សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់កិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021

Categories
2021 ESG

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជា ម្ចាស់ជ័យលាភីមាសនៃកម្មវិធីពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់ក្រុមហ៊ុនដែលមានការទទួលខុសត្រូវធ្វើកិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២១ ស្តីពីក្រុមហ៊ុនដែលទទួលខុសត្រូវធ្វើកិច្ចការងារសង្គម The Global CSR Awards 2021 ក្នុងឆ្នាំទី១៣នេះ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានជ្រើសរើសពីក្នុងចំណោមក្រុមហ៊ុនល្អៗដាច់គេមួយចំនួនមកពីអាស៊ី អារ៉ាប់រួម និងអឺរ៉ុបផងដែរ។

ព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021នេះ គឺជាកម្មវិធីពានរង្វាន់ដែលមានការទទួលស្គាល់ដ៏មានកិត្យានុភាពបំផុតក្នុងតំបន់អាស៊ីចំពោះក្រុមហ៊ុនដែលមានការទំនួលខុសត្រូវចំពោះសង្គម និងអភិបាលកិច្ចល្អ។ កម្មវិធីនេះមានការទទួលស្គាល់ និងផ្តល់កិត្តិយសដល់ក្រុមហ៊ុនជាច្រើនដែលមានភាពលេចធ្លោជាងគេក្នុងការអនុវត្តទៅលើគំនិតច្នៃប្រឌិត និងផលិតផលលំដាប់ថ្នាក់ពិភពលោក សេវាកម្ម គម្រោង និងកម្មវិធីនានាទោះបីជាបានធ្វើក្នុងអតីតកាល ក៏ដូចជាពេលបច្ចុប្បន្នក៏ដោយ។ គម្រោងទាំងនេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន ភាពស្មោះត្រង់ ការបន្តប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលនូវគុណតម្លៃសីលធម៌ ការអនុលោមទៅតាមច្បាប់ និងការគោរពគ្នាទៅវិញទៅមក សហគមន៍ និងបរិស្ថានតាមរបៀបដែលពួកគេប្រកបអាជីវកម្ម។

នៅឆ្នាំនេះ អ្នកចូលរួមជាង ៣៥០នាក់ បានអញ្ជើញមកពីជាង១០០ក្រុមហ៊ុននៅទូទាំងពិភពលោក ហើយក្រុមហ៊ុនដែល បានជ្រើសរើសនៅវគ្គចុងក្រោយចំនួន៥០ក្រុមហ៊ុន ដែលត្រូវបានគណៈកម្មការវិនិច្ឆ័យទទួលស្គាល់ជាស្ថាប័នដែលមានកម្មវិធីទំនួលខុសត្រូវដ៏មុតមាំចំពោះសហគមន៍នៅក្នុងឆ្នាំទី២ នាសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះផងដែរ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា “ព្រីនស៍ គ្រុប មានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបាននូវការទទួលស្គាល់ពីព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021 ដោយបានបញ្ជាក់ពីការរួមចំណែករបស់ពួកយើងក្នុងនាមជាក្រុមហ៊ុនដែលប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជននៅក្នុងប្រទេសកម្ពុជា”។ លោកបានបន្តទៀតថា “ព្រីនស៍ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង នឹងបន្តធ្វើការជាមួយមូលនិធិព្រីនស៍ ដែលជាដៃគូផ្នែកសប្បុរសធម៌របស់យើង ក៏ដូចជាអ្នកដែលពាក់ព័ន្ធដទៃទៀត រួមមានក្រសួង និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីបង្កើតនូវភាពល្អប្រសើរសម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។

លោក Tan ក៏ត្រូវបានអញ្ជើញសម្រាប់ការថ្លែងសុន្ទរកថាគន្លឹះនៃដំណើរការស្តារឡើងវិញរបស់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល Annual Global CSR Summit លើកទី១២ និងទី១៣ ដែលប្រារព្ធឡើងនៅថ្ងៃតែមួយ នៃការប្រកាសពានរង្វាន់នេះផងដែរ។ ក្នុងនោះដែរ ក៏មានវាគ្មិនដទៃទៀតដែលអ្នកជំនាញដឹកនាំការគិតប្រកបដោយនិរន្តរភាពឈានមុខគេក្នុងតំបន់ដូចជាស្ថាបនិករបស់ក្រុមហ៊ុនOcean Recovery Alliance គឺលោកDoug Woodring ដែលគាត់ជាអ្នកដឹកនាំផ្នែក និរន្តរភាពនៅ ក្រុមហ៊ុនSchneider Electric (អាស៊ីខាងត្បូង) ក្រុមហ៊ុន Infosys និងក្រុមហ៊ុន Bridgestone Asia Pacific

ស្ថានភាពនៅកម្ពុជាបានស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ នៅត្រឹមពាក់កណ្តាលឆ្នាំមកនេះ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានរួមចំណែកយ៉ាងសកម្មតាមរយៈការទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ចំនួន១លានដូស និងការបរិច្ចាគដែលមានទឹកប្រាក់ប្រមាណ៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ព្រមទាំងការផ្តល់ជូនអាហារូបករណ៍ Chen Zhi ដែលផ្តល់ជូនជាឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់សិស្ស ដែលពួកគេស្ថិតក្នុងស្ថានភាពលំបាក និងជាការសន្យាក្នុងការកែប្រែជីវភាពរបស់ពួកគេ។ អាហារូបករណ៍នេះ នឹងផ្តល់ជូនសិស្សចំនួន៤០០នាក់ នៅតាមសាកលវិទ្យាល័យនៃប្រទេសកម្ពុជា ក្នុងរយៈពេលនៃការបញ្ចប់ការសិក្សាសរុប៧ឆ្នាំ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុបនឹងរួមចំណែកបង់ថ្លៃសិក្សាពេញលេញ ជាមួយនិងប្រាក់ឧបត្ថម្ភសរុបជាទឹកប្រាក់ប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា នេះគឺជាពានរង្វាន់លំដាប់អន្តរជាតិទី៨ហើយ ដែលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបទទួលបានក្នុងឆ្នាំនេះ ដែលទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំឆ្ពោះទៅរកការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ានទាំងមូលផងដែរ។ រហូតមកដល់ពេលនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ក៏ត្រូវបានទទួលស្គាល់ជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីធុរកិច្ចអន្តរជាតិប្រចាំឆ្នាំ២០២១ ដែលនេះជាព្រឹត្តិការពានរង្វាន់អន្តរជាតិប្រចាំឆ្នាំលើកទី៨ របស់ Asia-Pacific Stevie Awards ហើយសម្ព័ន្ធក្រុមហ៊ុននេះក៏ត្រូវបានទទួលស្គាល់ថាជាសហគ្រាសដែលបង្ហាញពីភាពជាសហគ្រិនដ៏មានទំនួលខុសត្រូវ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីសហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ Asia Responsible Enterprise Awards 2021 (“AREA”) ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានបណ្តាក់ទុនប្រមាណជាង 3ពាន់លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មច្រើនជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

កញ្ញាចាន់ សុម៉ាល្លីស
Two Way Public Relations
ទូរសព្ទលេខ៖ +៨៥៥ ៦៩៥៣៣ ៣៣២
អ៊ីម៉ែល៖somalis@twowaypr.com