ការកសាងស្ពាននៃការយល់ដឹង៖ សិក្ខាសាលារបស់មូលនិធិព្រីនស៍ពង្រឹងជំនាញគ្រូក្នុងការគ្រប់គ្រងសិស្សដែលមានជំងឺអូទីហ្សឹម

Categories
2023 ESG

នៅថ្ងៃទី២៧ ខែឧសភា មូលនិធិព្រីនស៍ បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលស្តីពីជំងឺអូទីហ្សឹមសម្រាប់សាលាមត្តេយ្យសិក្សាអន្តរជាតិ My Little Pumpkin International Preschool ។ សិក្ខាកាមចំនួន ​១៣នាក់ រួមទាំងគ្រូបង្រៀនផ្នែកអប់រំពិសេស ជំនួយការគ្រូបង្រៀន និងបុគ្គលិកគាំទ្រ បានចូលរួមក្នុងសិក្ខាសាលានេះ។

សិក្ខាសាលាបានផ្តោតលើផ្នែកសំខាន់ៗចំនួនពីរ៖ ការគ្រប់គ្រងអាកប្បកិរិយា និងការបណ្តុះបណ្តាលការគ្រប់គ្រងអារម្មណ៍សម្រាប់សិស្សដែលមានជំងឺអូទីហ្សឹម។ សិក្ខាសាលានេះមានគោលបំណងពង្រឹងជំនាញ និងទំនុកចិត្តរបស់គ្រូក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងអាកប្បកិរិយា និងលើកកម្ពស់ការយល់ដឹងអំពីអារម្មណ៍របស់សិស្សដែលមានជំងឺអូទីហ្សឹម ។

រៀបចំ និងបង្ហាត់ដោយតំណាងមកពីមូលនិធិព្រីនស៍ អ្នកចូលរួមបានទទួលការយល់ដឹងអំពីបច្ចេកទេសផ្អែកលើភស្តុតាង និងការយល់ដឹងអំពីយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស និងបង្កើតបរិយាកាសសិក្សាដែលកាន់តែអំណោយផល។

សិក្ខាសាលាទទួលបានមតិវិជ្ជមានពីអ្នកចូលរួម។ ១០០ ភាគរយ នៃអ្នកចូលរួមបានសម្តែងថាសិក្ខាសាលាបានពង្រឹងការយល់ដឹងរបស់ពួកគេអំពីការគ្រប់គ្រងអាកប្បកិរិយាសម្រាប់សិស្សដែលមានជំងឺ ASD ។ ជាង ៩០ ភាគរយនៃអ្នកចូលរួមបានបញ្ជាក់ថា សិក្ខាសាលាបានបំពាក់បំប៉នពួកគេជាមួយនឹងវិធីសាស្រ្ត និងការអនុវត្តជាក់ស្តែង ដើម្បីបង្កើនការគ្រប់គ្រងផ្លូវចិត្តរបស់សិស្ស។

មូលនិធិព្រីនស៍ បន្តការប្តេជ្ញាចិត្តឥតងាករេចំពោះការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដោយផ្តល់អាទិភាពដល់ការវិនិយោគលើធនធានមនុស្ស និងខិតខំសម្រាប់ការអប់រំប្រកបដោយគុណភាព និងសមធម៌ដែលអាចទទួលបានសម្រាប់ទាំងអស់គ្នា។