នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ បានចុះហត្ថលេខាលើការពង្រីកភាពជាដៃគូសហការ ក្នុងពិធីចុះហត្ថលេខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបន្តផ្តល់ជូនការចូលប្រើប្រាស់ដោយមិនគិតថ្លៃ នៅផ្លាហ្សា ព្រីមៀ ឡញ និងដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ សម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍។
សាលសម្រាករង់ចាំនៅអាកាសយានដ្ឋានបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកដំណើរ ដែលផ្តល់នូវកន្លែងសម្រាក និងការបញ្ចូលថាមពល ក្នុងអាកាសយានដ្ឋានដែលមានដំណើរការយ៉ាងដ៏មមាញឹក។ អតិថិជនមួយចំនួនរបស់ធនាគារ ព្រីនស៍ បានរីករាយនឹងការចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ ដោយមិនគិតថ្លៃ ចាប់តាំងពីឆ្នាំ2020 ហើយឥឡូវនេះ យើងកំពុងពង្រីកភាពជាដៃគូសហការរបស់យើង ដើម្បីបន្តនាំយកនូវសេវាកម្ម និងបទពិសោធន៍លំដាប់ពិភពលោកជូនដល់អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលពេញចិត្តនឹងកម្រិតនៃសេវាកម្ម ផាសុកភាព និងភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរនៅអាកាសយានដ្ឋាន។
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “យើងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់អតិថិជនរបស់យើង ដើម្បីឱ្យការធ្វើដំណើររបស់ពួកគេ ទទួលបានការពង្រឹងដោយភាពងាយស្រួល ផាសុកភាព និងការធ្វើដំណើរដោយភាពទាន់សម័យ។” លោកបានបន្ថែមទៀតថា “នៅពេលដែលយើងកំពុងមើលឃើញជាបណ្តើរៗពីភាពវិជ្ជមាន នៃការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ ជាពិសេសក្នុងចំណោមអ្នកធ្វើដំណើរអាជីវកម្ម និងតម្រូវការជាច្រើនរបស់អ្នកធ្វើដំណើរកម្សាន្ត អត្ថប្រយោជន៍នៃប័ណ្ណទាំងនេះប្រាកដជាទទួលបានភាពពេញនិយមពីអតិថិជនរបស់យើង។”
លោកបានមានប្រសាសន៍ទៀតថា “ធនាគារ ព្រីនស៍ បានបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងខ្លា លើគ្រប់មធ្យោបាយ ដើម្បីនាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត សម្រាប់បម្រើតម្រូវការរបស់អតិថិជនរបស់យើង ដែលសមស្របទៅតាមដំណាក់កាលនៃជីវិតរបស់ពួកគេ ដូចថ្មីៗនេះ យើងទើបតែបានណែនាំសេវាបង់ផ្តាច់ឥណទានគេងដ្ឋាន ដែលផ្តល់ជូននូវអត្រាការប្រាក់ទាបបំផុតក្នុងក្រុងត្រឹមតែ 6.68% ជាមួយនឹងកម្រៃសេវាអនុម័តឥណទានដោយមិនគិតថ្លៃ ដែលរួមផ្សំជាមួយនឹងភាពងាយស្រួលនៃការស្នើសុំ និងការបង់សងត្រឡប់ ព្រមទាំងផលិតផលថ្មីៗជាច្រើនទៀត ដែលនឹងដាក់ឱ្យដំណើរការក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។”
“ជាដំបូង យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ក្នុងការផ្តល់សេវាកម្មអាកាសយានដ្ឋានដ៏ទំនើប ជូនដល់អតិថិជនរបស់ធនាគារ។ នេះគឺជាឱកាសដ៏រំភើបមួយសម្រាប់ផ្លាហ្សា ព្រីមៀ គ្រុប នៅពេលដែលយើងអាចបន្តពង្រឹងទំនាក់ទំនងអាជីវកម្មរបស់យើង ជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ គោលបំណងរបស់យើង គឺដើម្បីពង្រីកសេវាកម្មបដិសណ្ឋារកិច្ចអាកាសយានដ្ឋានលំដាប់ពិភពលោក 360 ដឺក្រេ និងបរិក្ខារនានានៅក្នុងប្រទេសកម្ពុជា ហើយយើងកំពុងស្ថិតនៅវិថីឆ្ពោះទៅរកគោលដៅរបស់យើង ជាពិសេសក្នុងអំឡុងពេលនៃការបើកការធ្វើដំណើរឡើងវិញនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវសេវាកម្មបដិសណ្ឋារកិច្ចអាកាសចរណ៍លំដាប់លេខមួយដែល ទទួលបានពានរង្វាន់ រួមមានសាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ការជួបប្រជុំនៅអាកាសយានដ្ឋាន(Airport Meet & Greet) សណ្ឋាគារអាកាសយានដ្ឋានក្នុងស្ថានីយរង់ចាំ (In Terminal Airport Hotel) អាហារដ្ឋាននៅអាកាសយានដ្ឋាន(Airport Dinning) និងសេវាកម្មអាកាសយានដ្ឋានលំដាប់កំពូលផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។” មានប្រសាសន៍ដោយលោកCavin Loh ប្រធាននាយកប្រចាំតំបន់នៃផ្នែកលក់ និងទីផ្សារ ប៉ែកអាស៊ីអាគ្នេយ៍។ ផ្លាហ្សា ព្រីមៀ ឡញ គឺជាបណ្តាញសាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ឯករាជ្យធំជាងគេបំផុតលំដាប់ពិភពលោក ដែលផ្តល់នូវកន្លែងជាមួយនឹងសេវាកម្ម និងគ្រឿងបរិក្ខារលំដាប់កំពូលសម្រាប់អ្នកធ្វើដំណើរចេញ ធ្វើដំណើរឆ្លងកាត់ និងការធ្វើដំណើរមកដល់ នៅតាមអាកាសយានដ្ឋានធំៗជុំវិញពិភពលោក។
