នាពេលថ្មីៗនេះ លោក Tan Khee Meng (KM Tan) ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (MBCC) អញ្ជើញដឹកនាំគណៈប្រតិភូទៅជួបជាមួយអ្នកគ្រប់គ្រងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមមានជនជាតិម៉ាឡេស៊ី និងសិង្ហបុរី នៅទីស្នាក់ការកណ្តាល ដើម្បីជាកិត្តិយសដល់ក្រុមហ៊ុនបានក្លាយជាសមាជិកសាជីវកម្មរួមនៃសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ក៏ដូចជាស្វែងរកកិច្ចសហការ និងភាពជាដៃគូនាពេលអនាគត។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានវត្តមានលោក Mohan Bandam អនុប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា និងជាអ្នកបោះពុម្ពផ្សាយកាសែតខ្មែរថាមស៍ ក៏ដូចជាសមាជិកនានារួមមាន លោក Wong Kee Poh នាយកប្រតិបត្តិនៃធនាគារ RHB កម្ពុជា លោក Ong Ming Teck នាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ និងលោក Lim Eu Jin លេខាធិការសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។ យោងតាមលោក Michael Chiam ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយបានជ្រើសរើសបុគ្គលិកជនជាតិម៉ាឡេស៊ីប្រមាណជាង ៣០ នាក់ ចាប់តាំងពីក្រុមហ៊ុនបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥។ […]
