Prince Holding Group (Prince Group) welcomed key executives from the International Business Chamber of Cambodia (IBC) to its corporate headquarters in Koh Pich for a business luncheon, during which they discussed ways to further strengthen ties and explore potential collaborations. “We are excited to explore potential areas of collaboration with the International Business Chamber of […]

ការស្ទង់មតិបង្ហាញថាអ្នកចូលរួមពីសកលវិទ្យាល័យ NTU ចំនួន១០០ភាគរយចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារក្រោយបញ្ចប់ការសិក្សា នាពេលថ្មីៗនេះក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំឈានមុខគេមួយនៅកម្ពុជា បានធ្វើការគាំទ្រដល់កម្មវិធីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (ហៅកាត់ថា NTU) PEAK ASEAN ដែលជាកម្មវិធីដំបូងបង្អស់មួយ ក្នុងការប្រមូលផ្ដុំនិស្សិតឆ្នើមរបស់សាកលវិទ្យាល័យ NTU ផ្នែកជំនាញធុរកិច្ច មនុស្សសាស្រ្ត សិល្បៈ វិទ្យាសាស្ត្រសង្គម និងវិស្វកម្មមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចុះកម្មសិក្សារយៈពេលពីរសប្ដាហ៍។ លើសពីនេះ និស្សិតរបស់សាកលវិទ្យាល័យ NTU ត្រូវបានតម្រូវឱ្យធ្វើការសហការជាមួយនឹងនិស្សិតរមកពីវិទ្យាស្ថាន CamEd Business School។ លទ្ធផលរំពឹងទុកពីការស្ទង់មតិក្រោយបញ្ចប់កម្មវិធីបានបង្ហាញថានិស្សិត ចំនួន១០០ភាគរយបានចាត់ទុកប្រទេសកម្ពុជាជាគោលដៅការងារបន្ទាប់ពីបញ្ចប់ការសិក្សា។  អ្នកគ្រប់គ្រងរបស់ព្រីនស៍ គ្រុប គ្រូណែនាំ និស្សិតសកលវិទ្យាល័យNTU និងនិស្សិតវិទ្យាស្ថាន CamEd ក្នុងអំឡុងពេលធ្វើបទបង្ហាញចុងក្រោយនៅទីស្នាក់ការកណ្តាលរបស់ព្រីនស៍ ហូលឌីង គ្រុប ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមផ្ដល់ការងារ និងបរិយាកាសស្រាវជ្រាវដល់និស្សិតទាំងអស់នៅក្នុងកម្មវិធីនេះ ដោយមានការគាំទ្រពីសំណាក់គ្រូជំនាញដែលមកពីអង្គភាពសាជីវកម្មសំខាន់ៗទាំងពីររបស់ខ្លួនរួមមាន ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថលមេនេចមុិន និងព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ដោយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ NTU […]

ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនធុរកិច្ចធំជាងគេមួយរបស់កម្ពុជា មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា ខ្លួនទទួលបានពានរង្វាន់ចំនួនពីរនៅក្នុងកម្មវិធីពានរង្វាន់​ Annual Global CSR & ESG Summit & Awards លើកទី១៤ ដែលក្នុងនោះមានពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (Best Community Programme Award) និងពានរង្វាន់ប្រចាំប្រទេសល្អបំផុត(Best Country Award) សម្រាប់ផ្នែកឧត្តមភាពទំនួលខុសត្រូវសង្គមរួមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើម​ (Overall CSR Excellence & ESG​ Award) នៅកម្ពុជា​។ អ្នកទទួលរង្វាន់ផ្សេងទៀតនៅទូទាំងតំបន់អាស៊ានរួមមានមូលនិធិ Maybank នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាវៀតណាម និងក្រុមហ៊ុន PT Astra International TBK នៅប្រទេសឥណ្ឌូនេស៊ី។ ពានរង្វាន់ Global CSR & ESG Awards ជាកម្មវិធីស្វែងរកការទទួលស្គាល់គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចដ៏ឆ្នើមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានរៀបចំដោយ Pinnacle […]

[ភ្នំពេញ ថ្ងៃទី 28 សីហា ឆ្នាំ2022]៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតប្រចាំឆ្នាំ (Best Developer) ក៏ដូចជាពានរង្វាន់អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី 7 ប្រចាំឆ្នាំ 2022 ដែលការប្រគល់ពានរង្វាន់ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងកម្មវិធីលៀងសាយភោជន៍នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី 26 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ។ គម្រោង Prince International Plaza របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Developer) និងពានរង្វាន់ការរចនាប្លង់ស្ថាបត្យកម្មសម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត(Best Mixed Use Architectural Design) ។ គម្រោងមួយទៀតគឺគម្រោង Prince One Tropica ទទួលបានពានរង្វាន់រចនាប្លង់មេលំនៅដ្ឋានល្អបំផុត […]

ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសដែលបានចូលរួមជាអ្នកឧបត្ថម្ភផ្លាទីនីម ក្នុងគម្រោង”តោះដាំដើមឈើ ចាំអង្កាល់ទៀត ២០២២” របស់ JCI ចតុមុខ ដើម្បីដាំដើមកោងកាងនៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត។ ព្រឹត្តិការណ៍ នេះ ធ្វើឡើង ក្នុង គោលបំណង បង្កើតការយល់ដឹង អំពី បរិស្ថាន ដល់ សមាជិក និង សាធារណជន។ នៅធនាគារ ព្រីនស៍ ម.ក និរន្តរភាព និងបរិស្ថានបង្កើតបានជាស្នូលមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR)។ លើសពីនេះទៀត កីឡា សុខភាព និងការអប់រំ គឺជាស្នូលរបស់ទំនួលខុសត្រូវសង្គមសាជីវកម្មផងទៀត។ កម្មវិធីនេះ មានការចូលរួមពីសំណាក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឃីម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២២ និងលោក ជា កុកម៉េង ប្រធានថ្នាក់តំបន់នៃសភាយុវពាណិជ្ជករអន្តរជាតិចតុមុខ 2022។

