[ភ្នំពេញ, ៥ មីនា ២០២៤] មូលនិធិព្រីនស៍បានចាប់ផ្តើមសិក្ខាសាលាដំបូងរបស់ខ្លួនក្នុងដើមឆ្នាំ ២០២៤ សម្រាប់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ក្រោមប្រធានបទ “ការសិក្សារបស់និសិ្សតជាមួយបច្ចេកវិទ្យា AI” ដែលសិក្ខាកាមបានសិក្សាពីការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព ហើយយើងក៏បានបង្ហាញពីសារៈសំខាន់ និងការអនុវត្តប្រកបដោយក្រមសីលធម៌ក្នុងការប្រើប្រាស់ AI ផងដែរ។
សិក្ខាសិលានេះបានធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនិសិ្សតដែលបានចូលរួមមានឱកាសក្នុងការការអនុវត្តផ្ទាល់ដោយស្វែងយល់ពីកម្មវិធីជាច្រើនរបស់ AI ដែលរាប់បញ្ជូលទាំងការវិភាគទិន្នន័យ និងការដោះស្រាយបញ្ហាប្រកបដោយក្រមសីលធម៌។ កម្មវិធីនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ក្នុងការរៀបចំអ្នកជំនាន់ក្រោយសម្រាប់ការដោះស្រាយបញ្ហាប្រឈម និងការចាប់យកឱកាសក្នុងយុគសម័យឌីជីថល។
ក្រោយពីបញ្ចប់សិក្ខាសាលាយើងទទួលបានមតិវិជ្ជមានជាច្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះមតិនិសិ្សតប្រមាណ ៩០% បានលើកឡើងថាសិក្ខាសាលានេះពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់ការសិក្សា និងអាជីពការងារនាពេលអនាគតរបស់ពួកគេ។ ពួកគេក៏បានចែករំលែកពីអត្ថប្រយោជន៍នៃការអនុវត្តជាក់ស្ដែងអំពីបច្ចេកវិទ្យាAI ដែលជួយបណ្ដុះការយល់ដឹងរបស់ពួកគេកាន់តែច្បាស់និង ប្រើប្រាស់ប្រកបដោយក្រមសីលធម៌។
លោក ចែម ចាន់ថុល នាយកប្រតិបត្តិនៃមូលនិធិព្រីនស៍ បានសង្កត់ធ្ងន់លើឥទ្ធិពលនៃចលនាផ្លាស់ប្តូររបស់ AI លើវិធីសាស្រ្តអប់រំ និងប្រសិទ្ធភាពការសិក្សារបស់សិស្សានុសិស្សផងដែរ។ លោក ចាន់ថុល បានលើកឡើងផងដែរថា “AI មិនមែនត្រឹមតែជាឧបករណ៍សម្រាប់នវានុវត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងចំពោះការអប់រំ និងការរៀនសូត្រផងដែរ” ។
សិក្ខាសាលានេះក៏បានជំរុញឱ្យមានការសិក្សាជាក្រុម ដោយលើកទឹកចិត្តសិក្ខាកាមឱ្យចែករំលែកការយល់ដឹង និងធ្វើការរួមគ្នាលើគម្រោងមួយដោយប្រើប្រាស់បច្ចេកវិទ្យា AI ។ ការប្រាស្រ័យទាក់ទងរវាងគ្នានិងគ្នាបែបនេះ គឺជាមូលដ្ឋានគ្រឹះនៃទស្សនវិស័យក្នុងការអប់រំរបស់មូលនិធិព្រីនស៍ ដែលលើកកម្ពស់វប្បធម៌នៃការច្នៃប្រឌិត និងការដោះស្រាយបញ្ហារួមគ្នា។
អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបង្កើតមូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំ ការផ្តល់សិទ្ធិអំណាចដល់យុវជន ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍។
នាពេលខាងមុខ មូលនិធិព្រីនស៍កំពុងរៀបចំផែនការសិក្ខាសាលាដែលមានលក្ខេណៈស្រដៀងគ្នាបែបនេះជាបន្តបន្ទាប់ ដោយពង្រឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្សតាមរយៈបច្ចេកវិទ្យា។
គំនិតផ្តួចផ្តើមទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីបណ្ដុះយុវជនជំនាន់ក្រោយឱ្យត្រៀមរួចជាស្រេចដើម្បីដោះស្រាយរាល់បញ្ហាស្មុគស្មាញនាៗដែលទាក់ទងទៅនឹងការកើនឡើងនៃពិភពឌីជីថល។
អំពីអាហារូបករណ៍ ចេន ហ្ស៊ី
កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលដឹកនាំដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ គ្រុប សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំនេះ។ .
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន អាហារូបករណ៍ ចេន ហ្ស៊ី បានផ្តល់ឱកាសដល់និស្សិតកម្ពុជាជាច្រើន ដែលអនុញ្ញាតឱ្យពួកគេបន្តការសិក្សាតាមក្ដីស្រមៃរបស់ខ្លួន និងបានរួមចំណែកដល់ដំណើរវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។
អំពីមូលនិធិព្រីនស៍
មូលនិធិព្រីនស៍ បង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា។ មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាពនិងការរស់នៅរបស់ប្រជាជនតាមចក្ខុវិស័យ៖ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។
ដោយផ្តោតលើការអប់រំនិងការអភិវឌ្ឍយុវជន តំហែទាំសុខភាព និងគំនិតផ្តួចផ្តើមក្នុងការចូលរួមរបស់សហគមន៍មូលនិធិព្រីនស៍ ធ្វើការជាមួយដៃគូជាច្រើនដើម្បីផ្តល់នូវកម្មវិធីប្រកបដោយនិរន្តរភាពដែលបង្កើនឱកាសដល់យុវជនកម្ពុជា ការពង្រឹងភាពរឹងមាំដល់សហគមន៍ និងរួមចំណែកដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
គម្រោងសំខាន់ៗរបស់មូលនិធិព្រីនស៍គឺអាហារូបករណ៍ ចេន ហ្ស៊ី ដែលផ្តល់អាហារូបករណ៍ពេញលេញ ប្រាក់ឧបត្ថម្ភ កម្មសិក្សា និងឱកាសការងារដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០ នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និង ព្រីនស៍ នាឡិកា(Prince Horology) ដែលជាកន្លែងដែលអ្នកផលិតនាឡិកាកម្ពុជាអាចរៀនសិល្បៈរចនានៃនាឡិកាកាន់តែទំនើប។ មូលនិធិព្រីនស៍ បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌ប្រមាណជាង ២៥០ កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនកម្ពុជាប្រមាណ ១លាន ២សែននាក់ ជាមួយនឹងជំនួយជាច្រើនដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណជាង ១៦ លានដុល្លារសហរដ្ឋអាមេរិក។