Prince Horology had the honor of hosting Mayor Sokhary Chau of Lowell, Massachusetts, the first Cambodian-American mayor in the United States. During his visit, Mayor Chau had the opportunity to meet local Cambodian watchmakers and students, hearing firsthand about their transformational journeys over the last few years. Mayor Chau’s rise to his current position, achieved […]

ទស្សនកិច្ចសិក្សានេះត្រូវបានឧបត្ថម្ភដោយមូលនិធិព្រីនស៍ ដើម្បីគាំទ្រដល់អត្តពលិកប៉ារ៉ានារីកម្ពុជា។ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសថៃសម្រាប់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិមួយដែលមានរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែមីនា រហូតដល់ថ្ងៃទី ៥ ខែមេសា។ ក្រោមការឧបត្ថម្ភពីមូលនិធិព្រីនស៍ ក្រុមដែលមានសមាជិក ១៦នាក់នេះនឹងចូលរួមកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី (AOZ) នៅខេត្តសូផាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងជំនាញ និងបទពិសោធន៍ក្នុងការត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខនេះ។  កម្មវិធីនេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះរទេះរុញអន្តរជាតិ ដោយមានការគាំទ្រពីមូលនិធិ Agitos និង មូលនិធិ World Wheelchair Express។ អត្តពលិកមកពីបណ្តាប្រទេសចូលរួមមានដូចជា បង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ ហ្វីលីពីន និងថៃ នឹងត្រៀមបង្កើនជំនាញរបស់ពួកគេតាមរយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងការធ្វើត្រាប់តាមការប្រកួត។ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានថ្លែងអំណរគុណចំពោះ មូលនិធិព្រីនស៍។ លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា «យើងពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតងាករេ ដែលបានជួយឱ្យក្រុមអត្តពលិករបស់ពួកយើងឈានទៅដល់សក្តានុពលដ៏ពេញលេញមួយរបស់ពួកគេ។ ក្រុមអត្តពលិកនារីរបស់យើងដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ ទន្ទឹមរង់ចាំចូលរួមក្នុងកម្មវិធីជំរុំដើម្បីការអភិវឌ្ឍស្រ្តីនៅតំបន់អាស៊ីអូសេអានី និងបន្តពង្រឹងសមត្ថភាពជំនាញរបស់ពួកគេនៅលើឆាកអន្តរជាតិ»។ លោក Gabriel […]

ភ្នំពេញ – ថ្ងៃទី 23 ខែមីនា ឆ្នាំ 2023៖ ថ្មីៗនេះក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានស្វាគមន៍នាយកប្រតិបត្តិចំនួន ៣នាក់មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកផលិតនាឡិការបស់ប្រទេសស្វីស ព្រីនស៍ នាឡិកា។ គណៈប្រតិភូទាំង ៣រូប មានដូចជា លោក Anthony Galliano នៃក្រុមហ៊ុន Cambodia Investment Management លោក Mathew Care នាយកប្រតិបត្តិនៃក្រុម Digital Classifieds Group របស់ប្រទេសអូស្ត្រាលី និងលោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh។ គណៈប្រតិភូមានឱកាសចូលទស្សនាថ្នាក់រៀន និងសំណេះសំណាលជានិស្សិត។ ក្រៅពីនេះ គណៈប្រតិភូក៏បានសង្កេតមើលការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបំពេញនូវតម្រូវការស្របតាមកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងតាមស្តង់ដាររបស់ប្រទេសស្វីស។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកបានលើកឡើងថា៖ «យើងមានកិត្តិយសក្នុងការរៀបចំទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិទាំងបី ដែលបានបំពេញទស្សនកិច្ចសិក្សាអំពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង។ […]

មូលនិធិព្រីនស៍ ពិតជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣ នេះ។ លក្ខខណ្ឌក្នុងការពាក្យស្នើសុំគឺ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងជាសិស្សដែលបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ តំណភ្ជាប់អនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (czs2023.com) នឹងមានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍ចុងក្រោយនៅក្នុងខែកុម្ភៈ ហើយជ័យលាភីអាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងខែមីនា។ កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងនិងឱកាសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ កញ្ញា ខៀវ មរកត […]

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់TAFTAC នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា ឆ្វេងទៅស្តាំ អ្នកនាង Ceci Hon អ្នកជំនាញផ្នែកទំនួលខុសត្រូវសង្គមនៃមូលនិធិព្រីនស៍ , លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃព្រីនស៍ហូលឌីងគ្រុប, អ្នកស្រី Doreen Tan នាយក TAFTAC, លោក Maarten Pieters ទីប្រឹក្សាបច្ចេកទេសនៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា និងលោក Albert Tan អនុប្រធាន TAFTAC មជ្ឍមណ្ឌលបណ្តុះបណ្តាលវជ្ជាជីវៈ ព្រីនស៍ នាឡិកា មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំដំណើរទស្សនកិច្ចសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ពី TAFTAC (សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ) មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ពួកយើង។  លោក Albert Tan អនុប្រធាន TAFTAC និង អ្នកស្រី Doreen Tan នាយក TAFTAC បានទទួលការស្វាគមន៍ដោយ លោក Gabriel Tan […]

យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) រួមជាមួយនឹងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) ក្នុងការអបអរសាទរខួបលើកទី៣០ នៃសកម្មភាពដោះមីននៅកម្ពុជា បានចេញផ្សាយសារជាវីដេអូដែលបង្ហាញពីលោក Daniel Craig ដែលជាតារាសម្តែងអង់គ្លេសដ៏ល្បីល្បាញលើពិភពលោក និងជាអ្នកតស៊ូមតិសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់មីន និងអាវុធផ្ទុះ។ លោក Daniel Craig បានចែករំលែកក្នុងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ដែលអំពាវនាវឱ្យមានការគាំទ្របន្ថែមពី សហគមន៍អន្តរជាតិថា៖ « ចាប់តាំងពីមានសកម្មភាពបោសសម្អាតមីនមក ដែលបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩២ គឺ៣០ឆ្នាំមុន មនុស្សជាង ១លាននាក់ បានទទួលផលប្រយោជន៍ក្រោមការដឹកនាំរបស់ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ នៅក្នុងការងាររបស់ខ្ញុំ ជាមួយអង្គការសហប្រជាជាតិ ខ្ញុំពិតជាមានសំណាងនិងសេចក្តីសោមន្សរីករាយដែលបានឃើញពីសមិទ្ធផល និងជីវិតមានភាពផ្លាស់ប្តូរ ក្រោយសកម្មភាពបោសសម្អាតមីន ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ជំនួយជាច្រើន។ ទីបំផុតកម្ពុជាអាចគ្មានមីន។ ទីវាលដែលធ្លាប់តែជាកន្លែងឃាតករគំរាមកំហែងដល់គ្រប់អាយុជីវិតអាចក្លាយទៅជាទីវាលនៃក្តីសង្ឃឹម។» អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនថ្មីៗនេះបានបើកការតាំងពិពណ៌ដើម្បីប្រារព្ធខួប ៣០ ឆ្នាំនៃប្រតិបត្តិការដោះមីននេះ។ បច្ចុប្បន្នកម្ពុជាបានបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) លើផ្ទៃដីចំនួន ២.៥៣១ គីឡូម៉ែត្រការ៉េ ពីភូមិចំនួន ១.៧០៣ ហើយបានប្រែក្លាយវាទៅជាដីលំនៅដ្ឋាន និងទីកសិកម្មប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩ លាននាក់ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

[ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២] អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ មូលនិធិព្រីនស៍ ក្នុងចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា(CKF)។ ការបរិច្ចាគនេះគឺសម្រាប់ប្រតិបត្តិការនានារបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីប្រគល់-ទទួលនេះ ប្រតិភូតំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលព័ត៌មានសង្ខេបអំពីការអភិវឌ្ឍនានា និងវឌ្ឍនភាពចុងក្រោយបង្អស់ដែលទទួលបានពីការបរិច្ចាគកន្លងមក។ មន្ទីពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណជាង ៥០០,០០០នាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ គូសបញ្ជាក់ថា សាច់ប្រាក់ដែលបានបរិច្ចាគនេះនឹងត្រូវយកទៅប្រើប្រាស់លើការកែលម្អបរិក្ខារមន្ទីរពេទ្យកុមារចំនួនប្រាំ ការតម្លើងគ្រឿងឧបករណ៍ទំនើបៗ និងការផ្គត់ផ្គង់គ្រឿងវេជ្ជ​សា​ស្រ្តពេទ្យនានា។ ការបរិច្ចាគនេះក៏នឹងជួយបន្ថែមដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកផ្នែកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា៖ «ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយសប្បុរសជាច្រើនរបស់យើងបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងទៅលើជីវិតរបស់កុមារជាច្រើននៅកម្ពុជា។ យើងមានជំនឿថា កុមារគ្រប់រូបគួរតែទទួលបានការថែទាំសុខភាពដ៏ត្រឹមត្រូវ ហើយយើងមានសេចក្តីសោមន្សរីករាយដែលកុមារមកពីគ្រប់មជ្ឈដ្ឋានទទួលបានការព្យាបាលប្រកបដោយគុណភាពនៅមន្ទីរពេទ្យរបស់យើង។» ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប […]

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទ ក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដ៏មានការទទួលខុសត្រូវសង្គមបំផុតឆ្លើយតបទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ផងដែរ។ ហើយគ្រុប ក៏បានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នាក្នុងឆ្នាំនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។ ជាមួយគ្នានេះ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានាក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិធានការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅកម្ពុជា […]

