អ្នកឧកញ៉ា Chen Zhi បរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 ឆ្ពោះទៅរកមាគ៌ានៃគំនិតផ្តួចផ្តើមប្រឆាំងនឹងការរីករាលដាលជំងឺនៅទូទាំងសម្ព័ន្ធក្រុមហ៊ុន Prince Group នៅកម្ពុជា

Categories
2021 ESG

ក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate បានចែកអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជូនដល់គ្រួសារក្រីក្រចំនួន ៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ដោយសារការផ្ទុះជំងឺក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

[ភ្នំពេញ ១៨ មីនា ២០២១] – ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) (ហៅកាត់ថា “Prince Group”) ដែលជា​ក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ហើយលោកប្រធាន- អ្នកឧកញ៉ា Chen Zhi បានឆ្លើយតបនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយប្រកាសផែនការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនួយនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣ លានដុល្លារអាមេរិកដែលបានបរិច្ចាគដោយអ្នកឧកញ៉ា Chen Zhi កាលពីខែធ្នូក្នុងឆ្នាំកន្លងទៅ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺ Covid-19

លើសពីនេះទៅទៀត ការដើរតាមគន្លងរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group និងលោកប្រធាន Chen Zhi ក្រុមហ៊ុន Prince Real Estate ដែលជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាស្បៀងអាហារចាំបាច់មួយចំនួនជូនដល់គ្រួសារចំនួន ៨០៤គ្រួសារដែលកំពុងជួបប្រទះការខ្វះខាត និងកងកម្លាំងនគរបាលចំនួន ២៣៤រូប ប្រចាំនៅខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១

ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនជំនួយឧបត្ថម្ភដែលមិនធ្លាប់មានពីមុនមកស្មើនឹង ៥% នៃផលិត​ផល​ក្នុងស្រុកសរុប (GDP) សរុបចំនួន ១.១៦ពាន់លានដុល្លារ សម្ព័ន្ធក្រុមហ៊ុន Prince Group យល់ថាក្រុមហ៊ុន សហគ្រាសឯកជនចាំបាច់ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញក្រោយវិបត្តិនៃការរីករាលដាលជំងឺនេះផងដែរ

ការបរិច្ចាគចុងក្រោយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររួមលើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) សម្រាប់ក្រុមហ៊ុនជាសមាជិកតាមការគូសបញ្ជាក់របស់សម្ព័ន្ធក្រុមហ៊ុន Prince Group ។ ចំណុចគន្លឹះមួយនៃយុទ្ធសាស្ត្រនេះ គឺការបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិករបស់លោកប្រធាន Chen Zhi នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជាឈានដល់គោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាជន​យ៉ាងហោចណាស់ ៨០% ឬស្មើនឹងជិត ១៣លាននាក់ ដែលនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គមនៅកម្ពុជា។ ក្នុងនោះផងដែរ ក្រុមហ៊ុន Prince Real Estate បានឧបត្ថម្ភអង្ករសរុប ១៦,០៨០គីឡូក្រាម មីចំនួន ៨០៤កេស ទឹកត្រី ៨០៤ដប និងទឹកស៊ីអ៊ីវ ៨០៤ដប ជូនដល់គ្រួសារមួយចំនួន រួមជាមួយទឹកបរិសុទ្ធ ៥០០ កេស និងភេសជ្ជៈចំនួន ២០០កេសសម្រាប់មន្រ្តីនគរបាលចំនួន ២៣៤រូប ដែលកំពុងបំពេញការងារដោយមិនគិតពីការនឿយហត់នៅតាមទីតាំងចំនួន ៣៣កន្លែងក្នុងខណ្ឌចំការមន ដែលជាតំបន់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនូវជំងឺ Covid-19 ដែលនៅជិតទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group

“ក្នុងនាមជាសម្ព័ន្ធក្រុមហ៊ុនមួយដែលខិតខំធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់សហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា វាជាកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការធ្វើការជាដៃគូជាមួយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន។ ការផ្ទុះឡើងនូវជំងឺរាតត្បាតក្នុងសហគមន៍បានជះឥទ្ធិពលដល់ជីវិតរស់នៅរបស់បងប្អូនប្រជាជនជាច្រើននៅក្នុងខណ្ឌមួយនេះ ហើយយើងជឿជាក់ថា សកម្មភាពឆ្លើយតបរហ័ស និងច្បាស់លាស់នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធានាឱ្យមានការងើបឡើងវិញដ៏រឹងមាំសម្រាប់សហគមន៍” នេះបើតាមប្រសាសន៍របស់លោក Steven Wang ដែលជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate

គំនិតផ្តួចផ្តើមនេះ​គ្រាន់តែជាគំនិតមួយក្នុងចំណោមសកម្មភាពជាច្រើនដែលសម្ព័ន្ធក្រុមហ៊ុន Prince Group បាន​រៀបចំឡើងប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ

កាលពីខែមុន មូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាអង្គភាពសប្បុរសធម៌មួយរបស់សម្ព័ន្ធក្រុមហ៊ុន Prince Group បានចែកអំណោយជាសម្ភារៈថែទាំសុខភាពជូនដល់ប្រជាជនចំនួន ៥០០គ្រួសារ ដែលរស់នៅក្នុងភូមិអុង ស្រុកព្រៃនប់ ប្រទេសកម្ពុជា ដែលស្ថិតនៅជិតទីតាំងគម្រោងទីក្រុងរាមដែលមានទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារអាមេរិកនៅលើផ្ទៃដីចាក់បំពេញទំហំ ៨៤៣ហិកតា ដែលកំពុងតែធ្វើការអភិវឌ្ឍស្ថិតនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុង ព្រះសីហនុ។ គម្រោងទីក្រុងរាមគ្រោងនឹងផ្លាស់ប្តូរមុខមាត់តំបន់នេះ ដោយសម្ព័ន្ធក្រុមហ៊ុន Prince Group នៅតែមានការគិតគូរចំពោះសហគមន៍មូលដ្ឋានក្រោមការពិគ្រោះយោបល់ជាមួយ​ថ្នាក់ដឹកនាំមូលដ្ឋានដើម្បីស្វែងយល់ពីតម្រូវការសហគមន៍នាពេលអនាគត

សម្ព័ន្ធក្រុមហ៊ុន Prince Group នឹងបន្តជួយដល់ប្រជាជនកម្ពុជាដោយការចែកអំណោយសម្ភារៈចាំបាច់ជូនដល់ប្រជាជន ខណៈដែលការអនុវត្តគំនិតផ្តួចផ្តើមសហគមន៍សំខាន់ៗ និងការធ្វើការជាមួយដៃគូដែលមានទំនួលខុសត្រូវខាងសង្គមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន

ចប់

 

អំពីក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate​៖
Prince Real Estate ​គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំដាប់កំពូលមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Prince Real Estate បានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយបានបញ្ចប់គម្រោងជាច្រើននៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ ក្រុមហ៊ុនបានរួមវិភាគទានដល់ការផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានគម្រោងអចលនទ្រព្យលាតសន្ធឹងលើផ្ទៃដីទំហំ ១លានម៉ែត្រក្រឡា។

អំពីក្រុមហ៊ុន Prince Holding Group៖
Prince Holding Group គឺជា​ក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗ ផ្តោតទៅលើវិស័យស្នូលចំនួនបី គឺការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជា​​រួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank និងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន សម្ព័ន្ធក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការអភិវឌ្ឍន៍ ដែលក្នុងនោះមាន វិស័យអចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និង ជីវិតរស់នៅ ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុង ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំង ចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលមាន​ភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្បងមូលធនក្នុងស្រុក និងអន្តរជាតិ។ Prince Holding Group កំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់នៅក្នុងវិស័យសំខាន់ៗដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Prince Holding Group សូមទំនាក់ទំនង៖
លោក Andrew Scott
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +852-5918-9896
Andrew.scott@hkstrategies.com

អ្នកនាង Ada Leung
Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +852-2894-6225
Email: Ada.leung@hkstrategies.com