មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកការបញ្ចប់ដោយជោគជ័យនៃសិក្ខាសាលាអាហារូបករណ៍ ចេន ហ្សុី លើកទីបួនរបស់យើង ដោយផ្តោតលើការធ្វើប្រវត្តិរូបសង្ខេប និងការសរសេរលិខិតសម្តែងចំណាប់អារម្មណ៍។
បង្រៀនដោយលោក ឈុំ សុភារ៉ា មកពី BR Capital Management និស្សិតអាហារូបករណ៍ចំនួន ៣០ នាក់របស់យើងបានសិក្សាអំពីទ្រឹស្តី និងបានអនុវត្តផ្ទាល់ជាមួយនឹងលំហាត់ជាច្រើនផ្សេងៗទៀត។
ការស្ទង់មតិក្រោយសិក្ខាសាលា? ៩៩ ភាគរយនៃសិស្សានុសិស្សដែលបានចូលរួមបានវាយតម្លៃថា សិក្ខាសាលាបង្រៀនមួយនេះពិតជាមានសារៈសំខាន់របស់ពួកគេ ជាពិសេសសម្រាប់ទីផ្សារការ ងារនាពេលបច្ចុប្បន្ននេះ!
គំនិតផ្តួចផ្តើមនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះយុវជនកម្ពុជា ហើយក៏បានឆ្លុះបញ្ចាំងពីទស្សនវិស័យ របស់យើង «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា»។
ចូលរួមជាមួយមូលនិធិព្រីនស៍ ហើយកុំភ្លេចរង់ចាំមើលកម្មវិធី និងវគ្គបណ្តុះបណ្តាលថ្មីៗជាច្រើនទៀតរបស់យើង!