[ភ្នំពេញ, ៥ មីនា ២០២៤] មូលនិធិព្រីនស៍បានចាប់ផ្តើមសិក្ខាសាលាដំបូងរបស់ខ្លួនក្នុងដើមឆ្នាំ ២០២៤ សម្រាប់និស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ក្រោមប្រធានបទ “ការសិក្សារបស់និសិ្សតជាមួយបច្ចេកវិទ្យា AI” ដែលសិក្ខាកាមបានសិក្សាពីការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយប្រសិទ្ធភាព ហើយយើងក៏បានបង្ហាញពីសារៈសំខាន់ និងការអនុវត្តប្រកបដោយក្រមសីលធម៌ក្នុងការប្រើប្រាស់ AI ផងដែរ។ សិក្ខាសិលានេះបានធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនិសិ្សតដែលបានចូលរួមមានឱកាសក្នុងការការអនុវត្តផ្ទាល់ដោយស្វែងយល់ពីកម្មវិធីជាច្រើនរបស់ AI ដែលរាប់បញ្ជូលទាំងការវិភាគទិន្នន័យ និងការដោះស្រាយបញ្ហាប្រកបដោយក្រមសីលធម៌។ កម្មវិធីនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ក្នុងការរៀបចំអ្នកជំនាន់ក្រោយសម្រាប់ការដោះស្រាយបញ្ហាប្រឈម និងការចាប់យកឱកាសក្នុងយុគសម័យឌីជីថល។ ក្រោយពីបញ្ចប់សិក្ខាសាលាយើងទទួលបានមតិវិជ្ជមានជាច្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះមតិនិសិ្សតប្រមាណ ៩០% បានលើកឡើងថាសិក្ខាសាលានេះពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់ការសិក្សា និងអាជីពការងារនាពេលអនាគតរបស់ពួកគេ។ ពួកគេក៏បានចែករំលែកពីអត្ថប្រយោជន៍នៃការអនុវត្តជាក់ស្ដែងអំពីបច្ចេកវិទ្យាAI ដែលជួយបណ្ដុះការយល់ដឹងរបស់ពួកគេកាន់តែច្បាស់និង ប្រើប្រាស់ប្រកបដោយក្រមសីលធម៌។ លោក ចែម ចាន់ថុល នាយកប្រតិបត្តិនៃមូលនិធិព្រីនស៍ បានសង្កត់ធ្ងន់លើឥទ្ធិពលនៃចលនាផ្លាស់ប្តូររបស់ AI លើវិធីសាស្រ្តអប់រំ និងប្រសិទ្ធភាពការសិក្សារបស់សិស្សានុសិស្សផងដែរ។ លោក ចាន់ថុល បានលើកឡើងផងដែរថា “AI មិនមែនត្រឹមតែជាឧបករណ៍សម្រាប់នវានុវត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងចំពោះការអប់រំ និងការរៀនសូត្រផងដែរ” ។ សិក្ខាសាលានេះក៏បានជំរុញឱ្យមានការសិក្សាជាក្រុម ដោយលើកទឹកចិត្តសិក្ខាកាមឱ្យចែករំលែកការយល់ដឹង […]
Author: Gopinath Ponnusamy
ទស្សនាវដ្ដីព័ត៌មានអនឡាញ The Diplomat បានចុះផ្សាយបទសម្ភាសន៍ជាមួយ «អ្នកសារព័ត៌មាន» ឯករាជ្យដែលមានមូលដ្ឋាននៅប្រទេសស៊ែប៊ី គឺលោក Jack Adamović Davies ដែលថ្មីៗនេះបានសរសេរអត្ថបទចំនួនបី ដែលធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹង ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ អត្ថបទទាំងនេះត្រូវបានចុះផ្សាយក្នុងអំឡុងពេលចូលឆ្នាំចិន។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមធ្វើការឆ្លើយតបទៅនឹងបទសម្ភាសន៍ដូចខាងក្រោម៖ ១ៅក្នុងបទសម្ភាសន៍ លោក Davies បានទទួលស្គាល់ថា គាត់បានលះបង់រយៈពេល ៣ ឆ្នាំកន្លងមកនេះ ក្នុងការកសាងសំណុំរឿងជុំវិញការរៀបរាប់ពី ប្រាក់ចំណេញរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺបានមកពីឧក្រិដ្ឋកម្មឆ្លងដែន។ លើសពីនេះ លោក Davies បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពុករលួយដែលបាន «រំលោភអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា» ដើម្បីការពារក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងប្រធានក្រុមហ៊ុនគឺលោក ចេនហ្ស៊ី។ នៅចុងបញ្ចប់នៃការស៊ើបអង្កេតរយៈពេល បី ឆ្នាំនេះ លោក Davies បានទទួលស្គាល់ថា «យើងនៅតែមិនអាចនិយាយឱ្យច្បាស់ថាតើលុយរបស់គាត់ទាំងអស់បានមកពីណានោះទេ»។ ម្យ៉ាងទៀត លោក […]
វិទ្យុអាស៊ីសេរី បានចេញផ្សាយអត្ថបទផ្នែកទី បី ក្រោមចំណងជើងថា «អគារទាក់ទងនឹងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) រងការចោទប្រកាន់ថាមានអំពើទារុណកម្ម និងការងារដោយបង្ខំ» គឺជា «ការលាតត្រដាង» ក្រោមការអះអាងខ្លួនឯង ប្រឆាំងនឹង ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយ «អ្នកកាសែត» ឯករាជ្យ គឺលោក Jack Adamović Davies ដែលរស់នៅ និងធ្វើការនៅប្រទេសស៊ែប៊ី។ ស្រដៀងទៅនឹងអត្ថបទមុនរបស់លោក Davies ដែរ អត្ថបទចុងក្រោយបំផុតនេះមានការចោទប្រកាន់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប យ៉ាងធ្ងន់ធ្ងរ និងគ្មានមូលដ្ឋានច្បាស់លាស់។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមធ្វើការឆ្លើយតបដូចខាងក្រោម៖ ដូចជាការប៉ុនប៉ងពីមុនរបស់លោកក្នុងនាមជា «អ្នកសារព័ត៌មាន» អត្ថបទចុងក្រោយបំផុតរបស់លោក Davies បានចោទប្រកាន់ដែលបង្កើតឱ្យមានការចាប់អារម្មណ៍មួយ បានសរសេរដោយការលោតទៅរកតក្កវិជ្ជាជាច្រើន សេចក្តីថ្លែងការណ៍ដែលមានការពិតពាក់កណ្តាល និង ឬ បំភាន់ រួមទាំងការប្រឌិតទាំងស្រុង។ ការចោទប្រកាន់នៅចំណុចកណ្តាលក្នុងអត្ថបទនេះគឺថា […]
មិនយូរប៉ុន្មានបន្ទាប់ពីអត្ថបទមុនរបស់ វិទ្យុសេរីអាស៊ី ដែលយើងបានឆ្លើយតបទៅហើយ តាមរយៈតំណភ្ជាប់នេះ https://www.princeholdinggroup.com/2024/02/06/joint-statement-by-prince-holding-group-and-duane-morris-selvam-llp-2/ វិទ្យុអាស៊ីសេរី បានចេញផ្សាយអត្ថបទទី២ ដែលមានចំណងជើងថា «ភាពមិនប្រក្រតីជាច្រើនក្នុងប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) នៅក្រៅប្រទេស» នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមធ្វើការឆ្លើយតបចំពោះអត្ថបទដូចខាងក្រោម៖ ពេលវេលានៃអត្ថបទនេះគឺបង្ហាញច្បាស់ពីបំណងអាក្រក់ ហើយចង់ធ្វើបាប ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រងការខូចខាតជាអតិបរមា។ ការជ្រើសរើសពេលវេលាបែបនេះ ហាក់ដូចជាអ្នកនិពន្ធបានធ្វើការគណនា ដោយសន្មតថា នឹងមិនមានក្រុមផ្នែកទំនាក់ទំនង និងក្រុមផ្នែកច្បាប់របស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ទំនេរនៅអំឡុងពេលនេះនោះទេ អាស្រ័យហេតុនេះ ក៏បានពង្រីកការបំផ្លាញដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ក្នុងអំឡុងពេលស្ងប់ស្ងាត់ជាធម្មតានេះ។ ការចោទប្រកាន់សំខាន់នៅក្នុងអត្ថបទនេះគឺថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមក្នុងការលាងលុយកខ្វក់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានចោទប្រកាន់មានឈ្មោះថា ក្រុមហ៊ុន Amiga Entertainment។ ទោះជាយ៉ាងណាក៏ដោយ វាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ ដែលអត្ថបទមិនបានលើកឡើងពីករណីជាក់លាក់ណាមួយពី ក្រុមហ៊ុន ព្រីនស៍ ហូលឌីង […]
Phnom Penh, Cambodia, January 15, 2024 – H.E. Heng Sour, Minister of Labour and Vocational Training, and Mr. Ky Sokkim, CEO of the Skills Development Fund (SDF), recently toured the Prince Horology Vocational Training Center. This center is a key project funded by philanthropist Chen Zhi, Chairman of Prince Holding Group, to impart the art […]
We refer to the announcement by Prince Holding Group on 14 December 2023 regarding a video circulating on the Telegram App and other social media, which falsely purports to be from Prince Holding Group. Prince Holding Group disavows any connection to the video, which it believes has been created by criminals who wish to impersonate […]
ព្រីនស៍ ហូលឌីង គ្រុប បានទទួលដឹងឮអំពីវីដេអូក្លែងបន្លំប្រើប្រាស់ឈ្មោះក្រុមហ៊ុនខុសច្បាប់ដែលបានផ្សព្វ ផ្សាយនៅលើ ប្រព័ន្ធតេឡេក្រាម និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។ វីដេអូនេះមាននិមិត្តសញ្ញា ព្រីនស៍ ហូលឌីង គ្រុប និងបង្ហាញពីផ្នែកខាងក្រៅ និងខាងក្នុងនៃការអភិវឌ្ឍដែលមិន ធ្លាប់ស្គាល់ពីមុនមក។ វាត្រូវបានអមដោយពាក្យជាភាសាវៀតណាម និងភាសាចិនដែលចែងថា ព្រីនស៍ ហូលឌីង គ្រុប បានអភិវឌ្ឍន៍ទីតាំងមួយ នៅ ម៉ុកបាយ ប្រទេសវៀតណាម ឬនៅក្រុងបាវិត ប្រទេសកម្ពុជាក្នុង គោលបំណងរៀបចំមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ហើយកំពុងអញ្ជើញភាគីដែលចាប់អារម្មណ៍ដើម្បី វិនិយោគ។ ចំពោះលេខទូរសព្ទក៏ត្រូវបានបង្ហាញក្នុងវីដេអូផងដែរ។ ព្រីនស៍ ហូលឌីង គ្រុប មិនគាំទ្រជាដាច់ខាតរាល់សកម្មភាពគ្រប់ទម្រង់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយក៏មិនមានការចូលរួម ឬផ្តល់ហិរញ្ញប្បទានដល់សកម្មភាពបែបនេះឡើយ។ ព្រីនស៍ ហូលឌីង គ្រុប សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធនឹងវីដេអូ និងបុគ្គលពីក្រោយវីដេអូ នេះ។ ព្រីនស៍ ហូលឌីង គ្រុប មិនមានទំនាក់ទំនង និងមិនស្គាល់ទីតាំងណាមួយដែលបង្ហាញក្នុងវីដេអូនេះទេ។ ព្រីនស៍ ហូលឌីង គ្រុប កំពុងស្វែងរកដំបូន្មានផ្នែកច្បាប់អំពីសិទ្ធិរបស់ខ្លួនប្រឆាំងនឹងបុគ្គលដែលបានផលិត និងផ្សព្វផ្សាយវីដេអូនេះដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយកំពុងស្ថិតក្នុងដំណើរការរាយការណ៍បញ្ហា នេះទៅអាជ្ញាធរពាក់ព័ន្ធ។ ព្រីនស៍ […]