ជាមួយនឹងការពង្រីកភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលមានប័ណ្ណដូចខាងក្រោមអាចចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ និងសាលសម្រាករង់ចាំរបស់ភាគីទីបី ដែលជាដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ នៅទូទាំងពិភពលោករហូតដល់ 1280កន្លែង នៅក្នុង148ប្រទេសផ្សេងៗគ្នា។ ម្ចាស់ប័ណ្ណអេធីអឹមសេវាធនាគារអាទិភាពរបស់ធនាគារ ព្រីនស៍ នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 04ដងក្នុងមួយឆ្នាំ សម្រាប់ម្ចាស់ប័ណ្ណឥណទាន/ឥណពន្ធម៉ាស្ទ័រកាតPlatinum នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 06ដងក្នុងមួយឆ្នាំ សម្រាប់ប័ណ្ណឥណទាន/ឥណពន្ធវីសាPlatinum នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 06ដងក្នុងមួយឆ្នាំ ហើយសម្រាប់ប័ណ្ណឥណទានយូភីអាយDiamond នឹងទទួលបានសិទ្ធិចូលប្រើប្រាស់ដោយមិនគិតថ្លៃចំនួន 08ដងក្នុងមួយឆ្នាំ ។
ប្រសិនបើលោកអ្នកមិនទាន់មានប័ណ្ណណាមួយខាងលើទេ សូមស្នើប័ណ្ណអេធីអឹមសេវាធនាគារអាទិភាពរបស់ធនាគារ ព្រីនស៍ ឬប័ណ្ណធនាគារ ព្រីនស៍ Platimum/Diamond ប្រភេទណាមួយ នៅថ្ងៃនេះ ដើម្បីរីករាយជាមួយនឹងឯកសិទ្ធិភាព និងការផ្ដល់ជូនដ៏អស្ចារ្យពី ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្ម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888។
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន32 និងទីតាំងអេធីអឹមចំនួន79 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អំពីផ្លាហ្សា ព្រីមៀ គ្រុប
ជាមួយនឹងបេសកកម្ម “ធ្វើឱ្យការធ្វើដំណើរកាន់តែប្រសើរឡើង” ផ្លាហ្សា ព្រីមៀ គ្រុប គឺជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកដឹកនាំទីផ្សារក្នុងសេវាកម្មបដិសណ្ឋារកិច្ចអាកាសយានដ្ឋាន ជាមួយនឹងទីតាំងអន្តរជាតិជាង 180 ទីតាំងនៅទូទាំង 49 អាកាសយានដ្ឋានក្នុង 25 ប្រទេស និងតំបន់ ដែលបម្រើអ្នកដំណើរ 20 លាននាក់ជារៀងរាល់ឆ្នាំ។ ផ្លាហ្សា ព្រីមៀ គ្រុប មានផ្នែកអាជីវកម្មស្នូលចំនួនបួន – សាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ផ្លាហ្សា ព្រីមៀ ហ្វើស និងផ្លាហ្សា ព្រីមៀ ឡញ សណ្ឋាគារចំណតអាកាសយានដ្ឋាន Aerotel និង Refresh ដោយ Aerotel; អាកាសយានដ្ឋាននៃការជួបជុំ សេវាកម្មគ្រប់ពេលវេលា និងគោលគំនិតនៃការទទួលទានអាហារនៅអាកាសយានដ្ឋាន។ បន្ថែមពីលើម៉ាកយីហោផ្ទាល់ខ្លួន ផ្លាហ្សា ព្រីមៀ គ្រុប ផ្តល់នូវដំណោះស្រាយបដិសណ្ឋារកិច្ចអាកាសយានដ្ឋានដល់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ សម្ព័ន្ធភាព និងសាជីវកម្មជុំវិញពិភពលោក រួមទាំងប៉ុន្តែមិនកំណត់ចំពោះ Cathay Pacific Airways, Singapore Airlines, Lufthansa និង China Southern Airlines, Star Alliance, SkyTeam, American Express និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត។ តាមរយៈការបង្កើតថ្មីជាបន្តបន្ទាប់ និងខិតខំប្រឹងប្រែងឱ្យលើសពីការរំពឹងទុករបស់អ្នកដំណើរលើបទពិសោធន៍នៅអាកាសយានដ្ឋាន ក្រុមនេះកំពុងរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗទូទាំងពិភពលោក។ ផ្លាហ្សា ព្រីមៀ គ្រុប បានឈ្នះច្រើនជាង 60 ពានរង្វាន់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ហើយនៅឆ្នាំ 2020 ផ្លាហ្សា ព្រីមៀ គ្រុប ទទួលបាននូវវិញ្ញាបនបត្រ ISO 9001:2015 សម្រាប់ទីស្នាក់ការកណ្តាលហុងកុង ដែលបង្ហាញពីការគ្រប់គ្រងគុណភាពក្នុងការផ្តល់សេវាកម្មសាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន។