ព្រីនស៍ ហូលឌីង គ្រុប ជំរុញកំណើនសេដ្ឋកិច្ច និងឱកាសវិនិយោគក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២

Categories
2023 អាជីវកម្ម

 ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ វេទិកានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានបង្ហាញពីឱកាសវិនិយោគ និងជំរុញភាពជាដៃគូរវាងកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម។

របៀបវារៈនៃវេទិកានេះមានការធ្វើបទបង្ហាញដ៏ស៊ីជម្រៅអំពីឱកាសវិនិយោគនៅកម្ពុជាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាបទបង្ហាញស្តីពីឱកាសវិនិយោគនៅអេមីរ៉ាតអារ៉ាប់រួមដោយក្រុមប្រឹក្សាវិនិយោគអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម។ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃអំពីផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា វិស័យទេសចរណ៍ដែលកំពុងរីកចម្រើន និងវិស័យផលិតកម្ម ដែលធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀតទៅលើការវិនិយោគ និងភាពជាដៃគូដ៏មានសក្តានុពល។

«យើងនៅតែប្តេជ្ញាចិត្តក្នុងការកសាងជីវិតកាន់តែប្រសើរឡើងសម្រាប់កម្ពុជា តាមរយៈការគាំទ្រ និងចូលរួមក្នុងវេទិកាបែបនេះ ដើម្បីបង្ហាញពីឱកាសវិនិយោគនានាដ៏ច្រើននៅក្នុងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់យើង រួមទាំងគម្រោង Bay of Lights គឺមានគោលបំណងជំរុញវឌ្ឍនភាព និងវិបុលភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។» លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានប្រសាសន៍យ៉ាងដូចេ្នះ។

យោងតាមសភាពាណិជ្ជកម្មកម្ពុជា វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម គឺជាវេទិកាយ៉ាងសំខាន់មួយជួយដល់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការស្វែងរកឱកាសវិនិយោគរវាងប្រជាជាតិរបស់យើង។

ក្នុងឱកាសនោះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំធុរកិច្ចជាមួយអ្នកពាក់ព័ន្ធដ៏មានឥទ្ធិពល រួមទាំងឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសនៃអេមីរ៉ាតអារ៉ាប់រួមផងដែរ។ ស្របពេលគ្នានេះដែរ តំណាងរបស់ក្រុមហ៊ុនក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដែលរៀបចំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិត Thani ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។

ការចូលរួមរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី២ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតភាពជាដៃគូ និងការកសាងជីវិតកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការប្រើប្រាស់ឱកាសវិនិយោគក្នុងវិស័យសំខាន់ៗ រួមជាមួយនឹងការគាំទ្រគំនិតផ្តួចផ្តើមនានា ដូចជាគម្រោង Bay of Lights ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តចូលរួមចំណែកក្នុងការត្រួសត្រាយផ្លូវសម្រាប់វឌ្ឍនភាពក្នុងប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នួលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុន ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបមានអាជីវកម្មប្រមាណជាង១០០នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត។ល។

ជាមួយការបញ្ជ្រៀបបណ្តាញទៅក្នុងឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ក្នុងដំណើរឆ្ពោះទៅមុខ ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់ទៅក្នុងឧស្សាហកម្មសំខាន់ៗ សម្រាប់ភាពប្រសើរឡើងនៃប្រជាជនកម្ពុជា និងវឌ្ឍនភាពរបស់សេដ្ឋកិច្ចក្នុងស្រុក។