សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group ) ត្រូវបានទទួលស្គាល់ក្នុងកម្មវិធីពានរង្វាន់ Asia Pacific Stevie Awards នៅឆ្នាំ ២០២១ ចំពោះការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងជម្ងឺកូវីដ-១៩

Categories
2021 អាជីវកម្ម

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ទទួលបានពានរង្វាន់ប្រាក់ ចំពោះការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងជម្ងឺកូវីដ១៩ – ជាការឆ្លើយតបដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន ដែលបាននឹងកំពុងក្លាយជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាក្នុងការឈ្នះពានរង្វាន់នេះ

[ភ្នំពេញថ្ងៃទី ១២ ឧសភា ២០២១] ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានក្លាយជាអ្នកឈ្នះពានរង្វាន់ប្រាក់នៅក្នុងកម្មវិធី​ពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី ៨ (កម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានការទទួលស្គាល់ច្រើនបំផុតនៃ​កម្មវិធីប្រកួតពានរង្វាន់អាជីវកម្មជាសកល) ក្នុងប្រភេទពានរង្វាន់ ការឆ្លើយតបរបស់ក្រុមហ៊ុនទៅនឹងជម្ងឺកូវីដ-១៩ ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group ) ជាក្រុមហ៊ុនតែមួយគត់មកពីប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនជាច្រើននៅតំបន់អាស៊ី ទៅលើប្រភេទពានរង្វាន់ ការស្វែងរកការទទួលស្គាល់នូវឧត្តមភាពក្នុងការគ្រប់គ្រងវិបត្តិនៃជម្ងឺកូវីដ-១៩។ កម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards គឺជាកម្មវិធីពានរង្វាន់អាជីវកម្មតែមួយគត់ ដោយមានការទទួលស្គាល់ទៅលើការច្នៃប្រឌិតនៅក្នុងកន្លែងធ្វើការទូទាំងប្រទេសប្រមាណជាង ២៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីពានរង្វាន់ Stevie Awards ត្រូវបានគេចាត់ទុកថាជាកម្មវិធីពានរង្វាន់អាជីវកម្មឈានមុខគេនៅលើពិភពលោក ដែលផ្តល់ការទទួលស្គាល់ចំពោះសមិទ្ធិផលនានា ដូចជាកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិ (The International Business Awards®) ដែលមានរយៈពេល ១៩ ឆ្នាំមកហើយ។
អ្នកឧកញ៉ា Chen Zhi (陳志公爵) ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group ) បានមានប្រសាសន៍ថា ចំពោះការទទួលស្គាល់នេះ បានពង្រឹងនូវភាពជឿជាក់របស់ពួកយើងថា វិស័យឯកជនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកស្ទួយសកលលោកឱ្យមានភាពប្រសើរឡើងវិញ។ ពួកយើងនឹងបន្តជួយដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា ដូចដែលពួកយើងបានឆ្លើយតបទៅនឹងរលកចុងក្រោយនៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩នេះ” ។ លោកក៏បានបន្តថា “ នៅលើកំណត់សំគាល់នោះ ពួកយើងបានចាក់វ៉ាក់សាំងដល់បុគ្គលិកប្រមាណជាង ៣,០០០នាក់ ដែលបច្ចុប្បន្នកំពុងធ្វើការជាមួយក្រុមហ៊ុននានាដែលជាសមាជិក។ ដោយមានការឆ្លើយតបដ៏ទូលំទូលាយរបស់ពួកយើងចំពោះជម្ងឺរាតត្បាតនេះ ពួកយើងមានសេចក្តីរីករាយ ដោយពុំទាន់មានសញ្ញាណាមួយបានបញ្ជាក់ថានិយោជិករបស់យើងណាម្នាក់​បានឆ្លងជម្ងឺកូវីដ-១៩ នោះទេ។
គិតត្រឹមថ្ងៃទី ៧ ខែឧសភា ប្រទេសកម្ពុជាបានប្រើប្រាស់វ៉ាក់សាំងអស់ចំនួន ២.៨លានដូស ដែលអាចចាក់ជូនប្រជាជនប្រមាណជា ៨.៦% នៃចំនួនប្រជាជនសរុប ហើយត្រូវបានរំពឹងថាវាអាចចំណាយពេលយ៉ាងហោចណាស់ ២៩០ថ្ងៃ ក្នុងការចាក់វ៉ាក់សាំងទៅលើប្រជាជនប្រមាណ ៧០% នៃចំនួនប្រជាជនសរុប​ ដែលទិន្នន័យទាំងនេះពឹងផ្អែកនៅលើទិន្នន័យនៃការចាក់វ៉ាក់សាំងចុងក្រោយបង្អស់ដែលត្រូវបានចងក្រងដោយគេហទំព័រ Our World In Data ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានប្តេជ្ញាចិត្តជួយប្រទេសកម្ពុជាឱ្យវិលត្រឡប់មកសភាពប្រសើរឡើងវិញឱ្យបានឆាប់រហ័ស ក្នុងនោះដែរពួកយើងក៏មានគោលបំណងក្នុងការចាក់វ៉ាក់សាំងដល់និយោជិកទាំងអស់ ហើយក៏នឹងបន្តគោរពតាមការណែនាំចុងក្រោយបង្អស់របស់អាជ្ញាធរ និងបន្តធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មឱ្យមានសុវត្ថិភាព។

ចំពោះអង្គភាពផ្សេងទៀតដែលមានមូលដ្ឋាននៅកម្ពុជា ដែលទទួលបានការសរសើរផងដែរនោះ រួមមានអង្គការមិនមែនរដ្ឋាភិបាលដូចជា៖ អង្គការហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak) ដែលមានទីតាំងនៅខេត្តបាត់ដំបង និងអង្គការ This Life ជាអង្គការមិនស្វែងរកប្រាក់ចំណេញមានទីតាំងនៅខេត្តសៀមរាប។ ក្រុមហ៊ុនដែលឈានមុខគេមួយចំនួននៅតំបន់អាស៊ីដូចជា៖ ក្រុមហ៊ុន Tata Consultancy Services, ក្រុមហ៊ុន Link Asset Management Limited​, ក្រុមហ៊ុន Megaworld Corporation, ក្រុមហ៊ុន Resorts World Manila, ក្រុមហ៊ុន Shell Philippines and ក្រុមហ៊ុន Singtel ក៏បានកោតសរសើរផងដែរចំពោះប្រភេទពានរង្វាន់ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group ) ទទួលបាននោះ។
ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ត្រូវបានកំណត់តាមរយៈមធ្យមភាគពិន្ទុពីសំណាក់នាយកប្រតិបត្តិដែលដើរតួជាចៅក្រមប្រមាណជាង ១០០នាក់ នៅជុំវិញពិភពលោកកាលពីខែមីនា និងខែមេសាកន្លងទៅនេះ។
ចៅក្រមជាច្រើនបានទទួលស្គាល់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ចំពោះការជួយដល់សហគមន៍ក្នុងគ្រាលំបាក ដោយបានដឹងពីតម្រូវការនៃការឆ្លើយតបទៅនឹងវិបត្ដិមួយក្នុងមួយសតវត្សរ៍ដែលមិនធ្លាប់កើតមានឡើងពីមុនមក ។
តាំងពីការចាប់ផ្តើមដំបូងនៃជម្ងឺរាតត្បាតនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានចាត់ទុកសុខភាព និងសុខុមាលភាពនិយោជិករបស់ខ្លួនជាអាទិភាព – ដែលចាំបាច់ជាងកត្តាអាទិភាពដទៃៗទៀត។ រហូតមកដល់ពេលនេះ មិនទាន់មាននិយោជិកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩នៅឡើយទេ។ ស្របទៅតាមបទបញ្ជានានាក្នុងតំបន់ និយោជិកគ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យធ្វើការពីផ្ទះជាចាំបាច់ ក្នុងអំឡុងពេលដ៏ជាក់លាក់ដែលចោទឱ្យមាននូវហានិភ័យខ្ពស់នៃជម្ងឺនេះ។ ក្រុមហ៊ុនជាសមាជិកផ្សេងៗរបស់សម្ព័ន្ធ (Group) ក៏បានចែករំលែកនូវព័ត៌មានអំពីការវិវឌ្ឍថ្មីៗចុងក្រោយដើម្បីជាការបន្ធូរបន្ថយនូវរាល់ការព្រួយបារម្ភ និងដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់និយោជិករបស់ខ្លួនរាប់ពាន់នាក់ចំនួន ៤ដង។ ម៉ាស៊ីនវាស់សីតុណ្ហភាពរាងកាយក៏ត្រូវបានតំឡើងនៅគ្រប់ច្រកចូលការិយាល័យ ផ្សារទំនើប ការដ្ឋានសំណង់ និង Prince Manor Resort ដើម្បីធ្វើការតាមដានទៅលើសីតុណ្ហភាពរាងកាយដល់និយោជិក និងអតិថិជន។

ជាលទ្ធផល ក្រុមហ៊ុនសមាជិកផ្សេងៗទៀតដែលជាផ្នែកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ក៏អាចពង្រីកប្រតិបត្តិការនានានៅក្នុងប្រទេសកម្ពុជា ដោយធានាឱ្យបានថាសម្ព័ន្ធ (Group) នឹងមាននូវជម្រើសលំដាប់កំពូលសម្រាប់អ្នកដែលស្វែងរកការងារធ្វើក្នុងស្រុក បើទោះជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាទាំងមូលកំពុងមានការធ្លាក់ចុះក៏ដោយ។

ក្នុងខែមីនាឆ្នាំនេះ ដោយមើលឃើញពីស្ថានភាពដែលបណ្តាលមកពីការកើនឡើងនៃករណីជម្ងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ក៏ធ្លាប់បានធ្វើការបរិច្ចាគថវិកាប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិចកាលពីខែធ្នូកន្លងទៅ ដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន ១លានដូស។

មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកដែលធ្វើការលើសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) បានឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរកជំនួយពីមន្ត្រីរាជរដ្ឋាភិបាលក្នុងតំបន់ ហើយបានបរិច្ចាគសម្លៀកបំពាក់ដែលជាឈុតការពារខ្លួនពីជម្ងឺកូវីដ-១៩ ដល់បុគ្គលិកពេទ្យជាច្រើននាក់។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនដែលជាសមាជិកផ្សេងៗទៀតដូចជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទែតគ្រុប​ (Prince Real Estate Group) បានអនុវត្តវិធានការនានារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីផ្តល់នូវស្បៀងអាហារចាំបាច់ជូនដល់គ្រួសារក្រីក្រ ដែលរស់នៅក្នុងតំបន់ដែលមានកាផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ-១៩។

ស្របតាមយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលមានមុខងារផ្តោតលើចំណុចសំខាន់ៗចំនួនបីគឺ៖ ការថែទាំសុខភាព ការអប់រំ និងការចូលរួមនៅក្នុងសហគមន៍, សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) នឹងបន្តពង្រឹងទៅលើសមិទ្ធិផលនេះ ហើយនិងធ្វើឱ្យមានភាពខុសគ្នាតាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជូនដល់និយោជិក អតិថិជន និងសហគមន៍ ហើយក៏នឹងលើកស្ទួយតួនាទីរបស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ភាគហ៊ុនដែលមានទំនួលខុសត្រូវលើកិច្ចការក្នុងប្រទេសកម្ពុជា។

– ចប់ –

អំពីក្រុមហ៊ុន Prince Holding Group៖

អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, និង ធនាគារ Prince Bank ផងដែរ ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការអភិវឌ្ឍន៍ទៅលើ វិស័យអចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និងជីវិតរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership) ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ី ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្លងមូលធនក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) កំពុងតែបោះជំហានទៅមុខដោយបន្តស្វែងរកឱកាសដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់នៅក្នុងវិស័យសំខាន់ៗដើម្បីភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។

អំពីពានរង្វាន់ Stevie® Awards

ពានរង្វាន់ Stevie Awards ត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីចំនួន ៨ រួមមាន៖ ពានរង្វាន់ Asia-Pacific Stevie Awards, ពានរង្វាន់ German Stevie Awards, ពានរង្វាន់ Middle East & North Africa Stevie Awards, ពានរង្វាន់ American Business Awards®, ពានរង្វាន់ International Business Awards®, ពានរង្វាន់ Stevie Awards for Women in Business, ពានរង្វាន់ Stevie Awards for Great Employers និងពានរង្វាន់ Stevie Awards for Sales & Customer Service ។ ការប្រកួតប្រជែងពានរង្វាន់ Stevie Awards ទទួលបានការចូលរួមច្រើនជាង ១២,០០០ ជារៀងរាល់ឆ្នាំពីអង្គការនានានៅប្រមាណជាង ៧០ប្រទេស។ ដោយទទួលបានការផ្តល់កិត្តិយសពីសំណាក់ គ្រប់ប្រភេទ និងទំហំនៃអង្គការ និងប្រជាជនគ្រប់គ្នាផងដែរ, Stevies ទទួលស្គាល់លក្ខណៈឆ្នើមរបស់បុគ្គលិកក្នុងកន្លែងធ្វើការនៅទូទាំងពិភពលោក។ ស្វែងយល់បន្ថែមអំពីរង្វាន់ Stevie Awards តាមរយៈគេហទំព័រ http://www.StevieAwards.com

អ្នកឧបត្ថម្ភ និងដៃគូនៃពានរង្វាន់ Asia-Pacific Stevie Awards ឆ្នាំ២០២១ រួមមាន ក្រុមហ៊ុនទស្សនាវដ្ដី Adobo Magazine, ក្រុមហ៊ុន PR Newswire Asia និងក្រុមហ៊ុន Korea Business Communicators Association

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) សូមធ្វើការទំនាក់ទំនងមកកាន់៖

Mr. Andrew Scott
Hill+Knowlton Strategies Asia
Tel: +852-5918-9896
Andrew.scott@hkstrategies.com

Ms. Ada Leung
Hill+Knowlton Strategies Asia
Tel: +852-2894-6225
Email: Ada.leung@hkstrategies.com