មូលនិធិព្រីនស៍ បានធ្វើការឧបត្ថម្ភក្នុងកម្រិតថ្នាក់“ប្រាក់”ដល់កម្មវិធីរាត្រីសប្បុរសធម៌ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) ដោយបានរៃអង្គាសថវិកា ដើម្បីចូលរួមជួយធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តដែលគ្មានមីនមួយទៀតនៅកម្ពុជា។ ដើម្បីចូលរួមក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការថ្នាក់ជាតិស្ដីអំពី “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន” កម្មវិធីរាត្រីសប្បុរសធម៍របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) បានសហការរៀបចំរួមគ្នាជាមួយអាជ្ញាធរមីនកម្ពុជា (CMAA) ដោយបានប្រមូលផ្ដុំសាជីវកម្មសហការឧបត្ថម្ភចំនួន២១ និងអ្នកចូលរួមប្រមាណជិត ៥០០នាក់។ ជាមួយគ្នានេះ ភ្ញៀវកិត្តយសដែលបានអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (“CWBF”) និង ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា។ គូសបញ្ជាក់ថា ចំពោះថវិកាដែលរៃអង្គាសបានក្នុងកម្មវិធីសប្បុរសធម៍នេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការការពារអាយុជីវិតប្រជាជនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺតាមរយៈប្រតិបត្តិការបោសសម្អាតមីន ដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា បានមានប្រសាសន៍ថា “ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងបីទសវត្សរ៍ យើងមានសេចក្តីសោមនស្សរីករាយក្នុងការរួមចំណែកដល់ប្រទេស មិនត្រឹមតែក្នុងការអភិវឌ្ឍអាជីវកម្មតាមរយៈការជំរុញការវិនិយោគរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវអនាគតដ៏មានសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាផងដែរ”។ រួមជាមួយគ្នានេះផងដែរ លោក Gabriel […]

Six months after joining EuroCham Cambodia, Prince Holding Group (PHG) is delighted to have received a delegation from the business chamber today. EuroCham Cambodia Executive Director Denis Sainte-Marie and delegates visited Prince’s headquarters in Koh Pich and learned about its fast-growing business operations in Cambodia via a guided tour by the Group’s Chief Communications Officer, […]

Prince Holding Group (“Prince Group”) hosts a delegation of eight Korean business executives from Cambodia’s Korean Chamber of Commerce (“KoCham”) led by Chairman Mark Lee, warmly welcomed by the Group’s management at the Prince Group headquarters in Plov Koh Pich.

យើងខិតខំប្រឹងប្រែង ដើម្បីឱ្យអ្នកអាចរីករាយជាមួយអត្ថប្រយោជន៍នៃការរស់នៅដ៏ល្អបំផុត ខណៈពេលដែលប្រើប្រាស់សេវាធនាគាររបស់យើង ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួនជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។ ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ នឹងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្តជារៀងរាល់ថ្ងៃ សម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ទាំងអស់ ក៏ដូចជាការហ្រ្វីសំបុត្រកុន និងពោតលីងក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយនឹងរោងភាពយន្តដ៏ល្អបំផុត និងលំដាប់កំពូលនៅកម្ពុជា។ យើងបានចាប់ដៃសហការជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ចាប់តាំងពីធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងអំឡុងពេលនេះ យើងបានបង្កើតទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធក្នុងការបម្រើប្រភេទអតិថិជនផ្សេងៗ ជាមួយនឹងការផ្តល់ជូនពិសេសលើសំបុត្រកុនរបស់ពួកគេ។ យើងក៏មានជាសាលភាពយន្តធនាគារ ព្រីនស៍ វីអាយភី (Prince Bank VIP Lounge) នៅរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខផងដែរ។ សាលភាពយន្តធនាគារ […]

នាពេលថ្មីៗនេះ លោក Tan Khee Meng (KM Tan) ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (MBCC) អញ្ជើញដឹកនាំគណៈប្រតិភូទៅជួបជាមួយអ្នកគ្រប់គ្រងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមមានជនជាតិម៉ាឡេស៊ី និងសិង្ហបុរី នៅទីស្នាក់ការកណ្តាល ដើម្បីជាកិត្តិយសដល់ក្រុមហ៊ុនបានក្លាយជាសមាជិកសាជីវកម្មរួមនៃសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ក៏ដូចជាស្វែងរកកិច្ចសហការ និងភាពជាដៃគូនាពេលអនាគត។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានវត្តមានលោក Mohan Bandam អនុប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា និងជាអ្នកបោះពុម្ពផ្សាយកាសែតខ្មែរថាមស៍ ក៏ដូចជាសមាជិកនានារួមមាន លោក Wong Kee Poh នាយកប្រតិបត្តិនៃធនាគារ RHB កម្ពុជា លោក Ong Ming Teck នាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ និងលោក Lim Eu Jin លេខាធិការសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។ យោងតាមលោក Michael Chiam ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានសេចក្តីសោមនស្សរីករាយបានជ្រើសរើសបុគ្គលិកជនជាតិម៉ាឡេស៊ីប្រមាណជាង ៣០ នាក់ ចាប់តាំងពីក្រុមហ៊ុនបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥។ […]