វិទ្យុអាស៊ីសេរី បានចេញផ្សាយអត្ថបទផ្នែកទី បី ក្រោមចំណងជើងថា «អគារទាក់ទងនឹងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) រងការចោទប្រកាន់ថាមានអំពើទារុណកម្ម និងការងារដោយបង្ខំ» គឺជា «ការលាតត្រដាង» ក្រោមការអះអាងខ្លួនឯង ប្រឆាំងនឹង ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដោយ «អ្នកកាសែត» ឯករាជ្យ គឺលោក Jack Adamović Davies ដែលរស់នៅ និងធ្វើការនៅប្រទេសស៊ែប៊ី។ ស្រដៀងទៅនឹងអត្ថបទមុនរបស់លោក Davies ដែរ អត្ថបទចុងក្រោយបំផុតនេះមានការចោទប្រកាន់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប យ៉ាងធ្ងន់ធ្ងរ និងគ្មានមូលដ្ឋានច្បាស់លាស់។
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមធ្វើការឆ្លើយតបដូចខាងក្រោម៖
- ដូចជាការប៉ុនប៉ងពីមុនរបស់លោកក្នុងនាមជា «អ្នកសារព័ត៌មាន» អត្ថបទចុងក្រោយបំផុតរបស់លោក Davies បានចោទប្រកាន់ដែលបង្កើតឱ្យមានការចាប់អារម្មណ៍មួយ បានសរសេរដោយការលោតទៅរកតក្កវិជ្ជាជាច្រើន សេចក្តីថ្លែងការណ៍ដែលមានការពិតពាក់កណ្តាល និង ឬ បំភាន់ រួមទាំងការប្រឌិតទាំងស្រុង។
- ការចោទប្រកាន់នៅចំណុចកណ្តាលក្នុងអត្ថបទនេះគឺថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានប្រព្រឹត្ត ឬជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅ «សួនឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហ្គោលដេន ហ្វ័រឈូន (Golden Fortune Science and Technology Park)» ។ ការចោទប្រកាន់នេះ ដូចជាការលើកឡើងជាច្រើនទៀតរបស់លោក Davies គឺមិនពិតនោះទេ។
- ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មិនមានកម្មសិទ្ធិ ឬគ្រប់គ្រងបរិវេណអគារដែលគេស្គាល់ថាជា «សួនឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហ្គោលដេន ហ្វ័រឈូន» នោះទេ ហើយក៏មិនពាក់ព័ន្ធនឹងសកម្មភាពដែលត្រូវបានចោទប្រកាន់ណាមួយដែលបានធ្វើឡើងនៅក្នុងនោះដែរ។ ក្រុមហ៊ុន មិនមានចំណេះដឹង ឬការគ្រប់គ្រងលើសកម្មភាពដែលត្រូវបានចោទប្រកាន់នៅក្នុងបរិវេណអគារដែលត្រូវបានចោទប្រកាន់នោះទេ។
- ការប៉ុនប៉ងរបស់លោក Davies ក្នុងការភ្ជាប់បរិវេណអគារនោះជាមួយក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប គឺផ្អែកលើសេចក្តីថ្លែងការណ៍មិនពិត ឬបំភាន់មួយចំនួន ដែលត្រូវបានលើកឡើងដូចខាងក្រោម៖
- កោក Davies ចោទប្រកាន់ថា បរិវេណអគារនោះដំណើរការដោយក្រុមហ៊ុនមួយ «ដឹកនាំដោយអ្នកគ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍»។ ការចោទប្រកាន់នេះជារឿងមិនពិត។ គ្មានគណៈគ្រប់គ្រងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ណាម្នាក់ ធ្វើការនៅក្នុងក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន នោះទេ កុំថាឡើយគ្រប់គ្រងក្រុមហ៊ុនដែល លោក Davies បានចោទប្រកាន់ថាជាក្រុមហ៊ុនមេរបស់បរិវេណអគារនោះ។
- លោក Davies ចោទប្រកាន់ថា លោក អ៊ឹង តារា មានទំនាក់ទំនងយ៉ាងជ្រៀលជ្រៅជាមួយក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងកាន់តំណែងជានាយកនៅក្នុងក្រុមហ៊ុន ព្រីនស៍ មួយចំនួនទៀត។ ការចោទប្រកាន់នេះជារឿងមិនពិត។ លោក អ៊ឹង ដារ៉ា មិនមែនជាបុគ្គលិករបស់ព្រីនស៍ ហូលឌីង គ្រុប ទេ ហើយមិនកាន់កាប់លើការគ្រប់គ្រង ឬភាគហ៊ុនណាមួយនៅក្នុងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ឬក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយឡើយ។