យោងតាមរបាយការណ៍ទស្សនវិស័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ* ៩៣% នៃនិយោជកបានលើកឡើងថា ជំនាញទន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិករបស់ពួកគេ។ ដើម្បីបង្កើនសក្តានុពលនៃអាជីពការងាររបស់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ២០នាក់ មូលនិធិព្រីនស៍ បានសហការជាមួយក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍ទេពកោសល្យ Grow4Growth រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញទន់រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ខ្លួន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញក្នុងការគិតពិចារណាទៅកាន់និស្សិត។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ជាភាសាខ្មែរ និងភាសាអង់គ្លេសដោយគ្រូជំនាញល្បីក្នុងស្រុកដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល។ នៅថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាល និស្សិតបានសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ពួកគេដោយបានពង្រឹងនូវការស្គាល់អំពីខ្លួនឯង ដឹងពីគោលដៅរបស់ខ្លួន និងវិធីសាស្រ្តសម្រាប់ការលើកទឹកចិត្តខ្លួនឯង។ ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាល និស្សិតរបស់យើងបានទទួលការបំប៉នចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគតដោយជោគជ័យ ខណៈដែលថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលបានផ្តោតទៅលើការអភិវឌ្ឍជំនាញក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត និងជំនាញវិភាគ ដែលជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងអំឡុងពេលសិក្សារបស់ពួកគេ។ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ជំនាញនានា ក៏ដូចជាជំនាញវិភាគដែលតម្រូវឱ្យមានដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្ហាញឱ្យឃើញថាសិស្សនិស្សិតមិនអាចពឹងផ្អែកលើការសិក្សាក្នុងសាលាតែមួយមុខនោះទេ”។ លោកបានបន្តថា​ “ការសិក្សាពេញមួយជីវិត ជំនាញវិភាគ និងជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺរឹតតែមានសារៈសំខាន់សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកអនាគតដ៏ល្អមួយ ហើយមូលនិធិព្រីនស៍ មានសេចក្តីរីករាយក្នុងការសហការជាមួយ Grow4Growth ដើម្បីធានាឱ្យបានថា […]

ពីរឆ្នាំជាប់គ្នាហើយ ការពង្រឹងអំណាចក្នុងសង្គមនៅតែបន្តស្ថិតក្នុងបេះដូងនៃមូលនិធិព្រីនស៍ ដែលធ្វើឱ្យខ្លួនត្រូវបានទទួលសមិទ្ធិផលឆ្នើមនៃពានរង្វាន់សហគ្រាសទំនួលខុសត្រូវនៅតំបន់អាស៊ីក្នុងឆ្នាំ ២០២២(AREA) រៀបចំដោយ Enterprise Asia ដែលជាអង្គការក្រៅរដ្ឋាភិបាលដែលទទួលស្គាល់ភាពជាសហគ្រិនភាពនៅទូទាំងតំបន់។ ការទទួលបានពានរង្វាន់នៅក្នុងប្រភេទការផ្តល់អំណាចដល់សង្គម តាមរយៈកម្មវិធីអាហារូបករណ៍ដ៏លេចធ្លោរបស់ខ្លួន ដែលជាគំនិតផ្តួចផ្តើម «អាហារូបករណ៍ ចេន ហ្ស៊ី» ដែលសមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីមូលនិធិព្រីនស៍ ដែលជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌សម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ ចំណុចសំខាន់ៗអំពីអាហារូបករណ៍ ចេន ហ្ស៊ី ៖ ជាកម្មវិធីអាហារូបករណ៍ដែលមានតម្លៃ ២លានដុល្លារអាមេរិកសម្រាប់សិស្ស ៤០០ នាក់ រយៈពេលប្រាំពីរឆ្នាំ។ អាហារូបករណ៍រួមបញ្ជូលទាំងថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ ការចុះកម្មសិក្សា និងឱកាសការងារ។ កម្មវិធីនេះបានផ្តល់រង្វាន់ដល់សិស្សចំនួន ១០០នាក់ ដោយជ្រើសរើសពីចំណោមសិស្សកម្ពុជាដែលដាក់ពាក្យ ១៥០០នាក់ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអប់រំ និងការអភិវឌ្ឍន៍យុវជន អាហារូបករណ៍ ចេន ហ្ស៊ី គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដោយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពតាមរយៈការអប់រំ។ កម្មវិធីអាហារូបករណ៍គឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍ធនធានសមត្ថភាពប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូទាំងស្ថាប័នរដ្ឋនិងស្ថាប័នឯកជនរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នេះបើយោងតាមលោក Gabriel Tan ដែលជា […]