មជ្ឈមណ្ឌលនាឡិកាព្រីនស៍ មានសេចក្តីសោមន្សរីករាយស្វាគមន៍គណប្រតិភូមកពីធនាគារពិភពលោកដឹកនាំដោយដុកទ័រ Abla Safir អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ និង លោកស្រី Ratana Phurik-Callebaut។ គណប្រតិភូត្រូវបានទទួលស្វាគមន៍ដោយ លោក Gabriel Tan មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុម ហ៊ុនព្រីនស៍និងលោកស្រី Jessica Thakur ជាគ្រូបណ្តុះបណ្តាលជនជាតិស្វីស ដែលបានធ្វើការបង្ហាញយ៉ាង ច្បាស់លាស់អំពីសាលា។ កំឡុងពេលធ្វើទស្សនកិច្ច ដុកទ័រ Abla និង អ្នកស្រី Ratana បានជួប ដោយផ្ទាល់ជាមួយសិស្សានុសិស្សកម្ពុជាដើម្បីស្វែងយល់អំពី សាច់រឿងនិងការលំបាករបស់ពួកគេក្នុងការសិក្សាការផលិតនាឡិការបែបស្វីស។ គណប្រតិភូក៏បានពិភាក្សាអំពីការតម្រង់ទិសវិជ្ជាជីវៈនៃសិស្សដែលកំពុងបញ្ចប់ការសិក្សានិងការអភិវឌ្ឍន៍ ជំនាញសម្រាប់កម្ពុជាជាមួយផ្នែកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍។ “ខ្ញុំសូមអរគុណមជ្ឈមណ្ឌលបណ្តុះបណ្តាលនាឡិកាព្រីនស៍ដែលបានទទួលស្វាគមន៍ក្នុង ដំណើរទស្សនកិច្ចនេះ និងចំពោះសិស្សានុសិស្សដែលបានចែករំលែកបទពិសោធន៍ក្នុងការ បណ្តុះបណ្តាល” នេះបើប្រសាសន៍ដុកទ័រ Abla “យើងរីករាយក្នុងការទទួលស្វាគមន៍ទស្សនកិច្ចថ្ងៃនេះ។ នេះគឺជាឱកាសដែលយើងពិភាក្សាអំពីទស្សនវិស័យសម្រាប់កម្មវិធីបណ្តុះបណ្តាល ព្រមទាំងធ្វើយ៉ាងណាឱ្យកម្មវិធីនេះឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជានាពេលអានាគត” នេះបើតាមប្រសាសន៍របស់ Gabriel Tan មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍មានក្តីសោមន្សក្នុងការដើរតួនាទីដ៏សំខាន់ដើម្បីអភិវឌ្ឍន៍យុវជនកម្ពុជាដែលមានទេព្យកោសល្យដែលនឹងជួយកសាងប្រទេសកម្ពុជាកាន់តែប្រសើរនាពេលអនាគត។

[រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២] នៅក្នុងសិក្ខាសាលាអំពីភាពជាសហគ្រិនដែលមានរយៈពេល កន្លះថ្ងៃជាមួយ និស្សិតចំនួនជិត៣០០នាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) លោក Donald Yeo ដែល ជានាយកផ្នែកទីផ្សារ និងផែនការនៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត បានមានប្រសាសន៍ថាៈ ការរៀបចំគោលដៅ គឺជាគន្លឹះចំបងក្នុងការទទួលបាននូវជោគជ័យក្នុងសហគ្រិនភាព។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានចូលរួមសហការជាមួយដៃគូសប្បុរសធម៌របស់ក្រុមហ៊ុនមេរបស់ខ្លួន គឺមូលនិធិព្រីនស៍ដោយបានចាប់ផ្តើមដាក់ឱ្យដំណើរការជាលើកដំបូងបង្អស់ក្នុងនូវកម្មវិធីជំហានដំបូងទៅកាន់ភាពជោគ ជ័យដែលមានគោលបំណងដើម្បីបង្កើតណាប់អារម្មណ៍ផ្នែកសហគ្រិនភាព់និស្សតសាកលវិទ្យាល័យហើយមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗផងដែរ។ សិក្ខាសាលាអប់រំនេះក៏មានការលេងហ្គេម សប្បាយនានាដើម្បីឈ្នះរង្វាន់ហ្គេមមានជាការសួរសំនួរដែលលើកទឹកចិត្តដល់និស្សិតក្នុងការរៀនសូត្រមានភាពសកម្មផងដែរ។ កម្មវិធីតម្រង់ទិស (Roadshow) គឺជាផ្នែកមួយ នៃគោលការណ៍ចំបង នៃមូលនិធិ ដើម្បីបង្កើនចំណេះដឹង នឹងពង្រឹងធនធានមនុស្ស​ ឱ្យស្របទៅតាមចក្ខុវិស័យក្នុងការពង្រឹងផ្នែកអប់រំ និងគោលការណ៍អភិវឌ្ឍន៍ចំណេះដឹងយុវជន។  អ្នកជំនាញផ្នែកអប់រំនិង ការលើកទឹកចិត្តដែលមាន លោក ផល ច័ន្ទសេរីរិទ្ធ និង អ្នកជំនាញ​ សហគ្រិនភាព លោកស្រី ហ៊ាង អូមួយ​ នឹងចូលរួមចែករំលែកអំពី ឧបសគ្គ និងឱកាសក្នុងដំណើរការសហគ្រិនភាព។ លោក Gabriel Tan ​នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប […]

