ្លាំងមកពីប្រទេសឥណ្ឌូនេស៊ី គឺជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ ដែលបានសរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់របស់ក្រុម»។ «ពិតជាមិនអាចប្រកែកបានឡើយ! ការខិតខំប្រឹងប្រែង ការតាំងចិត្ត និងចំណង់ចំណូលចិត្តសម្រាប់កីឡាមួយនេះ នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យឆ្ពោះទៅរកការទទួលជ័យជម្នះដ៏ធំធេងនាពេលអនាគត រួមទាំងការទទួលមេដាយមាសនៅឆ្នាំខាងមុខៗ»។ មូលនិធិព្រីនស៍ លើកទឹកចិត្តឱ្យមានការចូលរួមក្នុងសកម្មភាពកីឡាគ្រប់កម្រិត ដើម្បីជំរុញឱ្យមានភាពរឹងមាំ និងភាពធន់ក្នុងសហគមន៍ ស្របពេលដែលលើកកម្ពស់សុខភាព និងសុខុមាលភាពបុគ្គលម្នាក់ៗតាមរយេៈការលេងកីឡា។ មូលនិធិនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍកីឡាដែលជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ហើយនឹងបន្តពង្រឹងទិដ្ឋភាពកីឡារបស់ប្រទេសតាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ផងដែរ។

Prince Horology had the honor of hosting Mayor Sokhary Chau of Lowell, Massachusetts, the first Cambodian-American mayor in the United States. During his visit, Mayor Chau had the opportunity to meet local Cambodian watchmakers and students, hearing firsthand about their transformational journeys over the last few years. Mayor Chau’s rise to his current position, achieved […]

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានផ្តល់ឱកាសដល់​កុមារ សិស្ស និងនិស្សិតជាង​ ២០០០នាក់ មកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ SkyFest ដែលរៀបចំដោយ Bay of Lights ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់វប្បធម៌ខ្មែរ ក៏ដូចជាពង្រឹងសមត្ថភាពយុវជនកម្ពុជាតាមរយៈការផ្តល់បទពិសោធន៍ពីការធ្វើការងារជាក្រុម និងស្វែងយល់បន្ថែមពីប្រពៃណីវប្បធម៌ខ្មែរផងដែរ។ ព្រឹត្តិការណ៍ SkyFest ២០២៣ ដែលប្រារព្ធឡើងនៅថ្ងៃទី ០៦ និងថ្ងៃទី ០៧ ខែឧសភានៅទីតាំងគម្រោង Bay of Lights ក្នុងក្រុងព្រះសីហនុនេះ គឺជាព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិដែលមានអ្នកជំនាញខ្លែងចូលរួមមកពីប្រទេសចំនួនប្រាំបួន រួមមានកម្ពុជា ចិន បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ក្រោមប្រធានបទ “ខ្មែរអាចហោះបាន” ក្នុងគោលបំណងតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូបដើម្បីឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងដើម្បីដឹកនាំមនុស្សជំនាន់ក្រោយឱ្យយល់ដឹង និងឱ្យតម្លៃលើសារៈសំខាន់នៃការថែរក្សាមរតកវប្បធម៌ប្រពៃណីដែលខ្មែរមាន ជាពិសេសសិប្បកម្មខ្លែងរបស់ប្រជាពលរដ្ឋខ្មែរតែម្តង។ មូលនិធិព្រីនស៍ បានផ្តល់ជូនការធ្វើដំណើរទៅមក សំបុត្រ និងអាហារ​ដល់សិស្សនិស្សិតដែលបានចូលរួម […]

ទស្សនកិច្ចសិក្សានេះត្រូវបានឧបត្ថម្ភដោយមូលនិធិព្រីនស៍ ដើម្បីគាំទ្រដល់អត្តពលិកប៉ារ៉ានារីកម្ពុជា។ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃសម្រាប់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិមួយដែលមានរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែមីនា រហូតដល់ថ្ងៃទី ៥ ខែមេសា។ ក្រោមការឧបត្ថម្ភពីមូលនិធិព្រីនស៍ ក្រុមដែលមានសមាជិក ១៦នាក់នេះនឹងចូលរួមកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី (AOZ) នៅខេត្តសូផាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងជំនាញ និងបទពិសោធន៍ក្នុងការត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ។  កម្មវិធីនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះរទេះរុញអន្តរជាតិ ដោយមានការគាំទ្រពីមូលនិធិ Agitos និង មូលនិធិ World Wheelchair Express។ អត្តពលិកមកពីបណ្តាប្រទេសចូលរួមមានដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងថៃ នឹងត្រៀមបង្កើនជំនាញរបស់ពួកគេតាមរយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងការធ្វើត្រាប់តាមការប្រកួត។ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានថ្លែងអំណរគុណចំពោះ មូលនិធិព្រីនស៍។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា «យើងពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតងាករេ ដែលបានជួយឱ្យក្រុមអត្តពលិករបស់ពួកយើងឈានទៅដល់សក្តានុពលដ៏ពេញលេញមួយរបស់ពួកគេ។ ក្រុមអត្តពលិកនារីរបស់យើងដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ ទន្ទឹមរង់ចាំចូលរួមក្នុងកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី និងបន្តពង្រឹងសមត្ថភាពជំនាញរបស់ពួកគេនៅលើឆាកអន្តរជាតិ»។ លោក Gabriel […]

