សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលរួមជាមួយក្លឹប សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (Asia Responsible Enterprise Club)

Categories
2021 ESG

NGO Enterprise Asia បានជ្រើសយកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅកម្ពុជាសម្រាប់ពានរង្វាន់នៃការពង្រឹងសិទ្ធិអំណាចនៅក្នុងសង្គម ដោយក្នុងកម្មវិធីនោះទទួលបានការចុះឈ្មោះជាង ៥០០នាក់។

ព្រីនស៍ ហូលឌីង គ្រុប (“ ព្រីនស៍គ្រុប”) ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនដែលប្រកបដោយទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ ហៅកាត់ថា “ AREA”។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ទទួលបានការកោតសរសើរចំពោះកិច្ចការងារដែលមានឥទ្ធិពលដ៏ខ្លាំងក្លានៅអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ នេះជាពានរង្វាន់ទី ៥ ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ក្រុមប្រឹក្សាវិនិច្ឆ័យថ្នាក់ជាតិ និងអន្តរជាតិបានគូសបញ្ជាក់ថាក្រុមហ៊ុនេះ ជាក្រុមហ៊ុនឈានមុខគេក្នុងចំណោមធុរកិច្ចនានានៅតំបន់អាស៊ីដែលទទួលបានជោគជ័យខ្លាំងដែលមានការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងតំបន់អាស៊ានទាំងមូល។

កម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី ហៅកាត់ថា “ AREA” បង្កើតឡើងនៅក្នុងឆ្នាំ២០១១ បាននឹងកំពុងស្វែងរកគន្លឹះដើម្បីកំណត់ឧទាហរណ៍នៃភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ចដែលប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីនេះបានដំណើរការដើម្បីបង្កើតសហគមន៍មួយដែលមានគោលបំណងតែមួយដូចគ្នា ដើម្បីឱ្យអ្នកជំនួញខ្លាំងពូកែនានាក្នុងតំបន់អាស៊ីបានរៀនពីគ្នាទៅវិញទៅមក ដោយពេលនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានចូលរួមក្នុងបញ្ជីឈ្មោះនៃកម្មវិធីនោះហើយ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សកម្មភាពសាជីវកម្មឱ្យស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

អ្នកដែលទទួលបានពានរង្វាន់ផ្សេងទៀតពីកម្មវិធីនេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation មូលនិធិ Heineken Malaysia Berhad ធនាគារជាតិហ្វីលីពីន និងក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់នៅក្នុងប្រភេទនៃការពង្រឹងសិទ្ធអំណាចនៅក្នុងសង្គមសម្រាប់ការឆ្លើយតបទៅលើពហុវិស័យ ដែលត្រូវបានមើលឃើញពីការអនុវត្តដ៏រហ័ស និងសកម្មភាពសម្របសម្រួលដែលពាក់ព័ន្ធនឹងភាពជាដៃគូនៃអង្គភាពធុរកិច្ចនានា នាយកដ្ឋានរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានគេទទួលស្គាល់ចំពោះការឆ្លើយតបរបស់សាជីវកម្មចំពោះវិបត្តិកូវីដ-១៩ របស់ខ្លួននៅក្នុងកម្មវិធីពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១។

ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរការកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាចំនួន ៤០០នាក់ ការចូលរួមជាជំនួយថវិការចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសង្គមស៊ីវិលដើម្បីបង្កើតនូវឥទ្ធិពលក្នុងការជួយដល់អ្នកដែលរស់នៅតាមតំបន់ជនបទនានា ការបរិច្ចាគថវិកាចំនួន ៦លានដុល្លារសហរដ្ឋអាមេរិក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដោយរួមបញ្ចូលទាំងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន ១លានដូស និងបានរៀបចំនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិករបស់ខ្លួនបានជាង ៣,៥០០នាក់។ ដោយផ្តោតទៅលើការស្តារស្ថានភាពឡើងវិញក្រោយពីជម្ងឺរាតត្បាតត្រូវបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការលើគម្រោងទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំ ដី ៨៣៤ហិកតា ដោយផែនការមេបានមកពីក្រុមហ៊ុនសិង្ហបុរី Surbana Jurong ក្នុងគោលបំណងផ្លាស់ប្តូរខេត្តព្រះសីហនុប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធអេកូទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម និងលំនៅដ្ឋានដែលមានសក្តានុពលក្នុងការផ្តល់ជូននូវផ្ទះស្នាក់នៅដល់ប្រជាជនរហូតដល់ ១៣ម៉ឺននាក់។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើការទៅលើមូលនិធិព្រីនស៍ (Prince Foundation) ដោយបានបំពេញកិច្ចការយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាបានថាប្រតិបត្តិការពាណិជ្ជកម្ម និងសកម្មភាពសប្បុរសធម៌របស់យើងដើរទន្ទឹមគ្នា ដើម្បីបង្កើតនូវភាពខុសប្លែកគ្នាទៅកាន់បុគ្គលិក ប្រជាពលរដ្ឋនៅកម្ពុជា និងបរិស្ថានទាំងមូល។ ពួកយើងនឹងបន្តខិតខំប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងរៀនសូត្រពីដៃគូរបស់យើងនៅទូទាំងតំបន់ ព្រោះពួកយើងកំពុងសម្លឹងមើលពីឱកាសក្នុងការស្តារស្ថានភាពឡើងវិញដើម្បីផ្តល់ជូននូវអនាគតដ៏រុងរឿងនិងប្រកបដោយនិរន្តរភាព” ។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានវិនិយោគជាថវិកាអស់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិកជាមួយគម្រោងនៅក្នុងស្រុក ហើយពហុក្រុមហ៊ុននេះនឹងបន្តបង្ហាញនូវការប្តេជ្ញាចិត្តនារយៈពេលវែងរបស់ខ្លួនជាតាមរយៈវិធីសាស្រ្តផ្សេងៗជាបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

អំពី កម្មវិធីពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (AREA)

កម្មវិធីពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (AREA) ចាត់ថ្នាក់នឹងផ្តល់ពានរង្វាន់ជាកិត្តិយសដល់ធុរកិច្ចនានានៅតំបន់អាស៊ីដែលទទួលបានជោគជ័យខ្លាំងនិងសហគ្រិនភាពដែលមានទំនួលខុសត្រូវខ្ពស់តាមរយៈផ្នែកផ្សេងៗដូចជាភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ចដែលប្រកបដោយទំនួលខុសត្រូវខ្ពស់។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://enterpriseasia.org/area/

សម្រាប់ព័ត៌មានបន្ថែមពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖

លោកស្រី Ada Leung
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥
អ៊ីម៉ែល៖ Ada.leung@hkstrategies.com

លោក Andrew Scott
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦
អ៊ីម៉ែល៖ Andrew.scott@hkstrategies.com