ផ្នែកសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានគោលបំណងពង្រឹងយុទ្ធសាស្រ្ត និង អភិក្រមតម្រង់ទិសដៅសម្រាប់ការវិនិយោគ
មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការអនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។ មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាពជាច្រើនដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ មូលនិធិព្រីនស៍មានឈ្មោះជាភាសាចិនថា太子慈善 (ប្រែថា “មូលនិធិព្រីនស៍”) ។
ការផ្លាស់ប្តូរម៉ាកយីហោនេះធ្វើឡើងបន្ទាប់ពីការបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អស់រយៈពេល ៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានារបស់មូលនិធិព្រីនស៍ ដោយបានរៀបចំនូវកម្មវិធីសប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ស្របតាមនិន្នាការថ្មីៗក្នុងចំណោមបណ្តាមូលនិធិដែលមានភាពស្រដៀងគ្នានានានៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌កាន់តែច្រើនឡើងនៅក្នុងតំបន់បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅសសម្រាប់ការវិនិយោគរបស់ខ្លួនដូចដែលមូលនិធិព្រីនស៍ បានខិតខំដើម្បីឱ្យសកម្មភាពរបស់ខ្លួនកាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្មបានកាន់តែជិតស្និទ្ធក្នុងគោលដៅនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។
អ្នកឧកញ៉ា ចេន ហ្ស៊ី (Neak Oknha Chen Zhi – 陈志公爵) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ការដាក់ចេញនូវនិមិត្តសញ្ញាថ្មី សេចក្តីថ្លែងការណ៍ចក្ខុវិស័យថ្មី និងដំណើរការថ្មី គឺត្រូវបានណែនាំដើម្បីបង្ហាញពីសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតក្របខណ្ឌយ៉ាងត្រឹមត្រូវដែលអាចនាំមកនូវភាពចាំបាច់នៃការផ្លាស់ប្តូរសង្គមប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវក្នុងរយៈពេលវែង។“ដោយដើរតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើនជំនាញធនធានមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រ ពួកយើងមានអារម្មណ៍ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃនិងត្រួតពិនិត្យដ៏ទូលំទូលាយឱ្យទាន់ពេលវេលា និងបង្កើតនូវទីបង្ហាញផ្លូវថ្មីមួយសម្រាប់ពេលអនាគត” ។
ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មូលនិធិព្រីនស៍បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងបានជួយដល់ប្រទេសកម្ពុជា តាមរយៈការបរិច្ចាគសម្ភារបរិក្ខារការពារខ្លួន (PPE) ចំនួន ១១០,០០០ឈុត និងថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងបង្ការ និងជួយសង្គ្រោះកាលពីខែឧសភាកន្លងទៅ។ សកម្មភាពទាំងនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកាលពីខែមីនាកន្លងទៅ ក៏ដូចជាការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ដើម្បីជួយដល់កម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូសកាលពីចុងឆ្នាំមុន។ នៅឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សម្រាប់ការឆ្លើយតបរបស់ក្រុមហ៊ុនសាជីវកម្មទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំលើកទី៨ និងពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។ សកម្មភាពជាសារវន្តរបស់មូលនិធិព្រីនស៍ក្នុងអំឡុងពេលមានវិបត្តិបានទទួលនូវការសរសើរពីគណៈកម្មការវិនិច្ឆ័យអន្តរជាតិនានា។
អ្នកឧកញ៉ា ចេន ហ្ស៊ី បានបន្ថែមថា “យើងសង្ឃឹមថា ‘ការកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា’ នឹងដឹកនាំក្រុមការងាររបស់យើងនៅមូលនិធិព្រីនស៍តាមរយៈយុទ្ធសាស្ត្រសាជីវកម្មរបស់ខ្លួន “ការកសាងជីវិតកាន់តែប្រសើរ” សម្រាប់ប្រជាជនកម្ពុជា ដែលបានឈានទៅដល់ការវិនិយោគទឹកប្រាក់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក លើគម្រោងក្នុងស្រុក” ។ “ការធានាបាននូវការស្តារឡើងវិញរបស់កម្ពុជាគឺជាកិច្ចខិតខំប្រឹងប្រែងនារយៈពេលវែង ដែលពួកយើងនៅតែវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា ហើយនឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការជាចាំបាច់ដើម្បីធានាបាននូវភាពជោគជ័យបន្តជានិរន្តរ៍របស់មូលនិធិព្រីនស៍” ។
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។
ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែមពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖
លោកស្រី Ada Leung
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥
អ៊ីម៉ែល៖ Ada.leung@hkstrategies.com
លោក Andrew Scott
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦
អ៊ីម៉ែល៖ Andrew.scott@hkstrategies.com