ភ្នំពេញ – ថ្ងៃទី 23 ខែមីនា ឆ្នាំ 2023៖ ថ្មីៗនេះក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានស្វាគមន៍នាយកប្រតិបត្តិចំនួន ៣នាក់មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកផលិតនាឡិការបស់ប្រទេសស្វីស ព្រីនស៍ នាឡិកា។ គណៈប្រតិភូទាំង ៣រូប មានដូចជា លោក Anthony Galliano នៃក្រុមហ៊ុន Cambodia Investment Management លោក Mathew Care នាយកប្រតិបត្តិនៃក្រុម Digital Classifieds Group របស់ប្រទេសអូស្ត្រាលី និងលោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh។ គណៈប្រតិភូមានឱកាសចូលទស្សនាថ្នាក់រៀន និងសំណេះសំណាលជានិស្សិត។ ក្រៅពីនេះ គណៈប្រតិភូក៏បានសង្កេតមើលការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបំពេញនូវតម្រូវការស្របតាមកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងតាមស្តង់ដាររបស់ប្រទេសស្វីស។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកបានលើកឡើងថា៖ «យើងមានកិត្តិយសក្នុងការរៀបចំទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិទាំងបី ដែលបានបំពេញទស្សនកិច្ចសិក្សាអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង។ […]

មូលនិធិព្រីនស៍ ដែលជាដៃមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភ (Diamond Sponsor) ក្នុងកម្មវិធី «Charity Gala Dinner» រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដើម្បីប្រមូលថវិកាសម្រាប់ Cambodian Treasures Foundation។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយបាននាំមកក្រុមហ៊ុនសហការឧបត្ថម្ភចំនួន ២២ និងអ្នកចូលរួមចំនួន​ ៤៨០​នាក់។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណរបស់កម្ពុជា និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការដឹកជញ្ជូនមកវិញនូវសម្បត្តិជាតិរបស់ប្រទេសជាតិនាពេលខាងមុខ។ លោក Anthony Galliano ប្រធាន សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានលើកឡើងថា « ការប្រគល់មកវិញនូវសម្បត្តិជាតិរបស់កម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស។ យើង​សូមថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​ពី​មូលនិធិព្រីនស៍និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុងការជួយ​សហគមន៍។» លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ មានប្រសាសន៍ថា «មូលនិធិព្រីនស៍ មានកិត្តិយសក្នុងការឧបត្ថម្ភព្រឹត្តិការណ៍នេះ និងរួមចំណែកដល់ការការពារអត្តសញ្ញាណជាតិកម្ពុជា។ យើងជឿជាក់ថា ការអភិរក្សវប្បធម៌នឹងលើកតម្កើងអត្តសញ្ញាណជាតិ និងមោទនភាពជាតិកម្ពុជា។ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកសម្បត្តិជាតិមកកម្ពុជាវិញ។» មូលនិធិព្រីនស៍ ដែលត្រូវបង្កើតឡើងដោយស្ថាបនិក និងលោកប្រធាន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្តេជ្ញាស្វែងរកភាពជាដៃគូរួមគ្នាសម្រាប់ការអភិវឌ្ឍ​ភាពធន់នៅក្នុងប្រទេសកម្ពុជា។ […]

មូលនិធិព្រីនស៍ ពិតជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣ នេះ។ លក្ខខណ្ឌក្នុងការពាក្យស្នើសុំគឺ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងជាសិស្សដែលបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ តំណភ្ជាប់អនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (czs2023.com) នឹងមានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍ចុងក្រោយនៅក្នុងខែកុម្ភៈ ហើយជ័យលាភីអាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងខែមីនា។ កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងនិងឱកាសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ កញ្ញា ខៀវ មរកត […]

