ព្រីនស៍ ហូលឌីង គ្រុប ជូនដំណឹងជាសាធារណៈអំពីការក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុនខុសច្បាប់ និង ពង្រឹងការប្តេជ្ញាចិត្តចំពោះការអនុលោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

Categories
2023 អាជីវកម្ម

ព្រីនស៍ ហូលឌីង គ្រុប បានទទួលដឹងឮអំពីវីដេអូក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុនខុសច្បាប់ដែលបានផ្សព្វ ផ្សាយនៅលើ ប្រព័ន្ធតេឡេក្រាម និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។

វីដេអូនេះមាននិមិត្តសញ្ញា ព្រីនស៍ ហូលឌីង គ្រុប និងបង្ហាញពីផ្នែកខាងក្រៅ និងខាងក្នុងនៃការអភិវឌ្ឍដែលមិន ធ្លាប់ស្គាល់ពីមុនមក។ វាត្រូវបានអមដោយពាក្យជាភាសាវៀតណាម និងភាសាចិនដែលចែងថា ព្រីនស៍ ហូលឌីង គ្រុប បានអភិវឌ្ឍន៍ទីតាំងមួយ នៅ ម៉ុកបាយ ប្រទេសវៀតណាម ឬនៅក្រុងបាវិត ប្រទេសកម្ពុជាក្នុង គោលបំណងរៀបចំមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ហើយកំពុងអញ្ជើញភាគីដែលចាប់អារម្មណ៍ដើម្បី វិនិយោគ។ ចំពោះលេខទូរសព្ទក៏ត្រូវបានបង្ហាញក្នុងវីដេអូផងដែរ។

ព្រីនស៍ ហូលឌីង គ្រុប មិនគាំទ្រជាដាច់ខាតរាល់សកម្មភាពគ្រប់ទម្រង់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយក៏មិនមានការចូលរួម ឬផ្តល់ហិរញ្ញប្បទានដល់សកម្មភាពបែបនេះឡើយ។

ព្រីនស៍ ហូលឌីង គ្រុប សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធនឹងវីដេអូ និងបុគ្គលពីក្រោយវីដេអូ នេះ។ ព្រីនស៍ ហូលឌីង គ្រុប មិនមានទំនាក់ទំនង និងមិនស្គាល់ទីតាំងណាមួយដែលបង្ហាញក្នុងវីដេអូនេះទេ។

ព្រីនស៍ ហូលឌីង គ្រុប កំពុងស្វែងរកដំបូន្មានផ្នែកច្បាប់អំពីសិទ្ធិរបស់ខ្លួនប្រឆាំងនឹងបុគ្គលដែលបានផលិត និងផ្សព្វផ្សាយវីដេអូនេះដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយកំពុងស្ថិតក្នុងដំណើរការរាយការណ៍បញ្ហា នេះទៅអាជ្ញាធរពាក់ព័ន្ធ។ ព្រីនស៍ ហូលឌីង គ្រុប នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការផ្លូវច្បាប់ប្រឆាំង នឹងករណីក្លែងបន្លំ បែបនេះទេ។

ព្រីនស៍ ហូលឌីង គ្រុប សូមជំរាបដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន ចំពោះបុគ្គល ឬអង្គភាពដែលក្លែង បន្លំជា ព្រីនស៍ ហូលឌីង គ្រុប តាមប្រព័ន្ធអ៊ីនធឺណិត ហើយសូមកុំផ្សព្វផ្សាយវីដេអូដែលមិនស្គាល់ពីប្រភពដើម ច្បាស់លាស់។

Gabriel Tan
ប្រធានផ្នែកទំនាក់ទំនង
ព្រីនស៍ ហូលឌីង គ្រុប