- លោក Davies និយាយថា ក្រុមហ៊ុន ហេង ស៊ីន រៀល អ៊ីស្ទេត គឺជាប្រភពនៃទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប លោក ចេន ហ្ស៊ី។ នេះគឺជាការបំភាន់។ ក្រុមហ៊ុន ហេង ស៊ីន គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយលោក ចេន ហ្ស៊ី។ នៅឆ្នាំ២០១៨ លោក ចេន ហ្ស៊ី បានលក់ភាគហ៊ុនទាំងអស់របស់គាត់នៅក្នុង ក្រុមហ៊ុន ហេង ស៊ីន។ បន្ទាប់ពីការបោះចោលភាគហ៊ុនខាងលើក្នុងឆ្នាំ ២០១៨ លោក ចេន ហ្ស៊ី បានឈប់ធ្វើជានាយក ឬម្ចាស់ភាគហ៊ុននៃ ក្រុមហ៊ុន ហេង ស៊ីន ហើយលែងមានជាប់ពាក់ព័ន្ធក្នុង ក្រុមហ៊ុន ហេង ស៊ីន ទៀតហើយ។ គ្មានឡើយដែលថា លោក ចេន ហ្ស៊ី និងលោក អ៊ឹង ដារ៉ា ជាសហនាយកក្រុមហ៊ុន ហេង ស៊ីន រៀល អ៊ីស្ទេត ទេ។ ការដកខ្លួនរបស់លោក ចេន ហ្ស៊ី បង្ហាញយ៉ាងច្បាស់លើការចោទប្រកាន់ទាក់ទងនឹង ក្រុមហ៊ុន ហេង ស៊ីន ជាការពិតមួយដែល លោក Davis មិនបានដាក់បញ្ចូលក្នុងអត្ថបទ ដែលធ្វើឱ្យមានការយល់ច្រឡំយ៉ាងខ្លាំងដល់សាធារណជន។
- ឃោក Davies និយាយថា បរិវេណនេះគឺជាការអភិវឌ្ឍដែលដំណើរការដោយ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត (Prince Huan Yu Real Estate «Prince Huan Yu») ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ ហូលឌីង គ្រុប ។ នេះជារឿងមិនពិត។ នៅក្នុង ឬប្រហែលឆ្នាំ ២០១៩ អតិថិជនម្នាក់បានទាក់ទងជាមួយក្រុមហ៊ុន ព្រីន ហ័ន យូ ដើម្បីសាងសង់អចលនទ្រព្យពាណិជ្ជកម្មនៅតំបន់ជ្រៃធំ។ តម្រូវការគម្រោងត្រូវគ្នានឹងលក្ខណៈស្តង់ដារ អចលនទ្រព្យពាណិជ្ជកម្ម ហើយគ្មានហេតុផលណាមួយដែល ក្រុមហ៊ុន ព្រីន ហ័ន យូ សង្ស័យថាមានអ្វីខុសនោះទេ។ ក្រុមហ៊ុន ព្រីន ហ័ន យូ បានបញ្ចប់ការសាងសង់ ហើយបានប្រគល់ការគ្រប់គ្រង និងការកាន់កាប់ទីតាំងទៅឱ្យអតិថិជននៅឆ្នាំ ២០២០ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាដែលពាក់ព័ន្ធ។
- ជាចុងក្រោយ អត្ថបទនេះបានចោទប្រកាន់ថាតុលាការចិនតំបន់វ៉ានឆាង (Wancang County) បានធ្វើការរកឃើញនៅឆ្នាំ ២០២២ ថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន «សហការ» ជាមួយបុគ្គលមួយចំនួនក្នុងការបង្កើតកាស៊ីណូអនឡាញខុសច្បាប់។ នេះជារឿងមិនពិត។ តុលាការចិនមិនបានធ្វើការរកឃើញថាក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានសហការគ្នាក្នុងការបង្កើតកាស៊ីណូអនឡាញខុសច្បាប់នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ពីមុន ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចង្អុលបង្ហាញថាឧក្រិដ្ឋជនត្រូវបានគេរកឃើញថាបានប្រើប្រាស់ឈ្មោះក្លែងក្លាយ «ព្រីនស៍ គ្រុប» ដើម្បីបញ្ឆោតជនរងគ្រោះរបស់ពួកគេនោះទេ។ តាមរយៈតំណភ្ជាប់ https://www.princeholdinggroup.com/2023/12/30/joint-statement-by-prince-holding-group-and-duane-morris-selvam-llp/ នេះបង្ហាញច្បាស់ណាស់មិនមានន័យថាក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមនៅក្នុងគ្រោងការណ៍ឧក្រិដ្ឋកម្មទាំងនេះ ហើយវាជាការឆោតល្ងង់ក្នុងការគិតបែបនេះ។
- វាជាការខកចិត្តមួយដែលអង្គភាពសារព័ត៌មានអះអាងខ្លួនថា ជាប្រភពព័ត៌មានដែលអាចទុកចិត្តបាន បានចុះផ្សាយអត្ថបទ ដោយគ្មានការត្រួតពិនិត្យជាមូលដ្ឋានឬ ការពិត។
- វាក៏ត្រូវបានគេមើលឃើញដែរថា ទោះបីជាសកម្មភាពនៅក្នុងអត្ថបទរបស់លោក Davies ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយថាត្រូវបានប្រព្រឹត្តដោយបុគ្គល និងអង្គភាពដែលមានឈ្មោះផ្សេងៗគ្នាក៏ដោយ លោក Davies បានជ្រើសរើសមិនសរសេរអំពីពួកគេនោះទេ។ ផ្ទុយទៅវិញ លោក Davies បានឈ្លក់វង្វេងនឹងខ្លួនឯងក្នុងការបង្កើតទំនាក់ទំនងផ្សារភ្ជាប់មិនច្បាស់លាស់រវាងបុគ្គលទាំងនេះ និងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលធ្វើឡើងដោយលោក Davies។
- ដូចដែលបានបញ្ជាក់ពីមុន ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទាក់ទងជាមួយ ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP ដើម្បីផ្តល់ប្រឹក្សាអំពីសិទ្ធិរបស់ខ្លួន និងការចាត់វិធានការបន្ទាប់ដ៏សមស្របណាមួយ។
ដោយ
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប
ក្រុមហ៊ុនមេធាវី Duane Morris & Selvam LLP