នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានផ្តល់ការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភលំដាប់ផ្លាទីនីម ក្នុងទិវាខួបលើកទី៤២ នៃការដាក់ចរាចរនូវប្រាក់រៀលឡើងវិញ។ ធនាគារ ព្រីនស៍ មានមោទនភាពក្នុងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ និងគាំទ្រការប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិរបស់យើង តាមរយៈការផ្តល់អត្រាការប្រាក់សន្សំដ៏គួរជាទីគាប់ចិត្តបំផុតសម្រាប់អតិថិជនរបស់យើង។