នាពេលថ្មីៗនេះ លោក Tan Khee Meng (KM Tan) ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (MBCC) អញ្ជើញដឹកនាំគណៈប្រតិភូទៅជួបជាមួយអ្នកគ្រប់គ្រងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមមានជនជាតិម៉ាឡេស៊ី និងសិង្ហបុរី នៅទីស្នាក់ការកណ្តាល ដើម្បីជាកិត្តិយសដល់ក្រុមហ៊ុនបានក្លាយជាសមាជិកសាជីវកម្មរួមនៃសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ក៏ដូចជាស្វែងរកកិច្ចសហការ និងភាពជាដៃគូនាពេលអនាគត។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានវត្តមានលោក Mohan Bandam អនុប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា និងជាអ្នកបោះពុម្ពផ្សាយកាសែតខ្មែរថាមស៍ ក៏ដូចជាសមាជិកនានារួមមាន លោក Wong Kee Poh នាយកប្រតិបត្តិនៃធនាគារ RHB កម្ពុជា លោក Ong Ming Teck នាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ និងលោក Lim Eu Jin លេខាធិការសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។ យោងតាមលោក Michael Chiam ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយបានជ្រើសរើសបុគ្គលិកជនជាតិម៉ាឡេស៊ីប្រមាណជាង ៣០ នាក់ ចាប់តាំងពីក្រុមហ៊ុនបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥។ […]

A leading trust company, investment advisory, and real-estate listing firm have joined hands to enable international investors to understand the compliance and restrictions of the Cambodian Trust Law for ease of assets ownership in the Kingdom. The board director of Prince Trust, Michael Chiam, CEO of Cambodian Investment Management, Anthony Galliano, and CEO of Realestate.com.kh, […]

ក្រុមហ៊ុនទាំងពីរចូលរួមសហការ និងប្រឹងប្រែងកាន់តែខ្លាំងក្លា ើម្បីអតិថិជនអាចរីករាយនឹងភាពងាយស្រួលក្នុងការបញ្ជាទិញតាមអនឡាញកាន់តែប្រសើរ ដែលមានភាពងាយស្រួល និងមានសុវត្ថិភាព ធនាគារ ព្រីនស៍ ម.ក និង WOWNOW Super App ថ្ងៃនេះបានសម្ពោធជាផ្លូវការភាពជាដៃគូសហការ ដោយដាក់ដំណើរការវិធីទូទាត់ប្រាក់តាមអនឡាញ តាមរយៈគណនីធនាគារព្រីនស៍ នៅលើកម្មវិធី WOWNOW Super App ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ។ ជាមួយនឹងដំណោះស្រាយការទូទាត់ដ៏ងាយស្រួលនេះ អតិថិជនអាចទទួលបានដំណើរការទូទាត់ប្រាក់កាន់តែសាមញ្ញ ដែលលឿនជាងមុន និងមានសុវត្ថិភាព។ ការបង្កើតថ្មីនេះ គឺជាផ្នែកមួយនៃការជម្រុញបន្តរបស់ធនាគារ ព្រីនស៍ ក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រអតិថិជនឲ្យទទួលបានការរស់នៅតាមបែបឌីជីថលដែលមនុស្សគ្រប់គ្នាប្រាថ្នា ។ ធនាគារ ព្រីនស៍ ម.ក ជាធនាគារឆ្នើម ដែលទទួលបានពានរង្វាន់ជាច្រើនតាមរយៈបណ្តាញសាខា ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនអេធីអឹម Drive Through និង PRINCE Mobile app ដែលជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏សម្បូរបែប ទូលំទូលាយបំផុត ហើយបានបន្តការបង្កើតថ្មីជាបន្តបន្ទាប់ ដើម្បីនាំយកផលិតផល និងសេវាកម្មថ្មីៗ និងកែលម្អបន្ថែមសម្រាប់អតិថិជនរបស់ខ្លួន។ ថ្ងៃនេះ ជាសមិទ្ធិផលដ៏សំខាន់មួយទៀតជាមួយនឹងមុខងារថ្មីសម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍ ជាមួយនឹង WOWNOW […]

