យោងតាមរបាយការណ៍ទស្សនវិស័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ* ៩៣% នៃនិយោជកបានលើកឡើងថា ជំនាញទន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសបុគ្គលិករបស់ពួកគេ។ ដើម្បីបង្កើនសក្តានុពលនៃអាជីពការងាររបស់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ទាំង ២០នាក់ មូលនិធិព្រីនស៍ បានសហការជាមួយក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍ទេពកោសល្យ Grow4Growth រៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញទន់រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ខ្លួន ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញក្នុងការគិតពិចារណាទៅកាន់និស្សិត។ សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ជាភាសាខ្មែរ និងភាសាអង់គ្លេសដោយគ្រូជំនាញល្បីក្នុងស្រុកដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល។ នៅថ្ងៃដំបូងនៃវគ្គបណ្តុះបណ្តាល និស្សិតបានសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ពួកគេដោយបានពង្រឹងនូវការស្គាល់អំពីខ្លួនឯង ដឹងពីគោលដៅរបស់ខ្លួន និងវិធីសាស្រ្តសម្រាប់ការលើកទឹកចិត្តខ្លួនឯង។ ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាល និស្សិតរបស់យើងបានទទួលការបំប៉នចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននាពេលបច្ចុប្បន្ន និងអនាគតដោយជោគជ័យ ខណៈដែលថ្ងៃចុងក្រោយនៃវគ្គបណ្តុះបណ្តាលបានផ្តោតទៅលើការអភិវឌ្ឍជំនាញក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត និងជំនាញវិភាគ ដែលជួយឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងអំឡុងពេលសិក្សារបស់ពួកគេ។ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ជំនាញនានា ក៏ដូចជាជំនាញវិភាគដែលតម្រូវឱ្យមានដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្ហាញឱ្យឃើញថាសិស្សនិស្សិតមិនអាចពឹងផ្អែកលើការសិក្សាក្នុងសាលាតែមួយមុខនោះទេ”។ លោកបានបន្តថា “ការសិក្សាពេញមួយជីវិត ជំនាញវិភាគ និងជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺរឹតតែមានសារៈសំខាន់សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកអនាគតដ៏ល្អមួយ ហើយមូលនិធិព្រីនស៍ មានសេចក្តីរីករាយក្នុងការសហការជាមួយ Grow4Growth ដើម្បីធានាឱ្យបានថា […]
