ក្រោយពីបានឆ្លងកាត់ឆ្នាំដ៏លំបាកដែលមិនធ្លាប់មានពីមុនមក និងបានធ្វើឲ្យប៉ះពាល់ដល់ទាំងគ្រឹះស្ថានអប់រំនានា ក៏ដូចជាសិស្សានុសិស្ស ថ្ងៃនេះសាលានាឡិកាស្វីសដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា Prince Horology ដែលជាសាលាបង្កើតឡើងដោយ ព្រីនស៍ ហូលឌីង គ្រុប មានមោទនភាពក្នុងការប្រកាសថា ក្រុមនិស្សិតកម្ពុជាដំបូងគេទាំង៦នាក់របស់យើង បានបញ្ចប់ការសិក្សាឆ្នាំទី១ដោយជោគជ័យ ហើយ ពួកគេកំពុងបន្តការសិក្សាឆ្នាំទី២ នៃកម្មវិធីសិក្សារបស់ពួកគេ។ បច្ចុប្បន្ន សិស្សទាំង ៦នាក់ បានទទួលអាហារូបករណ៍ផ្ដល់ដោយមូលនិធិ ព្រីនស៍ ដែលរួមមានប្រាក់ខែ និងប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅជាដើម។