ថ្ងៃនេះ មូលនិធិព្រីនស៍ ជាមូលនិធិសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលពហុក្រុមហ៊ុនធុរកិច្ចដ៏ធំបំផុតមួយរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន បានពង្រីកការបោះជំហានឌីជីថលរបស់ខ្លួនជាមួយនឹងការបើកដំណើរការវេបសាយផ្លូវការពីរភាសាដែលមាន www.princefoundation.com (http://www.princefoundation.com/) សម្រាប់ភាសាអង់គ្លេស និង www.princefoundation.com/kh សម្រាប់ភាសាខ្មែរ។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ការបើកដំណើរការវេបសាយផ្លូវការរបស់ មូលនិធិព្រីនស៍ គឺជាការបន្តអនុវត្តយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ខ្លួនក្នុងឱកាសគម្រប់ខួប ៦ ឆ្នាំ ក្នុងខែសីហា ឆ្នាំ ២០២១ ដើម្បីឆ្ពោះទៅរកការអនុវត្តស្ដង់ដានៃមូលនិធិសាជីវកម្មអន្តរជាតិ។ ការបើកដំណើរការវេបសាយផ្លូវការនេះ គឺមានគោលបំណងបង្កើនតម្លាភាពតាមរយៈការបង្ហោះសំណេរមាតិកានានា ដែលរួមមានជារូបភាព និងវីដេអូដែលផ្ដោតទៅលើវិស័យអប់រំ ការថែទាំសុខភាព និងការចូលរួមនៅក្នុងសហគមន៍។ លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “យើងសង្ឃឹមថាវេបសាយផ្លូវការរបស់យើងនឹងបម្រើជាមជ្ឈមណ្ឌលព័ត៌មានតែមួយគត់ដែលបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងកន្លងមក និងបច្ចុប្បន្នរបស់មូលនិធិ”។ លោកបានបន្តថា “តាមវិធីនេះ ភាគីពាក់ព័ន្ធ និងដៃគូដែលមានសក្តានុពលរបស់យើងនឹងអាចស្គាល់ ក៏ដូចជាយល់កាន់តែច្បាស់អំពីអ្វីដែលមូលនិធិកំពុងដំណើរការតាមរយៈវេទិកាអនឡាញតែមួយ”។ […]

មូលនិធិព្រីនស៍ បានទទួលស្វាគមន៍សិស្សវិទ្យាល័យ និងណែនាំយុវជនកម្ពុជាដែលមានទេពកោសល្យកំពុងធ្វើការនៅក្រុមហ៊ុន។ សិស្សានុសិស្សចំនួន១២នាក់ និងសមាជិក២នាក់មកពីអង្គការ Caring for Cambodia (CFC) ដឹកនាំដោយលោកស្រី Rebecca Large នាយករងប្រចាំប្រទេសនៃអង្គការ CFC ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រីនស៍ ហូលឌីង គ្រុបនិង មូលនិធិព្រីនស៍នៅទីស្នាក់ការកណ្តាលរបស់ខ្លួនដែលមានទីតាំងនៅកោះពេជ្រ រាជធានីភ្នំពេញ។ សិស្សានុសិស្សទាំងនេះមកពីវិទ្យាល័យចំនួន២ ដែលកំពុងដំណើរការក្រោមកម្មវិធីត្រៀមរៀបចំអាជីពការងារនៅខេត្តសៀមរាប ប្រទេសកម្ពុជា ឧបត្ថម្ភដោយក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ តំណាងមូលនិធិព្រីនស៍បានសំណេះសំណាលទៅកាន់សិស្សានុសិស្ស និងពន្យល់ពីតម្រូវការសម្រាប់ការរៀនជំនាញបន្ថែមនៅទូទាំងប្រទេសកម្ពុជា។ វគ្គចែករំលែកដែលមានរយៈពេលប្រមាណកន្លះម៉ោង ដោយបុគ្គលិកថ្មី និងអ្នកហាត់ការ បានធ្វើបទបង្ហាញអំពីរបៀបដែលអ្នកណែនាំអន្តរជាតិ និងក្នុងស្រុកនៅក្នុងក្រុមបានជួយពួកគេឱ្យរីកចម្រើន ហើយត្រៀមខ្លួនបន្ថែមទៀតសម្រាប់ពេលអនាគត។ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ការបំផុសគំនិតគឺដូចជាគ្រាប់ពូជដែលត្រូវការដាំ” ។ “ពួកយើងសង្ឃឹមថាដំណើរទស្សនកិច្ចមកកាន់ទីស្នាក់ការកណ្តាលរបស់យើង និងការផ្លាស់ប្តូរបទពិសោធន៍ពីបុគ្គលិកវ័យក្មេងរបស់យើងអាចជម្រុញសិស្សានុសិស្សទាំងនេះឱ្យបន្តការសិក្សាក្រោយថ្នាក់មធ្យមសិក្សារបស់ពួកគេ”។ កាលពីដើមឆ្នាំនេះ លោក Bryan Morytko នាយកប្រតិបត្តិនៃអង្គការ CFC បានមកទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន បន្ទាប់ពីប្រទេសកម្ពុជាបានបើកច្រកអន្តរជាតិរបស់ខ្លួនឡើងវិញ។ អ្នក​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​បន្តប្តេជ្ញា​ចិត្ត​​របស់​ខ្លួន​ចំពោះ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា […]

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈផលិតនាឡិកាស្វីសដំបូងគេ និងតែមួយគត់របស់ទីក្រុងភ្នំពេញ @Prince Horology ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (@Ministry of Foreign Affairs and International Cooperation – MFAIC) ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ផល្លា ទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម សន ច័ន្ទរិទ្ធី ទីប្រឹក្សា និងប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ គណៈប្រតិភូ​ទាំងអស់ត្រូវ​បាន​ទទួលស្វាគមន៍​ដោយ​លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់ ព្រីនស៍ ហូលឌីង គ្រុប និង​លោក Maarten Pieters ជាគ្រូបង្ហាត់ជនជាតិស្វីស​ដែលបាន​ធ្វើ​បទ​បង្ហាញអំពីសាលា។ នៅក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីជាន់ខ្ពស់ក៏បានជួបជាមួយយុវជនកម្ពុជាដែលជាសិស្សកំពុងសិក្សាពីផលិតនាឡិកាស្វីសផងដែរ។ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ បានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានដឹងថាមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈនាឡិកាព្រីនស៍ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ដើម្បីផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកការផលិតនាឡិកាស្វីស។ ខ្ញុំពិតជារំភើបណាស់ដែលសាលាបានបណ្តុះបណ្តាលយុវជនកម្ពុជាដែលមានទេពកោសល្យ ៦​ […]

ធនាគារ ព្រីនស៍ ជាធនាគារមួយក្នុងចំណោមធនាគារដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Euronet Worldwide, Inc. (NASDAQ: EEFT) និងជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោកក្នុងវិស័យផ្ទេរប្រាក់ឆ្លងប្រទេសនៅថ្ងៃនេះ បានប្រកាសពីកិច្ចសហការប្រតិបត្តិការអាជីវកម្មភាពជាដៃគូ ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើការផ្ទេរប្រាក់អន្តរជាតិតាមរយៈ បណ្តាញរបស់ធនាគារ ព្រីនស៍។ ឥឡូវនេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈសាខាណាមួយនៃធនាគារ ព្រីនស៍ សរុប៣២សាខាទូទាំងប្រទេសតាមរយៈសេវាផ្ទេរប្រាក់Ria ហើយអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់Ria ដែលមានទីតាំងជាង ៤៩០,០០០ទីតាំង។ ស្របពេលជាមួយគ្នាផងដែរ នៅចុងខែឧសភានេះ អតិថិជននឹងអាចប្រើប្រាស់កម្មវិធីPRINCE Mobile របស់ពួកគេ ដើម្បីធ្វើការផ្ទេរប្រាក់តាមរយៈRia យ៉ាងរលូននៅក្នុងវេទិកាដែលមានសុវត្ថិភាព និងភាពងាយស្រួល ដែលនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការផ្ទេរប្រាក់អន្តរជាតិ ដោយសារអតិថិជនអាចផ្ញើប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ធនាគារ ព្រីនស៍ បានបណ្តាក់ទុនយ៉ាងច្រើនលើការកែលម្អ និងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ដើម្បីក្លាយជាធនាគារឈានមុខគេនៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ដែលទាំងអស់នេះ ធ្វើឡើងក្នុងគោលបំណងបម្រើអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “នៅធនាគារ ព្រីនស៍ យើងមានចក្ខុវិស័យរយៈពេលវែងក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីបម្រើអតិថិជនរបស់យើងនៅក្នុងស្រុក និងទូទាំងពិភពលោក […]

នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ធនាគារ ព្រីនស៍ គឺជាក្រុមហ៊ុនដាក់ទុនវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានាTIA ដំបូងគេបង្អស់ ហើយបច្ចុប្បន្នក៏ជាអ្នកដាក់ទុនវិនិយោគធំជាងគេផងដែរ។ រួមគ្នាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ពិធីចុះហត្ថលេខាមួយនេះត្រូវបានធ្វើឡើងសម្រាប់ការដាក់ទុនវិនិយោគបន្ថែមចំនួន 35 លានដុល្លារលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាសាក្សី ពីសំណាក អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC & ក្រុមហ៊ុន CAIC និងអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងនៃធនាគារ ព្រីនស៍ និងលោក […]