យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកលូតលាស់លឿនបំផុតនៅក្នុងប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយនៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) ដែលជាសមាគមធុរកិច្ចឈានមុខគេមួយ។
សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) បង្កើតឡើងក្នុងឆ្នាំ 1993 បានជួយសហគមន៍ធុរកិច្ចដែលកំពុងរីកចម្រើនក្នុងការចែករំលែកចំណេះដឹង គោលនយោបាយតស៊ូមតិ សម្រួលដល់ការវិនិយោគបរទេស រួមទាំងធុរកិច្ចនៅកម្ពុជា ការលើកកម្ពស់ការយល់ដឹង ការអប់រំអំពីផលប៉ះពាល់សង្គម បរិស្ថាន និងសេដ្ឋកិច្ចនៃសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍កម្ពុជា។
លោក Paul Clements ប្រធានប្រតិបត្តិ នៃ សភាធុរកិច្ចអន្តរជាតិ បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាល របស់ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានទីតាំងនៅរាជធានីភ្នំពេញ។ IBC មានសមាជិកចំនួន 125 ដែលគ្របដណ្តប់លើសាជីវកម្មខ្មែរ និងអន្តរជាតិ។
លោក Clements មានប្រសាសន៍ថា “យើងរីករាយនឹងទទួលស្វាគមន៍ដល់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្នុងនាមជាសមាជិកថ្មីបំផុតរបស់ សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC)”។ “បច្ចុប្បន្ននេះ ព្រីនស៍ ហូលឌីង គ្រុប គឺជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ ក្នុងការរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ច ហើយនឹងក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់ IBC និងគោលបំណងរបស់យើងផងដែរ។ IBC កម្ពុជាមានសេចក្តីរីករាយនឹងណែនាំ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដល់សមាជិកដទៃទៀតនៃសហគមន៍របស់យើង”។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃ សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) និងការចូលរួមក្នុងសហគមន៍អាជីវកម្មដ៏រស់រវើករបស់ប្រទេសកម្ពុជា”។ “ព្រីនស៍ គ្រុប នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ IBC ក្នុងវិស័យអប់រំ និងការថែទាំសុខភាព ដើម្បីធានាបាននូវអនាគតប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ មាន តែសហគមន៍មួយប៉ុណ្ណោះដែលយើងអាចធ្វើការរួមគ្នា ដើម្បីធានាអនាគតដ៏ប្រសើរសម្រាប់ប្រទេសកម្ពុជា”។
Prince Foundation Facebook & PHG LinkedIn Page