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់TAFTAC នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា ឆ្វេងទៅស្តាំ អ្នកនាង Ceci Hon អ្នកជំនាញផ្នែកទំនួលខុសត្រូវសង្គមនៃមូលនិធិព្រីនស៍ , លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុប, អ្នកស្រី Doreen Tan នាយក TAFTAC, លោក Maarten Pieters ទីប្រឹក្សាបច្ចេកទេសនៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា និងលោក Albert Tan អនុប្រធាន TAFTAC មជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ពី TAFTAC (សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ) មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ពួកយើង។  លោក Albert Tan អនុប្រធាន TAFTAC និង អ្នកស្រី Doreen Tan នាយក TAFTAC បានទទួលការស្វាគមន៍ដោយ លោក Gabriel Tan […]

យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) រួមជាមួយនឹងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ក្នុងការអបអរសាទរខួបលើកទី៣០ នៃសកម្មភាពដោះមីននៅកម្ពុជា បានចេញផ្សាយសារជាវីដេអូដែលបង្ហាញពីលោក Daniel Craig ដែលជាតារាសម្តែងអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក និងជាអ្នកតស៊ូមតិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់មីន និងអាវុធផ្ទុះ។ លោក Daniel Craig បានចែករំលែកក្នុងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ដែលអំពាវនាវឱ្យមានការគាំទ្របន្ថែមពី សហគមន៍អន្តរជាតិថា៖ « ចាប់តាំងពីមានសកម្មភាពបោសសម្អាតមីនមក ដែលបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩២ គឺ៣០ឆ្នាំមុន មនុស្សជាង ១លាននាក់ បានទទួលផលប្រយោជន៍ក្រោមការដឹកនាំរបស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ នៅក្នុងការងាររបស់ខ្ញុំ ជាមួយអង្គការសហប្រជាជាតិ ខ្ញុំពិតជាមានសំណាងនិងសេចក្តីសោមន្សរីករាយដែលបានឃើញពីសមិទ្ធផល និងជីវិតមានភាពផ្លាស់ប្តូរ ក្រោយសកម្មភាពបោសសម្អាតមីន ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ជំនួយជាច្រើន។ ទីបំផុតកម្ពុជាអាចគ្មានមីន។ ទីវាលដែលធ្លាប់តែជាកន្លែងឃាតករគំរាមកំហែងដល់គ្រប់អាយុជីវិតអាចក្លាយទៅជាទីវាលនៃក្តីសង្ឃឹម។» អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនថ្មីៗនេះបានបើកការតាំងពិពណ៌ដើម្បីប្រារព្ធខួប ៣០ ឆ្នាំនៃប្រតិបត្តិការដោះមីននេះ។ បច្ចុប្បន្នកម្ពុជាបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) លើផ្ទៃដីចំនួន ២.៥៣១ គីឡូម៉ែត្រការ៉េ ពីភូមិចំនួន ១.៧០៣ ហើយបានប្រែក្លាយវាទៅជាដីលំនៅដ្ឋាន និងទីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩ លាននាក់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

[ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២] អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ មូលនិធិព្រីនស៍ ក្នុងចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា(CKF)។ ការបរិច្ចាគនេះគឺសម្រាប់ប្រតិបត្តិការនានារបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីប្រគល់-ទទួលនេះ ប្រតិភូតំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលព័ត៌មានសង្ខេបអំពីការអភិវឌ្ឍនានា និងវឌ្ឍនភាពចុងក្រោយបង្អស់ដែលទទួលបានពីការបរិច្ចាគកន្លងមក។ មន្ទីពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណជាង ៥០០,០០០នាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ គូសបញ្ជាក់ថា សាច់ប្រាក់ដែលបានបរិច្ចាគនេះនឹងត្រូវយកទៅប្រើប្រាស់លើការកែលម្អបរិក្ខារមន្ទីរពេទ្យកុមារចំនួនប្រាំ ការតម្លើងគ្រឿងឧបករណ៍ទំនើបៗ និងការផ្គត់ផ្គង់គ្រឿងវេជ្ជ​សា​ស្រ្តពេទ្យនានា។ ការបរិច្ចាគនេះក៏នឹងជួយបន្ថែមដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកផ្នែកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា៖ «ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយសប្បុរសជាច្រើនរបស់យើងបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងទៅលើជីវិតរបស់កុមារជាច្រើននៅកម្ពុជា។ យើងមានជំនឿថា កុមារគ្រប់រូបគួរតែទទួលបានការថែទាំសុខភាពដ៏ត្រឹមត្រូវ ហើយយើងមានសេចក្តីសោមន្សរីករាយដែលកុមារមកពីគ្រប់មជ្ឈដ្ឋានទទួលបានការព្យាបាលប្រកបដោយគុណភាពនៅមន្ទីរពេទ្យរបស់យើង។» ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប […]