ថ្មីៗនេះ ព្រីនស៍ ហូលឌីង គ្រុប (ព្រីនស៍ គ្រុប) ដែលជាអង្គភាពធុរកិច្ចដ៏លេចធ្លោមួយនៅកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូមកពីវេទិកាធុរកិច្ចអន្តរជាតិសិង្ហបុរី ហៅកាត់ថា SIBF ដើម្បីស្វែងយល់ពីសក្តានុភាពនៃឱកាសក្នុងការពង្រឹងទំនាក់ទំនងអាជីវកម្ម។
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ពួកយើងមានសេចក្តីសោមន្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយនឹងនាយកប្រតិបត្តិជនជាតិសិង្ហបុរីដ៏គួរឱ្យគោរពនៅក្នុងប្រទេសកម្ពុជា។ ព្រីនស៍ គ្រុប មានបុគ្គលិករួមទាំងអ្នកគ្រប់គ្រងជាន់ខ្ពស់ជនជាតិសិង្ហបុរីប្រមាណជាង ៣០ នាក់ រួមទាំងខ្ញុំផងដែរ។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាដៃគូអន្តរជាតិ និងការខិតខំប្រឹងប្រែងរួមគ្នា។ ឆ្ពោះទៅមុខផងដែរ ពួកយើងនឹងខិតខំធ្វើឱ្យទំនាក់ទំនងជាមួយអង្គភាពវេទិកាវិនិយោគធុរកិច្ចសិង្ហបុរីមួយនេះឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកកិច្ចសហការដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។”
ប្រតិភូមកពីវេទិកាវិនិយោគធុរកិច្ចសិង្ហបុរីរួមមាន លោក Albert Tan ប្រធានវេទិកាវិនិយោគធុរកិច្ចសិង្ហបុរី អនុប្រធានសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងជាអតីតប្រធានក្លឹបសិង្ហបុរីកម្ពុជា (SCC) លោក Ng Chor Yee ស្ថាបនិកក្រុមហ៊ុន LSH Cambodia និងជាអតីតប្រធានក្លឹបសិង្ហបុរីកម្ពុជា លោក David Sim នាយកផ្នែកគម្រោងនៅក្រុមហ៊ុន Masswork និងជាអតីតប្រធានក្លឹបសិង្ហបុរីកម្ពុជា លោក Michael Kwek សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Deam Cambodia ជាអតីតអនុប្រធានក្លឹបសិង្ហបុរីកម្ពុជា និងលោក Zechariah Chai ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន Singapore Airlines (Cambodia)។
“វេទិកាវិនិយោគធុរកិច្ចសិង្ហបុរី មានបំណងក្នុងការយល់ដឹងអំពីប្រតិបត្តិការដ៏ទូលំទូលាយ និងគម្រោងនានារបស់ព្រីនស៍ គ្រុប។ កិច្ចពិភាក្សានេះ ជាវេទិកាដ៏ល្អមួយសម្រាប់បណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរគំនិតយោបល់ និងកំណត់ចំណុចសក្តានុពលសម្រាប់កិច្ចសហការ។ ពួកយើងទទួលស្គាល់នូវតម្លៃនៃភាពជាដៃគូ ការសហការគ្នា និងមានគោលបំណងដើម្បីពង្រឹងទំនាក់ទំនងរវាងសមាគមរបស់យើងជាមួយព្រីនស៍ គ្រុប។ ពួកយើងរំពឹងថាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងផ្តល់ឱកាសអាជីវកម្មជាយុទ្ធសាស្រ្តជាមួយនឹងអ្នកវិនិយោគសិង្ហបុរី និងធុរកិច្ច” ប្រសាសន៍របស់ លោក Albert Tan។
វេទិកាវិនិយោគធុរកិច្ចសិង្ហបុរីតំណាងឱ្យផលប្រយោជន៍ និងសេចក្តីប្រាថ្នានាពេលបច្ចុប្បន្ន ក៏ដូចជាសក្តានុភាពមួយចំនួនរបស់អ្នកវិនិយោគសិង្ហបុរី និងធុរកិច្ច នៅកម្ពុជា។ ក្នុងនោះផងដែរ វាក៏បង្ហាញពីការរួមចំណែក និងឥទ្ធិពលរបស់អ្នកជំនាញ និងក្រុមហ៊ុនសិង្ហបុរីនៅក្នុងព្រះរាជាណាចក្រ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នាពេលថ្មីៗនេះ បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញទៅកាន់ទីផ្សារប្រទេសសិង្ហបុរី ដែលស្មើនឹង៣៤៥.៧ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៣។ ការកើនឡើងនេះឈានដល់ជិត ២២៤ លានដុល្លារ ដែលគួរឱ្យកត់សម្គាល់ពី ៥០.២២៤ លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ក្នុងនោះរួមមានត្បូងដ៏មានតម្លៃនានា ផលិតផលកសិកម្ម ឧបករណ៍អេឡិចត្រូនិក និងអគ្គិសនី ព្រមទាំងសម្លៀកបំពាក់ និងស្បែកជើង។ ក្នុងរយៈពេលនេះ សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំមួយរបស់កម្ពុជា ដែលស្មើនឹង៣.១៧ភាគរយនៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូមកពីវេទិកាវិនិយោគធុរកិច្ចសិង្ហបុរីបានធ្វើការទស្សនាទីស្នាក់ការកណ្តាលរបស់ ព្រីនស៍ គ្រុប ដើម្បីទទួលបានការយល់ដឹងសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដែលរួមបញ្ចូលសកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងគំនិតផ្តួចផ្តើមនៃទំនួលខុសត្រូវសង្គមសាជីវកម្ម របស់មូលនិធិព្រីនស៍។ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ដោយការពិភាក្សាអំពីសក្តានុភាពនៃអាជីវកម្ម និងឱកាសនៃភាពជាដៃគូ កំឡុងពេលទទួលទានអាហារពេលល្ងាច។
អំពី ព្រីនស៍ ហូលឌីង គ្រុប
ព្រីនស៍ ហូលឌីង គ្រុប គឺជាក្រុមហ៊ុនធុរកិច្ចដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន។
អាជីវកម្មសំខាន់ៗរបស់ ព្រីនស៍ ហូលឌីង គ្រុប នៅក្នុងប្រទេសកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុន ក៏ដូចជា Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ព្រីនស៍ ហូលឌីង គ្រុប មានប្រមាណជាង១០០ អាជីវកម្មប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាក្នុងការអភិវឌ្ឍអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា អាហារ និងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។
ដោយប្រើប្រាស់បណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍសម្រាប់រយៈពេលវែងនៅកម្ពុជា។
ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តស្វែងរកឱកាសឆ្ពោះទៅមុខទៀត ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់ទៅក្នុងវិស័យសំខាន់ៗ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងជូនដល់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក។