មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកការបញ្ចប់ដោយជោគជ័យនៃសិក្ខាសាលាអាហារូបករណ៍ ចេន ហ្សុី លើកទីបួនរបស់យើង ដោយផ្តោតលើការធ្វើប្រវត្តិរូបសង្ខេប និងការសរសេរលិខិតសម្តែងចំណាប់អារម្មណ៍។ បង្រៀនដោយលោក ឈុំ សុភារ៉ា មកពី BR Capital Management និស្សិតអាហារូបករណ៍ចំនួន ៣០ នាក់របស់យើងបានសិក្សាអំពីទ្រឹស្តី និងបានអនុវត្តផ្ទាល់ជាមួយនឹងលំហាត់ជាច្រើនផ្សេងៗទៀត។ ការស្ទង់មតិក្រោយសិក្ខាសាលា? ៩៩ ភាគរយនៃសិស្សានុសិស្សដែលបានចូលរួមបានវាយតម្លៃថា សិក្ខាសាលាបង្រៀនមួយនេះពិតជាមានសារៈសំខាន់របស់ពួកគេ ជាពិសេសសម្រាប់ទីផ្សារការ ងារនាពេលបច្ចុប្បន្ននេះ! គំនិតផ្តួចផ្តើមនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះយុវជនកម្ពុជា ហើយក៏បានឆ្លុះបញ្ចាំងពីទស្សនវិស័យ របស់យើង «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា»។ ចូលរួមជាមួយមូលនិធិព្រីនស៍ ហើយកុំភ្លេចរង់ចាំមើលកម្មវិធី និងវគ្គបណ្តុះបណ្តាលថ្មីៗជាច្រើនទៀតរបស់យើង!

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ — ក្រុមកីឡាបាល់ទឹកជម្រើសជាតិបុរសកម្ពុជាបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ដោយជោគជ័យនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមកីឡាបាល់ទឹកកម្ពុជាទទួលបានការបណ្តុះបណ្តាល ហាត់សមជាមួយក្រុមកីឡាបាល់ទឹកសិង្ហបុរី និងបានយល់ដឹងពីបច្ចេកទេសលេងរបស់ក្រុមកីឡាបាល់ទឹកដ៏ខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) សមាគមកីឡាហែលទឹកសិង្ហបុរី និងមូលនិធិព្រីនស៍។ ក្រុមដែលមានកីឡាករ១២នាក់ និងគ្រូបង្វឹករបស់ពួកគេមកពីប្រទេសកម្ពុជា បានហ្វឹកហាត់នៅប្រទេសសិង្ហបុរី ដោយបានចូលរួមវគ្គចែកពូលជាមួយក្រុមបាល់ទឹកជម្រើសជាតិសិង្ហបុរីយុវជន និងក្រុមសាលាកីឡាសិង្ហបុរី។ បន្ថែមពីនេះ ពួកគាត់ក៏បានធ្វើទស្សនៈកិច្ចទៅតំបន់ទេសចរណ៍ដ៏ល្បីនៅក្នុងទីក្រុងសិង្ហបុរីផងដែរ។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានសម្តែងសុទិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ចមួយនេះ។ លោក Gabriel Tan មានប្រសាសន៍ដូច្នេះថា៖ «កិច្ចសហការនេះមិនត្រឹមតែលើកកម្ពស់ភាពស្និទ្ធស្នាលផ្នែកកីឡាប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងនៅកម្រិតមូលដ្ឋានផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ការគាំទ្រដល់ក្រុមកម្ពុជា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកស្ទួយសហគមន៍ និងអត្តពលិកដែលមានទេពកោសល្យ» ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ។ លោក បញ្ជាក់ថា៖ «ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ក្រុមកីឡាបាល់ទឹកវ័យក្មេងរបស់យើង។ ការទទួលបានបទពិសោធន៍ជាមួយក្រុមជំនាញរបស់សិង្ហបុរីគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ ការបង្ហាញជាលក្ខណៈអន្តរជាតិបែបនេះ នឹងមានសារសំខាន់ក្នុងការជំរុញសមត្ថភាពក្រុមរបស់យើងនៅក្នុងការប្រកួតនាពេលខាងមុខ»។ ក្នុងអំឡុងរយៈពេលបណ្តុះបណ្តាលនេះ […]

Phnom Penh, Cambodia, September 18, 2023 – Prince Holding Group, a leading business group in Cambodia, is honored to have been recognized with the Platinum Award for Best Country Excellence—Best in Cambodia at the 15th Annual Global CSR & ESG Summit and Awards. This acknowledgment shines a light on Prince’s ongoing efforts in education, community […]

Prince Group’s Chairman, Chen Zhi, Bags the Leading Personality of the Year Award Phnom Penh, August 23, 2023 – Prince Holding Group, a leading business group in Cambodia, clinched two accolades from The Global Economics Awards, an esteemed program honoring exemplary business entities worldwide for their tenacity and credibility. Neak Oknha Chen Zhi, Prince Group […]

The Japanese Ambassador to Cambodia, H.E. Ueno Atsushi, recently visited the Prince Horology Vocational Training Center. During his visit, Ambassador Ueno learned about the transformative journeys of students through Prince Horology’s watchmaking curriculum. During the tour, Ambassador Ueno observed the students’ meticulous and precision-oriented techniques, and was impressed by the intricacy of the art of […]

Prince Holding Group (PHG), a leading business group in Cambodia, recently initiated a career and internship roadshow at Royal University of Phnom Penh’s Department of Media and Communication (DMC), to recruit promising young talent for its Communications team. This move aligns with PHG’s commitment to nurturing the next generation. Over 30 talented DMC students had […]

សួស្តីប្អូនៗនិស្សិតអាហារូបករណ៍ ចេន ហ្សុី! ទោះយើងងាកមកមើលពីសិក្ខាសាលារបស់យើង ដែលស្តីអំពីសារៈសំខាន់នៃការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព រៀបចំឡើងដោយមូលនិធិព្រីនស៍។  ក្នុងអំឡុងពេលសិក្ខាសាលា និស្សិតបានស្វែងយល់ពីជំនាញ និងរបៀបក្នុងការទំនាក់ទំនងសំខាន់ៗដូចជា ការកំណត់គោលដៅទំនាក់ទំនងឱ្យបានច្បាស់លាស់ ការយល់ដឹងពីទស្សនិកជន ការបង្កើតចំណុចនិយាយដែលមានឥទ្ធិពល និងជំនាញបច្ចេកទេសនៃការប្រើប្រាស់ពាក្យពេចន៍ និងការទំនាក់ទំនងដែលមិនប្រើប្រាស់ពាក្យពេចន៍។  និស្សិតក៏ទទួលបានបទពិសោធន៍ជាក់ស្តែងមួយចំនួនផងដែរ តាមរយៈការលេងហ្គេមត្រាប់ការទំនាក់ទំនងបែបកាយវិការ ការដោះស្រាយបញ្ហាទំនាក់ទំនងជាក្រុម និងការផ្តល់ជាមតិកែលម្អ រួមទាំងការបង្កើតផែនការសកម្មភាពផ្ទាល់ខ្លួនក្នុងការបង្កើនកម្រិតជំនាញទំនាក់ទំនងរបស់ពួកគេ។ ជាលទ្ធផលក្រោយការបញ្ចប់វគ្គសិក្ខាសាលាមួយថ្ងៃនេះ ៩៨ ភាគរយនៃនិស្សិតដែលបានចូលរូមបានសម្តែងនូវការពេញចិត្តខ្ពស់ និងបង្ហាញថាពួកគេបានកើនទំនុកចិត្តជាងមុនជាមួយនឹងកម្រិតជំនាញទំនាក់ទំនងរបស់គេ។ ជាង ៩០ភាគរយនៃអ្នកចូលរួមបានឆ្លុះបញ្ជាំងថា ពួកគេមានការយល់ដឹងកាន់តែសុីជម្រៅបន្ថែមទៀតអំពីសារៈសំខាន់នៃការទំនាក់ទំនង និងរបៀបពាក់ព័ន្ធផ្សេងទៀតនៃការទំនាក់ទំនងដែលមានប្រសិទ្ធភាព។ ត្រៀមខ្លួននិស្សិតអាហារូបករណ៍ ចេន ហ្សុី! ឆ្ពោះទៅរកការទំនាក់ទំនងមូយដែលមានប្រសិទ្ធភាព និងគ្មានព្រំដែនសម្រាប់អនាគតកាន់តែប្រសើររបស់យើង ជាមួយនឹងមូលនិធិព្រីនស៍ និងកម្មវិធីអាហារូបករណ៍ ចេន ហ្សុី៕

កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមសិស្សានុសិស្សថ្នាក់ទី១២ ចំនួន១២រូបមកពីវិទ្យាល័យអារញ្ញសាគរ Caring for Cambodia (CFC) និងវិទ្យាល័យហ៊ុន សែន ប្រាសាទបាគងបានធ្វើទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដើម្បីទទួលបានចំណេះដឹងជាក់ស្តែងអំពីដំណើរការរបស់ក្រុមហ៊ុនផ្ទាល់។ ដឹកនាំដោយលោកស្រី Rebecca Large នាយិការងប្រចាំសុីអេហ្វសុីនៅប្រទេសកម្ពុជា សិស្សានុសិស្សត្រូវបានណែនាំអំពីទិដ្ឋភាពផ្សេងៗនៃវប្បធម៌ការងារនៅក្នុងក្រុមហ៊ុន។ តាមរយៈការចែករំលែកបទពិសោធន៍ពីបុគ្គលិកដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនផ្ទាល់ សិស្សានុសិស្សក៏ទទួលបានការយល់ដឹងកាន់តែសុីជម្រៅអំពីរបៀបដែលសាជីវកម្មត្រូវបានដំណើរការនៅក្នុងព្រីនស៍គ្រុប។ ទាំងនេះជាការបង្ហាញផ្លូវទៅកាន់ពួកគាត់ឱ្យយល់ដឹងបន្ថែមទៀតអំពីការធ្វើការងារក្នុងក្រុមហ៊ុនមួយដែលកំពុងរីកចម្រើន និងរបៀបប្រតិបត្តិអាជីវកម្មចម្រុះ។ សិស្សម្នាក់ក្នុងចំណោមសិស្សដែលបានទស្សនកិច្ចសិក្សាបានលើកឡើងថា «ដំណើរទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបថ្ងៃនេះ គឺជាបទពិសោធន៍ថ្មី និងអស្ចារ្យសម្រាប់ខ្ញុំ»។ ប្អូនបន្តថា «ពួកយើងបានរៀនសូត្រយ៉ាងច្រើនអំពីទិដ្ឋភាពជាក់ស្តែងនៃដំណើរការអាជីវកម្ម ហើយវាជាការបំផុសគំនិតដល់ពួកយើងផងដែរឱ្យយល់ដឹងពីរបៀបដែលនាយកដ្ឋាន ឬដេប៉ាតឺម៉ង់ផ្សេងៗធ្វើការរួមគ្នា ដើម្បីសម្រេចគោលបំណងតែមួយឱ្យបានជោគជ័យ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សក៏បានធ្វើទំនាក់ទំនងជាមួយនឹងបុគ្គលិកវ័យក្មេងដែលមានទេពកោសល្យរបស់យើង ផ្តោះប្តូរ និងចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗ។ ពួកគេក៏បានសិក្សាអំពីគំនិតផ្តួចផ្តើមផ្សេងៗរបស់មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមមានកម្មវិធីអាហារូបករណ៍ ចេន ហ្សុី ដែលគាំទ្រដល់និស្សិតកម្ពុជាឱ្យទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងសាកលវិទ្យាល័យល្បីៗ។ មូលនិធិព្រីនស៍បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគំនិតផ្តួចផ្តើមផ្នែកអប់រំជាច្រើន និងផ្តល់សិទ្ធិអំណាចដល់យុវជន ដោយបំពាក់បំប៉ន់ពួកគេនូវចំណេះដឹងចាំបាច់ ដើម្បីឱ្យពួកគេមានឱកាសទទួលការអប់រំប្រកបដោយគុណភាព និងបណ្តុះបណ្តាលជំនាញសំខាន់ៗផ្សេងទៀតសម្រាប់អនាគតដ៏រុងរឿងរបស់ពួកគេ។

