រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ – មូលនិធិព្រីនស៍ ដែលជាអង្គការសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានប្រារព្ធពីធីអបអរសាទរនិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ចំនួន ១០០នាក់ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីអបអរនេះ ព្រមជាមួយនឹងភ្ញៀវកិត្តិយសផ្សេងៗទៀត មកពីវិស័យអប់រំ និងស្ថាប័នឯកជននានា។ កម្មវិធីអាហារូបករណ៍នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយអាហារូបករណ៍នេះបានផ្តល់អោយនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យនៅកម្ពុជានូវអត្ថប្រយោជន៍ផ្សេងៗដូចជា៖ ផ្គត់ផ្គង់ថ្លៃសិក្សារយៈពេល៤ឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ ឱកាសការងារ និងការចុះកម្មសិក្សានានា។ ក្រោមការជ្រើសរើសយ៉ាងសម្រិតសម្រាំង និងពោពេញដោយតម្លាតភាព ក្នុងចំណោមបេក្ខជនជាង ២,៥០០នាក់ មានតែបេក្ខជនឆ្នើមចំនួន ១០០នាក់ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស ដើម្បីទទួលបានអាហារូបករណ៍ […]
