នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក និងផ្លាហ្សា ព្រីមៀ ឡញ បានចុះហត្ថលេខាលើការពង្រីកភាពជាដៃគូសហការ ក្នុងពិធីចុះហត្ថលេខានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបន្តផ្តល់ជូនការចូលប្រើប្រាស់ដោយមិនគិតថ្លៃ នៅផ្លាហ្សា ព្រីមៀ ឡញ និងដៃគូសហការរបស់ផ្លាហ្សា ព្រីមៀ ឡញ សម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍។ សាលសម្រាករង់ចាំនៅអាកាសយានដ្ឋានបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកដំណើរ ដែលផ្តល់នូវកន្លែងសម្រាក និងការបញ្ចូលថាមពល ក្នុងអាកាសយានដ្ឋានដែលមានដំណើរការយ៉ាងដ៏មមាញឹក។ អតិថិជនមួយចំនួនរបស់ធនាគារ ព្រីនស៍ បានរីករាយនឹងការចូលប្រើប្រាស់ផ្លាហ្សា ព្រីមៀ ឡញ ដោយមិនគិតថ្លៃ ចាប់តាំងពីឆ្នាំ2020 ហើយឥឡូវនេះ យើងកំពុងពង្រីកភាពជាដៃគូសហការរបស់យើង ដើម្បីបន្តនាំយកនូវសេវាកម្ម និងបទពិសោធន៍លំដាប់ពិភពលោកជូនដល់អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលពេញចិត្តនឹងកម្រិតនៃសេវាកម្ម ផាសុកភាព និងភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរនៅអាកាសយានដ្ឋាន។ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “យើងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់អតិថិជនរបស់យើង ដើម្បីឱ្យការធ្វើដំណើររបស់ពួកគេ ទទួលបានការពង្រឹងដោយភាពងាយស្រួល ផាសុកភាព និងការធ្វើដំណើរដោយភាពទាន់សម័យ។” លោកបានបន្ថែមទៀតថា “នៅពេលដែលយើងកំពុងមើលឃើញជាបណ្តើរៗពីភាពវិជ្ជមាន នៃការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ ជាពិសេសក្នុងចំណោមអ្នកធ្វើដំណើរអាជីវកម្ម […]