ថ្មីៗនេះ ព្រីនស៍ ហូលឌីង គ្រុប (ព្រីនស៍ គ្រុប) ដែលជាអង្គភាពធុរកិច្ចដ៏លេចធ្លោមួយនៅកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូមកពីវេទិកាធុរកិច្ចអន្តរជាតិសិង្ហបុរី ហៅកាត់ថា SIBF ដើម្បីស្វែងយល់ពីសក្តានុភាពនៃឱកាសក្នុងការពង្រឹងទំនាក់ទំនងអាជីវកម្ម។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ពួកយើងមានសេចក្តីសោមន្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយនឹងនាយកប្រតិបត្តិជនជាតិសិង្ហបុរីដ៏គួរឱ្យគោរពនៅក្នុងប្រទេសកម្ពុជា។ ព្រីនស៍ គ្រុប មានបុគ្គលិករួមទាំងអ្នកគ្រប់គ្រងជាន់ខ្ពស់ជនជាតិសិង្ហបុរីប្រមាណជាង ៣០ នាក់ រួមទាំងខ្ញុំផងដែរ។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូអន្តរជាតិ និងការខិតខំប្រឹងប្រែងរួមគ្នា។ ឆ្ពោះទៅមុខផងដែរ ពួកយើងនឹងខិតខំធ្វើឱ្យទំនាក់ទំនងជាមួយអង្គភាពវេទិកាវិនិយោគធុរកិច្ចសិង្ហបុរីមួយនេះឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកកិច្ចសហការដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។” ប្រតិភូមកពីវេទិកាវិនិយោគធុរកិច្ចសិង្ហបុរីរួមមាន លោក Albert Tan ប្រធានវេទិកាវិនិយោគធុរកិច្ចសិង្ហបុរី អនុប្រធានសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងជាអតីតប្រធានក្លឹបសិង្ហបុរីកម្ពុជា (SCC) លោក Ng Chor Yee ស្ថាបនិកក្រុមហ៊ុន LSH Cambodia និងជាអតីតប្រធានក្លឹបសិង្ហបុរីកម្ពុជា លោក David Sim នាយកផ្នែកគម្រោងនៅក្រុមហ៊ុន Masswork និងជាអតីតប្រធានក្លឹបសិង្ហបុរីកម្ពុជា […]

សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានរៀបចំពិធីអបអរសាទរដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាដែលទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ក្រោមអធិបតីភាពអ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ តំណាងមកពីស្ថានទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា មូលនិធិព្រីនស៍ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពីវិស័យឯកជន ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ អត្តពលិកបានទទួលអំណោយកោតសរសើរជាការលើកទឹកចិត្ត និងទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រកួតកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា «សន្តិភាពបានផ្តល់ឱ្យប្រទេសកម្ពុជា និងប្រជាជននូវមោទកភាព ស្របពេលដែលក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បាននាំយកមេដាយមាស និងប្រាក់ពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។» «ការលះបង់ និងការខិតខំប្រឹងប្រែងរបស់អត្តពលិករបស់យើងបានទទួលផល ដែលធ្វើឲ្យប្រទេសជាតិយើងមានមោទនភាព។ ជ័យជម្នះនេះបង្ហាញពីភាពរឹងមាំរបស់អត្តពលិកយើង និងវឌ្ឍនភាពក្នុងការលើកកម្ពស់បរិយាបន្ននៅក្នុងវិស័យកីឡា។ សូមឲ្យជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ជំរុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឱ្យប្រឹងប្រែងអស់ពីសមត្ថភាព ក្រោមការដឹកនាំស្របតាមចក្ខុវិស័យដ៏ឆ្លាតវៃរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអបអរសាទរជាថ្មីម្តងទៀតដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាដ៏អស្ចារ្យរបស់យើង!» ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាបានបង្ហាញនូវជំនាញពិសេសរៀងៗខ្លួន អំពីការធ្វើការងារជាក្រុម និងការប្តេជ្ញាចិត្តក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានឈ្នះមេដាយមាសក្នុងវិញ្ញាសារប្រកួត ៣ទល់៣ និង មេដាយប្រាក់ក្នុងវិញ្ញាសារ ៥ទល់នឹង៥ ដែលនេះបានសរបញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និងជំនាញរបស់អត្តពលិកកម្ពុជាយើងម្នាក់ៗ។ ក្រុមអត្តពលិកនារីត្រូវបានវាយតម្លៃថាមានសមត្ថភាព (ឃ្វ័រលីហ្វាយ) […]