ពីរឆ្នាំជាប់គ្នាហើយ ការពង្រឹងអំណាចក្នុងសង្គមនៅតែបន្តស្ថិតក្នុងបេះដូងនៃមូលនិធិព្រីនស៍ ដែលធ្វើឱ្យខ្លួនត្រូវបានទទួលសមិទ្ធិផលឆ្នើមនៃពានរង្វាន់សហគ្រាសទំនួលខុសត្រូវនៅតំបន់អាស៊ីក្នុងឆ្នាំ ២០២២(AREA) រៀបចំដោយ Enterprise Asia ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលទទួលស្គាល់ភាពជាសហគ្រិនភាពនៅទូទាំងតំបន់។
ការទទួលបានពានរង្វាន់នៅក្នុងប្រភេទការផ្តល់អំណាចដល់សង្គម តាមរយៈកម្មវិធីអាហារូបករណ៍ដ៏លេចធ្លោរបស់ខ្លួន ដែលជាគំនិតផ្តួចផ្តើម «អាហារូបករណ៍ ចេន ហ្ស៊ី» ដែលសមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីមូលនិធិព្រីនស៍ ដែលជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌សម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
ចំណុចសំខាន់ៗអំពីអាហារូបករណ៍ ចេន ហ្ស៊ី ៖
- ជាកម្មវិធីអាហារូបករណ៍ដែលមានតម្លៃ ២លានដុល្លារអាមេរិកសម្រាប់សិស្ស ៤០០ នាក់ រយៈពេលប្រាំពីរឆ្នាំ។
- អាហារូបករណ៍រួមបញ្ជូលទាំងថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ការចុះកម្មសិក្សា និងឱកាសការងារ។
- កម្មវិធីនេះបានផ្តល់រង្វាន់ដល់សិស្សចំនួន ១០០នាក់ ដោយជ្រើសរើសពីចំណោមសិស្សកម្ពុជាដែលដាក់ពាក្យ ១៥០០នាក់
ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំ និងការអភិវឌ្ឍន៍យុវជន អាហារូបករណ៍ ចេន ហ្ស៊ី គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដោយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពតាមរយៈការអប់រំ។
កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍ធនធានសមត្ថភាពប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូទាំងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នេះបើយោងតាមលោក Gabriel Tan ដែលជា នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។
លោក Gabriel Tan បានបន្តថា៖ «ការបង្កើតកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺដោយសារតែការជឿជាក់របស់ប្រធានសម្ព័ន្ធក្រុមហ៊ុនរបស់យើង ទៅលើឥទ្ធិពលនៃការអប់រំ ក្នុងការលើកកម្ពស់ និងពង្រឹងអំណាចសហគមន៍។ យើងពិតជាមានកិត្តិយសណាស់ ដែលគំនិតផ្តួចផ្តើមទៅលើទំនួលខុសត្រូវក្នុងសង្គម (CSR) របស់យើងបន្តទទួលបានការទទួលស្គាល់យ៉ាងពេញលេញ ខណៈដែលយើងបានបំពេញតួនាទីរបស់យើងក្នុងការចូលរួមកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
មូលនិធិព្រីនស៍ មានគោលការណ៍ធំៗ៣ គឺ ផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ ។ ក្នុងអំឡុងពេល ៦ ឆ្នាំនេះ មូលនិធិព្រីនស៍ បានបរិច្ចាគទឹកប្រាក់សរុបលើសពី ១៤ លានដុល្លារដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់។