មូលនិធិព្រីនស៍ អបអរសាទរក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជាដែលទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

Categories
2023 ESG

មូលនិធិព្រីនស៍ បានប្រារព្ធពិធីអបអរសាទរដល់ក្រុមកីឡាករបាល់ទះ ក្នុងសាសជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលថ្មីៗនេះ។ អំណោយជាការកោតសរសើរ និងលើកទឹកចិត្តនេះត្រូវបានប្រគល់ជូនដល់ម្ចាស់មេដាយប្រាក់ស៊ីហ្គេម រួមជាមួយនឹងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ នៅឯសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ក្រោមមាគាដឹកនាំរបស់សប្បុរសជន​ អ្នកឧកញ៉ា ចេន ហ្ស៊ី និងជាប្រធានក្រុមហ៊ុនព្រីនស៍​ ហូលឌីង គ្រុប មូលនិធិព្រីនស៍បានបន្តគាំទ្រក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលរួមទាំងការសម្របសម្រួលការប្រកួតមិត្តភាពអន្តរជាតិ និងការឧបត្ថម្ភគ្រូបង្វឹកដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកបង្វឹកកូនក្រុមផងដែរ។

លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានសម្តែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុម ដែលនាំឱ្យពួកគេទទួលបានជ័យជម្នះនាពេលថ្មីៗនេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ លោកបានគូសបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តមិនងាករេរបស់មូលនិធិក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដោយសង្កត់ធ្ងន់លើការផ្តល់ផលជាវិជ្ជមានចំពោះសហគមន៍។

លោក Tan បានមានប្រសាសន៍ថា «ការទទួលបានមេដាយប្រាក់ក្នុងវគ្គប្រកួតចុងក្រោយជាមួយក្រុមខ្លាំងមកពីប្រទេសឥណ្ឌូនេស៊ី គឺជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ ដែលបានសរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់របស់ក្រុម»។ «ពិតជាមិនអាចប្រកែកបានឡើយ! ការខិតខំប្រឹងប្រែង ការតាំងចិត្ត និងចំណង់ចំណូលចិត្តសម្រាប់កីឡាមួយនេះ នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាឱ្យឆ្ពោះទៅរកការទទួលជ័យជម្នះដ៏ធំធេងនាពេលអនាគត រួមទាំងការទទួលមេដាយមាសនៅឆ្នាំខាងមុខៗ»។

មូលនិធិព្រីនស៍ លើកទឹកចិត្តឱ្យមានការចូលរួមក្នុងសកម្មភាពកីឡាគ្រប់កម្រិត ដើម្បីជំរុញឱ្យមានភាពរឹងមាំ និងភាពធន់ក្នុងសហគមន៍ ស្របពេលដែលលើកកម្ពស់សុខភាព និងសុខុមាលភាពបុគ្គលម្នាក់ៗតាមរយេៈការលេងកីឡា។ មូលនិធិនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍកីឡាដែលជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ហើយនឹងបន្តពង្រឹងទិដ្ឋភាពកីឡារបស់ប្រទេសតាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ផងដែរ។