ធនាគារ ព្រីនស៍ ជាធនាគារមួយក្នុងចំណោមធនាគារដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Euronet Worldwide, Inc. (NASDAQ: EEFT) និងជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកក្នុងវិស័យផ្ទេរប្រាក់ឆ្លងប្រទេសនៅថ្ងៃនេះ បានប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់អន្តរជាតិតាមរយៈ បណ្តាញរបស់ធនាគារ ព្រីនស៍។ ឥឡូវនេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈសាខាណាមួយនៃធនាគារ ព្រីនស៍ សរុប៣២សាខាទូទាំងប្រទេសតាមរយៈសេវាផ្ទេរប្រាក់Ria ហើយអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់Ria ដែលមានទីតាំងជាង ៤៩០,០០០ទីតាំង។ ស្របពេលជាមួយគ្នាផងដែរ នៅចុងខែឧសភានេះ អតិថិជននឹងអាចប្រើប្រាស់កម្មវិធីPRINCE Mobile របស់ពួកគេ ដើម្បីធ្វើការផ្ទេរប្រាក់តាមរយៈRia យ៉ាងរលូននៅក្នុងវេទិកាដែលមានសុវត្ថិភាព និងភាពងាយស្រួល ដែលនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការផ្ទេរប្រាក់អន្តរជាតិ ដោយសារអតិថិជនអាចផ្ញើប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ធនាគារ ព្រីនស៍ បានបណ្តាក់ទុនយ៉ាងច្រើនលើការកែលម្អ និងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ដើម្បីក្លាយជាធនាគារឈានមុខគេនៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ដែលទាំងអស់នេះ ធ្វើឡើងក្នុងគោលបំណងបម្រើអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “នៅធនាគារ ព្រីនស៍ យើងមានចក្ខុវិស័យរយៈពេលវែងក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីបម្រើអតិថិជនរបស់យើងនៅក្នុងស្រុក និងទូទាំងពិភពលោក […]

នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ធនាគារ ព្រីនស៍ គឺជាក្រុមហ៊ុនដាក់ទុនវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានាTIA ដំបូងគេបង្អស់ ហើយបច្ចុប្បន្នក៏ជាអ្នកដាក់ទុនវិនិយោគធំជាងគេផងដែរ។ រួមគ្នាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ពិធីចុះហត្ថលេខាមួយនេះត្រូវបានធ្វើឡើងសម្រាប់ការដាក់ទុនវិនិយោគបន្ថែមចំនួន 35 លានដុល្លារលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាសាក្សី ពីសំណាក អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC & ក្រុមហ៊ុន CAIC និងអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ និងលោក […]

នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ បានចុះហត្ថលេខាលើការពង្រីកភាពជាដៃគូសហការ ក្នុងពិធីចុះហត្ថលេខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបន្តផ្តល់ជូនការចូលប្រើប្រាស់ដោយមិនគិតថ្លៃ នៅផ្លាហ្សា ព្រីមៀ ឡញ និងដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ សម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍។ សាលសម្រាករង់ចាំនៅអាកាសយានដ្ឋានបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកដំណើរ ដែលផ្តល់នូវកន្លែងសម្រាក និងការបញ្ចូលថាមពល ក្នុងអាកាសយានដ្ឋានដែលមានដំណើរការយ៉ាងដ៏មមាញឹក។ អតិថិជនមួយចំនួនរបស់ធនាគារ ព្រីនស៍ បានរីករាយនឹងការចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ ដោយមិនគិតថ្លៃ ចាប់តាំងពីឆ្នាំ2020 ហើយឥឡូវនេះ យើងកំពុងពង្រីកភាពជាដៃគូសហការរបស់យើង ដើម្បីបន្តនាំយកនូវសេវាកម្ម និងបទពិសោធន៍លំដាប់ពិភពលោកជូនដល់អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលពេញចិត្តនឹងកម្រិតនៃសេវាកម្ម ផាសុកភាព និងភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរនៅអាកាសយានដ្ឋាន។ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “យើងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់អតិថិជនរបស់យើង ដើម្បីឱ្យការធ្វើដំណើររបស់ពួកគេ ទទួលបានការពង្រឹងដោយភាពងាយស្រួល ផាសុកភាព និងការធ្វើដំណើរដោយភាពទាន់សម័យ។” លោកបានបន្ថែមទៀតថា “នៅពេលដែលយើងកំពុងមើលឃើញជាបណ្តើរៗពីភាពវិជ្ជមាន នៃការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ ជាពិសេសក្នុងចំណោមអ្នកធ្វើដំណើរអាជីវកម្ម […]

Philanthropist and Watch Afficionado, Chen Zhi, Instills Confidence in Future Cambodian Watchmakers with Class Visit. Neak Oknha Chen Zhi, Chairman of Prince Holding Group, one of the largest and fastest-growing conglomerates in Cambodia, visited students of Prince Horology Vocational Training Center undergoing training in the art of Swiss watchmaking. The 6 Cambodians students, currently under […]

នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានផ្តល់ការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភលំដាប់ផ្លាទីនីម ក្នុងទិវាខួបលើកទី៤២ នៃការដាក់ចរាចរនូវប្រាក់រៀលឡើងវិញ។ ធនាគារ ព្រីនស៍ មានមោទនភាពក្នុងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ និងគាំទ្រការប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិរបស់យើង តាមរយៈការផ្តល់អត្រាការប្រាក់សន្សំដ៏គួរជាទីគាប់ចិត្តបំផុតសម្រាប់អតិថិជនរបស់យើង។

14 of Cambodia’s top journalists felicitated at event held at Ministry of Information

មូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប(Prince Holding Group)បាន​ធ្វើការចេញផ្សាយ​របាយការណ៍​វាយតម្លៃប្រចាំរបស់​ខ្លួន​ឆ្នាំលើសកម្មភាព ក៏​ដូចជា​សមិទ្ធិផល​នៃការ​វិនិយោគ​ដែល​មាន​តម្លៃជាង ៤,៥លានដុល្លារ លើវិស័យអប់រំ ការថែទាំសុខភាព និងកម្មវិធីគំនិតផ្តួចផ្តើមសហគមន៍។ មូលនិធិព្រីនស៍ (Prince Foundation) ​ដែលជាមូលនិធិសប្បុរសធម៌​របស់សម្ព័ន្ធ​ក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា «ព្រីនស៍ គ្រុប») ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន​ដែលធំជាងគេ និង​រីកចម្រើន​បំផុតនៅក្នុងប្រទេសកម្ពុជាបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ខ្លួននៅថ្ងៃនេះ។ របាយការណ៍នេះបាន​បង្ហាញពី ​គំនិតផ្តួចផ្តើមពេញមួយឆ្នាំរបស់មូលនិធិ ដែលមានលក្ខណៈរួមបញ្ចូល និងបានធ្វើសមាហរណកម្មខិតទៅជិតគោលដៅ​អភិវឌ្ឍន៍​ជាតិរបស់កម្ពុជា។ ទឹកប្រាក់ជាង ៤,៥ លានដុល្លារត្រូវបានបែងចែកជាចម្បងលើការថែទាំសុខភាព រីឯមូលនិធិដែលនៅសល់​ត្រូវ​បាន​ ដាក់បញ្ចូលទៅក្នុងគំនិតផ្តួចផ្តើមក្នុងវិស័យអប់រំនិងការចូលរួមរបស់សហគមន៍ ដោយប្រកាន់ខ្ជាប់ការយកចិត្ត​ទុកដាក់លើវិស័យបី។ មិនតែប៉ុណ្ណោះ មូលនិធិព្រីនស៍ ក៏បានធ្វើ​ការ​បរិច្ចាគទឹកប្រាក់ ៣ លាន​ដុល្លារ​ ក្នុង​ចូល​រួម​ចំណែក​​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាតក្នុង​ប្រទេស​ឡាវ ដើម្បី​​ជួយ​ឲ្យ​ប្រទេស​នេះ​ទទួល​បាន​វាក់សាំងចំនួន​មួយ​លាន​ដូស។​ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុម​ហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​មាន​ប្រសាសន៍​ថា​៖ «ដោយសារយើង​ ធ្លាប់បានទទួល​នូវ​ភាព​ជោគជ័យពីការ​អនុវត្ត​​វិធីសាស្រ្តយុទ្ធសាស្ត្រនៃ​ការវិនិយោគលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ខ្ញុំជឿជាក់ថាវិធីសាស្រ្តស្រដៀងគ្នានេះរបស់មូលនិធិនឹងផ្តល់ផលល្អជាច្រើនបន្ថែម​ទៀត​សម្រាប់ប្រទេសកម្ពុជា»។ របាយការណ៍ប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្ត្រ និង​ការវិនិយោគ​តម្រង់​ទិសថ្មីរបស់ខ្លួនឡើងវិញនៅឆ្នាំ ២០២១ […]

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកលូតលាស់លឿនបំផុតនៅក្នុងប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយនៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) ដែលជាសមាគមធុរកិច្ចឈានមុខគេមួយ។ សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) បង្កើតឡើងក្នុងឆ្នាំ 1993 បានជួយសហគមន៍ធុរកិច្ចដែលកំពុងរីកចម្រើនក្នុងការចែករំលែកចំណេះដឹង គោលនយោបាយតស៊ូមតិ សម្រួលដល់ការវិនិយោគបរទេស រួមទាំងធុរកិច្ចនៅកម្ពុជា ការលើកកម្ពស់ការយល់ដឹង ការអប់រំអំពីផលប៉ះពាល់សង្គម បរិស្ថាន និងសេដ្ឋកិច្ចនៃសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍កម្ពុជា។ លោក Paul Clements ប្រធានប្រតិបត្តិ នៃ សភាធុរកិច្ចអន្តរជាតិ បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាល របស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានទីតាំងនៅរាជធានីភ្នំពេញ។ IBC មានសមាជិកចំនួន 125 ដែលគ្របដណ្តប់លើសាជីវកម្មខ្មែរ និងអន្តរជាតិ។ លោក Clements មានប្រសាសន៍ថា “យើងរីករាយនឹងទទួលស្វាគមន៍ដល់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្នុងនាមជាសមាជិកថ្មីបំផុតរបស់ សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC)”។ “បច្ចុប្បន្ននេះ ព្រីនស៍ ហូលឌីង គ្រុប គឺជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ ក្នុងការរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ច ហើយនឹងក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់ IBC […]

AIA (Cambodia) Life Insurance Plc (“AIA Cambodia”) and Prince Bank Plc today entered a bancassurance partnership to offer customers a convenient one-stop service and the opportunity to effortlessly access a wide range of best-in-class insurance and banking solutions. The signing ceremony was attended by His Excellency Bou Chanphirou, the Director General of the Insurance Regulator […]

នាពេលថ្មីៗនេះ អ្នកតំណាងរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំប្រទេសកម្ពុជាបានធ្វើការចុះទស្សនកិច្ចថ្នាក់រៀនរបស់សាលានាឡិកាស្វីសដំបូងគេបង្អស់ និងតែមួយគត់នៅទីក្រុងភ្នំពេញ Prince Horology។ ការធ្វើទស្សនកិច្ចនៅក្នុងសាលានេះត្រូវបានដឹកនាំដោយលោកស្រី Jessica Thakur ដែលជាគ្រូបង្ហាត់បង្រៀនពីប្រទេសស្វីស។